Ep29: អេតាស៊ីវិល

547 65 3
                                    


យ៉ុនហ្គីប្រញាប់ចូលទៅអោបលួងលោមទោះជីមីនបេះដៃនាយចេញក៏ដោយ សុខៗចេះនាំទុកដាក់ខ្លួន គិតថានិយាយលេងតែប្រពន្ធតូចខឹងមែនមិនមែនខឹងធម្មតាទេ ថ្នាក់មិនចង់អោយប៉ះទៀត។

ស្អែកឡើង...

ជីមីនក្រោកពីព្រលឹមដូចរាល់ដងហើយក៏មិនភ្លេចរៀបចំសម្លៀកបំពាក់ទុកអោយយ៉ុនហ្គីដូចគ្នា។តាមពិតយប់មិញគេឈប់ខឹងតាំងពីនាយអោបលួងម៉្លេះតែសុខ
ចិត្តខ្មើតណាមួយថ្ងៃនេះគេចង់ធ្វើអោយនាយភ្ញាក់ផ្អើល
ហើយក៏ធ្វើជាខឹងមិនបាត់ដូចគ្នា។ក្រោយពីរៀបចំរួចគេក៏ចុះទៅខាងក្រោមដើម្បីធ្វើអាហារពេលព្រឹកទុកអោយនាយញាំមុនទៅធ្វើការ។

"ហ្ហឹម!"យ៉ុនហ្គីភ្ញាក់មកដៃរាវរកអ្នកក្បែរខ្លួនតែមិនឃើញទើបប្រញាប់ក្រោកទាំងមុខជូរព្រោះដឹងថាប្រពន្ធច្បាស់ជានៅខឹងទើបក្រោកចោលមិនដាស់តែនាយក៏ញញឹមវិញក្រោយឃើញសម្លៀកបំពាក់រៀបចំទុកជាស្រេចទើបប្រញាប់ងូតទឹកស្លៀកពាក់ទៅធ្វើការ។តាំងតែពីមាននាយតូចចូលមក ជីវិតនាយកែប្រែជាល្អប្រសើរគ្រប់យ៉ាងមិនថាទម្លាប់ឬក៏បេះដូងដែលពេលនេះនាយដាក់បានតែកូនក្រូចម្នាក់នេះប៉ុណ្ណោះ មើលស្រីផ្សេងលែងចូលភ្នែកទៅហើយ។

យ៉ុនហ្គីស្លៀកពាក់រួចរាល់ក៏កាន់កាបូបនិងក្រវ៉ាត់កចុះទៅខាងក្រោមគោលបំណងគឺយកទៅអោយនាយតូចចងអោយនឹងឯង។ចុះមកដល់ក្រោយយ៉ុនហ្គីប្រញាប់រត់ទៅរកអ្នករៀបចំអាហារនោះទាំងញញឹមដូចរាល់ដងតែថា
ជីមីនមិនបានញញឹមតបទេហើយក៏ធ្វើដូចមើលមិនឃើញនាយដែរឯលោកស្រីអ៊ូលហ៊ី សម្លឹងមើលមុខកូនប្រុសដែលខំប្រឹងញញឹមនោះទាំងឆ្ងល់តើពួកគេកើតអ្វី?ឈ្លោះមែនទេ?តែម្សិលមិញដូចជានៅធម្មតាតើ?
ថ្ងៃនេះគាត់ត្រៀមអេតាស៊ីវិលអោយពួកគេផងមកឈ្លោះគ្នាយ៉ាងមិចមិនបានទេ!។

"មីន..."យ៉ុនហ្គីដើរមកជិតនិយាយតិចៗហើយលើកក្រវ៉ាត់កអោយគេតែគេក៏ដើរគេចទៅអង្គុយតុបាត់ធ្វើអោយយ៉ុនហ្គីមិនសប្បាយចិត្តពេលឃើញគេប្រងើយដាក់នាយបែបនេះទើបដើរទៅអង្គុយក្បែរដែលសកម្មភាពទាំងអស់ស្ថិតក្រោមក្រសែរភ្នែកអ្នកជាម៉ាក់មិនព្រិច ។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now