Ep01:ឯងទៀតហើយ?!

968 84 3
                                    


ជីមីនលើកស្រាបម្រើភ្ញៀវជាច្រើនដោយមិនមានបញ្ហាអ្វីនោះទេព្រោះគេមិនមែនល្ងង់ឯណាគេពូកែណាស់
អាក្បាច់យករួចខ្លួននេះ មុនដំបូងភ្លាត់ស្នៀតអោយគេចាប់អាវជាប់តែគេមិនអោយមានលើកក្រោយទេ។

"នេះខ្ញុំអោយ"ជីមីនឈរចាំបម្រើស្រាអោយតុនេះព្រោះគេត្រូវការអ្នកចាក់ស្រា។ដុងហាឃើញគេឈរយូរហើយមុខក៏មិនដែលឃើញដែរ ស្អាតចម្លែកទើបហុចធីបអោយ។

"អោយ-អោយខ្ញុំឬ?"ជីមីនសម្លឹងមុខគេទាំងភ្ញាក់ផ្អើល
រួចក៏ចង្អុលមកខ្លួនឯងឯនាយញញឹមងក់ក្បាលទើបជីមីន
ហ៊ានទទួលទាំងញញឹមរីកមាត់។ថ្ងៃដំបូងរបស់គេក៏មានលុយធីបថែមទាំងច្រើនទៀតផង

"បុគ្គលិកថ្មី?"

"បាទ"ជីមីនប្រញាប់ឆ្លើយយ៉ាងលឿនព្រមជាមួយស្នាម
ញញឹមយ៉ាងទាក់ទាញ

"ចឹងទើបមិនដែលឃើញ"

"ឯងចាប់អារម្មណ៍មែនទេ?ទាក់ទងទៅ"ហ៊ុនប្យូលអោន
មកខ្សឹបសួរឃើញគេនិយាយឆ្លើយឆ្លងជាមួយបុគ្គលិក។
កម្រណាស់បានឃើញគេនិយាយរកអ្នកបម្រើស្រាក្នុងក្លឹប

"យើងគ្រាន់តែសួរប៉ុណ្ណោះព្រោះមិនដែលឃើញមុខ"

"រាល់ដងមិនឃើញសួរចម្លែកអីថ្ងៃនេះ?"

"ផឹកទៅកុំនិយាយច្រើន"ដុងហាលើកស្រាដាក់ជិតមាត់គេដើម្បីកុំអោយនិយាយច្រើន។បើនាយចាក់អារម្មណ៍នាយញ៉ែយកហើយមិនបាច់គេមកប្រាប់ទេ

"អូស!!សុំទោសៗៗ"ស្អីគេទៀតហើយមិចក៏គេដើរបុកមនុស្សទៀតហើយមិនដឹងជាស្អីទេសំណាងហើយដែលគ្មានបានកាន់អ្វីកុំអីខ្ទេចទៀតមិនខាន។តែអ្នកដែលគេបុកក៏មិនបានថាអ្វីដើរគេចទៅបាត់ទើបជីមីនប្រញាប់ងាកមើល

"ហ្ហើយ!យើងនេះដើរមិនចេះមើលសោះហើយ"គេបន្ទោសខ្លួនឯងរួចក៏ដើរបន្តទៅបន្ទប់ព្រោះដល់ម៉ោងគេសម្រាកហើយគេមិនបានធ្វើពេញម៉ោងដល់យប់ជ្រៅពេកទេព្រោះខ្លាចក្រោយទៅធ្វើការស្អែកមិនទាន់គេធ្វើត្រឹមម៉ោង12ប៉ុណ្ណោះ។

"យើងស្មានតែបន្ទប់ទឹកលេបបាត់ហើយតើ"គ្រាន់តែបានឃើញមិត្តត្រឡប់មកវិញស៊ូហ៊ុនក៏និយាយឡើងភ្លាមទៅបន្ទប់ទឹកម្តងៗចង់កន្លះម៉ោង មកផឹកតែចូលបន្ទប់ទឹកបីបួនដងចង់គេចមែនទេ?

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now