Ep22:កូនចង់ធ្វើទេ?

680 65 3
                                    


នាយតូចបានត្រឡប់មកវិញក្រោយពេលញាំអាហាររួចប៉ុន្តែទម្រាំបានចេញពីក្រុមហ៊ុន អ្នកខាងនោះថើបក្រញិចគេឡើងចង់សុះសាច់ទើបនាយព្រមអោយចេញមក នេះគេនៅខំនិយាយរកលេសថាអ្នកម៉ាក់អោយទៅវិញផងកុំអីនាយមិនអោយគេមកវិញទេ។

*វិមានមីន

នាយតូចដើរចូលផ្ទះយកប្រអប់ទៅផ្ទះបាយក៏បានជួបម៉ែដោះល្មមទើបគាត់ក៏សុំយកប្រអប់អោយអ្នកបម្រើលាងមិនអោយគេបានលាងនោះទេថែមទាំងដេញអោយគេទៅអង្គុយលេងជាមួយលោកស្រីនៅបន្ទប់ទទួលភ្ញៀវទើបគេក៏យល់ព្រម។

"អ្នកម៉ាក់"ដោយសារតែឃើញគាត់ភ្លឹកទើបគេហៅបន្តិច មើលទៅគាត់ដូចមិនបានមើលទូរទស្សន៍សោះតែដូចមនុស្សគិតច្រើនទៅវិញ។

"កូនមកវិញហើយឬ?"គាត់ភ្ញាក់ពីការភ្លឹកក៏ងាកមកញញឹមដាក់កូនប្រសារវិញនឹកស្មានថានៅជាមួយកូនប្រុសមិនមកវិញហើយតើ។

"បាទ ម៉ាក់កំពុងគិតអ្វីមែនទេ?"នាយតូចដាក់ខ្លួនអង្គុយក៏មិនភ្លេចសួរគាត់ដូចគ្នា តាំងពីបានជួបលោកប៉ា
យ៉ុនហ្គីមកគាត់ដូចជាភ្លឹកៗយ៉ាងមិចមិនដឹង។

"ម៉ាក់គ្រាន់តែគិតរឿងតិចតួចប៉ុណ្ណោះ"គាត់ញញឹមតបកូនប្រសារដែលញញឹមមកកាន់គាត់វិញដូចគ្នា។គាត់យល់ថាមាននិស្ស័យជាមួយតាំងពីឃើញមុខដំបូង មុខមុខស្រដៀងៗមនុស្សដែលគាត់បានស្គាល់ណាស់ប៉ុន្តែទាស់ត្រង់ថាគាត់មិនដឹងថាមនុស្សម្នាក់នោះយ៉ាងមិចហើយព្រោះមិនដែលទាក់ទងគ្នាតាំងពីគាត់ចាកចេញពីកូរ៉េម្លេះ មិនដឹងថាគេមានគ្រួសារហើយឬនៅហើយរស់នៅកន្លែងដដែលឬយ៉ាងណាសូម្បីព័ត៌មានក៏មិនដែលចុះផ្សាយពីគេដែរ។

"និយាយអ៊ីចឹងម៉ាក់ចង់ដឹងរឿងខ្លះកូនអាចឆ្លើយនឹងម៉ាក់បានទេ?"លោកស្រីអ៊ូលហ៊ីនឹកឃើញចង់សួរសំណួរខ្លះៗទើបញញឹមដាក់កូនប្រសារតិចៗ គាត់ខ្លាចថាពេលគាត់សួរទៅគេនឹងអន់ចិត្តទើបគាត់សួរជាមុន។

"អោយតែអ្នកម៉ាក់ចង់ដឹងកូននឹងឆ្លើយ"នាយតូចញញឹមដាក់គាត់រួចគាត់ក៏បក់ដៃអោយគេទៅអង្គុយក្បែរមុននឹងសួរនាំរឿងខ្លះៗដែលគាត់ចង់ដឹង។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now