Ep30:អូនគឺក្បាលខូចជាង

636 65 1
                                    


លោកស្រីអ៊ូលហ៊ីបានផុសវីឌីអូព្រមជាមួយរូបភាពប៉ុន្មានសន្លឹកចូលទៅក្នុងគណនីIgរបស់គាត់ធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្មាននរណាអាចស្មានដល់ថាគាត់ជាម្តាយរបស់ស្តេចជំនួញវ័យក្មេងហើយគ្មាននរណាបានដឹងនោះទេតែនៅដែលគាត់ផុសរូបក៏មានអ្នកកោះកកកាយរឿងពីមុនមកវិញដែលធ្វើអោយគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលដែលលោកស្រីអ៊ូលហ៊ីជាភរិយារបស់លោកយូស៊ីនជាអ្នកជំនួញល្បីល្បាញមួយរូបកាលពីមុនតែពេលនេះកូនប្រុសគាត់ក្រោបក្តាប់បានទាំងអស់។ហើយប្រវិត្តយ៉ុនហ្គីក៏បានលិចឮអោយគ្រប់គ្នាដឹងតាមពិតនាយមានម៉ាក់ប៉ាដែលពូកែទើបនាយកើតមកមានទេពកោសល្យបែបនេះបន្ថែមពីនេះសង្ហារខ្លាំងៗតែគួរអោយស្តាយនាយគឺបានរៀបការហើយ។

ព័ត៌មានរៀបការរបស់យ៉ុនហ្គីបានល្បីសុះសាយនៅទំព័រមុខគេតែម្តងដែលសំខាន់គឺមានវត្តមានលោកស្រីហានស៊ូនៅខាងកូនកម្លោះតូចធ្វើអោយគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលចាប់ផ្តើមជីកកាយរឿងផ្ទាល់ខ្លួនរបស់គាត់ឡើងមកតែគាត់មិនបានខ្វល់ទេ។កាលដែរលោកស្រីអ៊ូលហ៊ីផុសរូបនេះព្រោះគាត់មិនចង់លាក់ទៀតឡើយណាមួយកូនគាត់មានសុភមង្គលហើយគាត់ក៏ចង់អោយសង្គមដឹងឮមិនមែនដឹងតែគ្នាគាត់ទេ។ចំណែកឯអ្នកដែលមិនបានដឹងរឿងកំពុងតែគេងអោបគ្នាទាំងគ្មានសម្លៀកបំពាក់តាមមើលយប់មិញប្រហែលជាផ្សំដំណេកហើយមើលទៅ។

"អរុណសួស្តីប្រពន្ធសម្លាញ់"គ្រាន់តែបើកភ្នែកមកជីមីនក៏ញញឹមដាក់នាយ មិនដឹងថាក្រោកតាំងពីពេលណាទេ។

"អរុណសួស្តីលោកប្តី"ជីមីនញញឹមខ្ជិបទម្លាក់មុខកើយទ្រូងនាយវិញទាំងអឹមអៀនៗទាំងដែលពេលនេះគេក្លាយជាប្រពន្ធនាយពេញច្បាប់ទៅហើយតែគេនៅតែអៀន។

"សឺត!អូនចង់ដើរលេងទេ?ថ្ងៃនេះបងមិនទៅធ្វើការទេបងចង់កំដរប្រពន្ធបងដើរលេង"

"ពិតមែនហ្ហេស?"ជីមីនសួរទាំងសប្បាយចិត្តព្រោះតែនាយមិនសូវមានពេលកំដរគេដើរលេងទេមួយថ្ងៃៗគិតតែពីធ្វើការ។

"បាទ គេងបន្តិចទៀតទៅចាំក្រោក"

"អត់ទេអូនខ្លាចក្រោកមកហួសម៉ោង"ជីមីនប្រញាប់ក្រោក បើគេងបន្តទៀតគេច្បាស់ជាក្រោកយឺតមិនខានតែយ៉ុនហ្គីក៏ទាញអោយគេគេងវិញ។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now