Ep15:ប្តូរមកបងសម្លាញ់វិញបានទេ?

922 82 4
                                    


       Yoongi សុខចិត្តចំណាយស្មាអោយនាយតូចគេងប្រហែលកន្លះម៉ោងទើប Jimin ព្រមភ្ញាក់បើកភ្នែកមកតិចៗតែនៅស្ងាបមិនទាន់បាត់ទៀត។គេប្រែមុខចុះឡើងនៅមិនស្ងៀមញីមុខនឹងស្មារបស់នាយទៅមក។

   "ឈប់ញីបានហើយក្រហមមុខអស់ហើយ"ដោយសារ
តែគេញីមិនឈប់ទើបនាយខ្លាចថាស្បែកមុខគេអាចក្រហមចំទើបទាញគេចេញអោយឃ្លាតបន្តិច។

  "លុបមុខចេញអោយស្វាងម៉ោះ"ឃើញនាយតូចនៅពេបមាត់ងក់នៅនឹងទើបនាយលើកគេទៅបន្ទប់ទឹកដើម្បី
លុបមុខអោយស្វាងកុំអោយនៅងងុយទៀត មើលទៅចង់ក្រោកតែបើកភ្នែកមិនរួច។

   "ចង់ញាំអី?"ពេលលុបលាងមុខរួចទើបនាយយកកន្សែងមកជូតមុខអោយនិយាយពីថ្នមដូចដុំពេជ្រមិនអោយជ្រុះទេតែប៉ះនឹងថ្នមដៃដែរប្រាប់អោយហើយ។

  "ញាំបង្កង ញាំមី ញាំសាច់ជ្រូកអាំង ញាំគីមឈី ញាំគីមប៉ាប់ ញាំស៊ូស៊ី"គេគេងមើលគេញាំអីតាមទូរស័ព្ទនឹកឃើញអ្វីនិយាយនឹងដូចកូនក្មេងទារលោកប៉ាញាំអីតាមចិត្តអ៊ីចឹងហើយអ្នកបីនេះបានដូចចិត្តទៀតអោយតែគេចង់ញាំគឺទិញអោយទាំងអស់។

  "មិនញាំបាយទេ?"

"ញាំ"

"ញាំបែបនឹងទាល់តែកម្មង់បើទៅហាងមានតែប៉ុន្មានមុខប៉ុណ្ណោះ"

  "ញាំនៅហាងក៏បាន"គេយល់ថាគេទារច្រើននាយប្រហែលមិនអាចស្របបានគ្រប់យ៉ាងទេគេគួរតែស្របតាមនាយហើយទៅញាំនៅហាងអោយសមនឹងឋានៈនាយផង។

  "សឺត!ញាំច្រើនប៉ុន្តែនៅតែស្រាលដដែល"

"លោកដាក់ខ្ញុំចុះទៅខ្ញុំដើរបាន"គេភ្លេចខ្លួនថាកំពុងនៅក្នុងដៃនាយបើកុំតែនាយនិយាយដល់គីឡូស្រាលកុំអីត្រូវបុគ្គលិកឃើញមិនខាន។

  "អោយឆាប់ឡើងខ្មាសគេ"នាយនៅតែមិនស្តាប់ទើបនាយតូចអង្វរណាមួយគេអៀនផងទើបនាយព្រមដាក់គេចុះថ្នមៗហើយហុចដៃអោយគេតោងដូចព្រឹកមិញទើប Jimin ញញឹមតោងដៃនាយដូចប៉ាកូនចេញទៅ។

    មកដល់កន្លែងញាំអារហារនាយតូចនិយាយពីសប្បាយចិត្តបានញាំម្ហូបដែលខ្លួនឯងមិនដែលញាំវាពិតជាដូចទៅនឹងសុបិន្តខ្លាំងណាស់ប៉ុន្តែគេកំពុងស្ថិតក្នុងការពិត គេពិតជាបានញាំអាហារឆ្ងាញ់ៗពិតមែន។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now