Ep23:ពិនិត្យDNA

668 63 2
                                    


#ព្រឹកថ្ងៃថ្មី

ព្រឹកនេះនាយតូចរៀបចំខ្លួនអោយមនុស្សជាទីស្រលាញ់យ៉ាងសង្ហារហើយគេក៏ធ្វើខ្លួនធម្មតាតាមទម្លាប់

"បងទៅធ្វើការសិនហើយ"នាយថើបរាងតូចមួយខ្សឺត
មុននឹងទៅធ្វើការហើយក៏មិនភ្លេចលាអ្នកម៉ាក់ដូចគ្នាកុំអោយគាត់រអ៊ូទាន់រួចក៏ចាកចេញទៅក្រុមហ៊ុនទាំងមានអារម្មណ៍មិនស្ងប់មិនដឹងថានឹងមានអ្វីកើតឡើងទេ។

"អ្នកម៉ាក់"នាយតូចដើរមកជិតមុននឹងហៅទាំងញញឹមស្រស់ដាក់គាត់។

"កូនមានអ្វីមែនទេ?"គាត់សម្លឹងឃើញថាគេញញឹមស្រស់ក៏ញញឹមតបវិញទាំងលើកដៃអង្អែលក្បាលគេ
ថ្នមៗ។

"កូនយល់ព្រមធ្វើការជាមួយអ្នកម៉ាក់"គ្រាន់តែបានឮចម្លើយរបស់គេធ្វើអោយគាត់ញញឹមស្រស់ទាំងសប្បាយ
ចិត្តភ្លាមមិនស្មានថាគេសម្រេចចិត្តលឿនយ៉ាងនេះ គិតថាគេសុំពេលគិតមើកច្រើនថ្ងៃទេតើ។

"ល្អណាស់"

"តែកូនសុំធ្វើនៅទីនេះបានទេ?"គាត់បានប្រាប់ថាគាត់ធ្វើការនៅអាមេរិកដូច្នេះគេមានតែត្រូវធ្វើនៅទីនោះប៉ុន្តែគេមិនចង់ទៅណាទេគេចង់នៅទីនេះ។

"ច្បាស់ជាបាន ម៉ាក់នឹងអោយក្រុមការងារចុះមកកូរ៉េនៅសប្តាហ៍ក្រោយ ចំពោះសប្តាហ៍នេះម៉ាក់នឹងបង្រៀនកូនដោយផ្ទាល់"គាត់និយាយទាំងញញឹមដាក់ដៃលើស្មាគេ
ផ្តល់ភាពកក់ក្តៅនិងទំនុបចិត្តដល់គេ ឯនាយតូចក៏សប្បាយចិត្តទោះមិនដឹងថាការងារដែលគេត្រូវធ្វើត្រូវរៀនមានអ្វីខ្លះក៏ដោយ។

លោកស្រីអ៊ូលហ៊ីបាននាំគេទៅបន្ទប់ទទួលភ្ញៀវនិងបានបើកកុំព្យូទ័រគាត់ដើម្បីបង្ហាញការងារអោយគេមើលនិងបង្រៀនភាសាក៏ដូចជាការនិយាយដល់គេដូចគ្នា។

"កូនពូកែណាស់"ឃើញថាគេចាប់បានលឿនហើយថែមទាំងពូកែថែមទៀត គេអាចអានអាចប្រកបបានសូម្បីភាសាក៏ដូចគ្នាគាត់បង្រៀនបន្តិចៗគេក៏ឆាប់ចាប់បានភ្លាម។

"កូនយល់ថាវាមិនសូវពិបាកទេព្រោះអ្នកម៉ាក់ជាអ្នកបង្រៀន"គាត់បង្រៀនសម្តីផ្អែមស្រទន់ពន្យល់តែបន្តិចគេក៏យល់។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now