Ep09:ខឹងរឿងអី?

986 77 4
                                    


      "នាំគេទៅណាទាន?ទៅខុនដូរមែនទេ?"ជិះកាត់ក្រុមហ៊ុនបន្តិច Sanghoo ក៏សួរនាំព្រោះមិនដឹងថាចៅហ្វាយចង់នាំក្មេងក្នុងដៃទៅណានោះទេ។បើទៅវិមានគ្មានថ្ងៃទេព្រោះចៅហ្វាយគេមិនយកនរណាទៅវិមានងាយៗឡើយបើសិនខុនដូរនាយគឺអាច។

     "បើកទៅវិមានទៅ"

   "បាទ??!"គេមានស្តាប់ច្រឡំឬអត់?នេះចៅហ្វាយគេអោយបើកឡានទៅវិមានឬ?ក្មេងក្នុងដៃសំណាងពេកហើយ

    "យើងអោយឯងបើកទៅវិមាន!!"នាយមិនចង់ស្រែកថាអោយកូនចៅព្រោះអ្នកក្នុងរង្វង់ដៃកំពុងគេងលក់ ដោយសារតែក្មេងម្នាក់នេះមិនដូចអ្នកដទៃគេមិនចង់បានអ្វីចង់តែនៅផ្ទះជួលនាយមិនអនុញ្ញាតិទេ តទៅគេត្រូវនៅជាមួយនាយ បើសិនជាយកគេទៅខុនដូរនាយគឺមិនបាននៅជាប់លាប់ទេហើយក៏មិនអាចទុកគេចោលឬប្រគល់ខុនដូរនោះអោយព្រោះវាជាកន្លែងកម្ចាយអារម្មណ៍មិនល្អឡើយបើចង់អោយ នាយទិញថ្មីអោយ។ មានតែវិមានទេទើបនាយរស់នៅរាល់ថ្ងៃហើយបើគេមិនចង់បានអ្វីមានតែយកទៅដាក់វិមានដែលមានម៉ែដោះជួយមើលថែ
ហើយនាយក៏អាចជួបគេបានរាល់ថ្ងៃ។

      *វិមានមីន

      ឡានដែលសំគាល់ថាជាផ្លាកមហាសេដ្ឋីវ័យក្មេងឬហៅបានថាស្តេចជំនួញចូលមកដល់ក្នុងវិមានធ្វើអោយកូនចៅចម្លែកចិត្តព្រោះនាយមិនដែលមកផ្ទះពេលថ្ងៃឡើយវាគឺកម្រខ្លាំងណាស់។

     "សូមគោរពចៅហ្វាយ"គ្រាន់តែនាយដើរចេញមកក៏មានអ្នកបម្រើនិងអង្គរក្សចាំស្រេចហើយអ្វីដែលធ្វើអោយពួកគេភ្ញាក់ផ្អើលនោះគឺក្មេងប្រុសក្នុងដៃចៅហ្វាយខ្លួនមើលទៅគេមុខខ្យូតគួរអោយស្រលាញ់ណាស៎មិនដឹងថាត្រូវជាអ្វីនឹងចៅហ្វាយទេ។

   "លោកប្រុស?!"សូម្បីម៉ែដោះក៏ឆ្ងល់ដែរពេលឃើញនាយដើរចូលមកទាំងក្នុងដៃមានបីក្មេងប្រុសម្នាក់។

  "ខ្ញុំយកគេទៅដាក់បន្ទប់បន្តិចទៀតខ្ញុំមកវិញ"

"លោកប្រុសត្រូវការពិសារអាហារឥឡូវទេ?ចាស៎"

  "ម៉ែដោះរៀបចំទៅ"នាយនិយាយរួចក៏បីរាងតូចឡើងទៅ
ខាងលើសំដៅទៅបន្ទប់របស់នាយ។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now