Ep18: ហេតុអីធ្លាក់ទឹក?

936 84 4
                                    



Yoongi នៅតែបន្តសកម្មភាពដដែលៗទាំងបេះដូងនាយសឹងតែឈប់លោតពេលឃើញនាយតូចស្ងាត់មិនកម្រើក។

"ខឹកៗ"បន្តិចក្រោយមក Jimin ក៏ឈ្លក់ទឹកក្អកចេញមកឡើងក្រហមមុខ Yoongi ជួយគោះខ្នងដើម្បីអោយគេបានក្អួតទឹកអោយអស់។

"ជីមីន!!មើលមកបង"គ្រាន់តែបានគេដឹងខ្លួនភ្លាមនាយក៏ត្រកងគេមកអោបយ៉ាងណែនជាប់ទ្រូងមុននឹងក្រសោបមុខចង់អោយគេសម្លឹងមុខនាយតែអ្នកខាងនោះមើលបានមួយភ្លេតក៏បិទភ្នែកសន្លប់ទៅវិញបាត់។

"ជីមីន!"នាយត្រកងនាយតូចព្យាយាមគោះហៅគេតិចៗតែក៏គ្មានបានការទើប

"លោកប្រុសនេះ!ឆាប់នាំអ្នកប្រុសទៅខាងក្នុងទៅសាងហូបានខលហៅគ្រូពេទ្យមកហើយ"ម៉ែដោះយកកន្សែងមកអោយអ្នកមានទឹកមុខភ័យប្រញាប់យកមកគ្របអោយអ្នកសន្លប់ទើបនាយបីរាងតូចចូលទៅខាងក្នុងដើម្បីបានផ្លាស់សម្លៀកបំពាក់ចេញទាំងនាយនិងរាងតូចដែលសន្លប់ក្នុងដៃនាយទាំងម្នាក់ៗគ្មាននរណាខ្វល់ពីអ្នកនៅក្នុងទឹកដែលក្តាប់ដៃខាំមាត់ខឹងមើលទៅពួកគេដែលថ្នាក់ថ្នមតែនាយតូចម្នាក់។

"អ្ហាយ!!!!" Saeun គោះទឹកខ្លាំងៗទាំងខឹងព្រោះតែគ្រប់គ្នាទៅចោលទុកនាងចោលម្នាក់ឯង បើនាងមិនចេះហែលទឹកប្រហែលជាស្លាប់បាត់ហើយមើលទៅ។

"ចៅហ្វាយគឺមិនចូលចិត្តនាងត្រង់ចរិតនាងបែបនេះល្មមដឹងខ្លួនហើយ" Sanghoo ដើរមកក្រពាត់ដៃនិយាយដាក់អ្នកក្នុងទឹកដែលសម្លក់មកកាន់នាយដូចសត្រូវ។

"ឯងកុំមកចេះ!!!ហឹស!!" Saeun ហែលឡើងរួចទើបសម្លក់នាយហើយទើបដើរបំបុកនាយរួចចាកចេញទៅទាំងក្តៅចិត្តខកបំណង។មិនត្រឹមតែមិនបានជួបអ្នកដែលនាងចង់ហើយនៅត្រូវចាញ់ការភ្នាល់សើមខ្លួនអាម៉ាស់មុខទៀតពិតជាមួម៉ៅខ្លាំងណាស់។

"មិនចោលចរិតគិតថាចៅហ្វាយមើលមិនដឹងឬ?ហឹស" Sanghoo បានតែគ្រវីក្បាលហើយក៏ចូលទៅខាងក្នុងមើលនាយតូចវិញ។

"ពេទ្យមកដល់ឥឡូវហើយលោកប្រុសផ្លាស់សម្លៀកបំពាក់សិនទៅប្រយ័ត្នទៅជាឈឺម្នាក់ទៀត"
ពេលផ្លាស់សម្លៀកបំពាក់អោយអ្នកលើគ្រែរួចនាយ
គិតតែពីកាន់ដៃសម្លឹងមើលមុខអ្នកសន្លប់មិនឈប់ទើបម៉ែដោះតឿនខ្លាចថានាយនឹងទៅជាឈឺម្នាក់ទៀត។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now