Ep24:វាកំពុងតែចាប់ផ្តើមហើយ

598 68 4
                                    


     ក្រឡេកមកមើលអ្នកដែលត្រូវបានសាងហូថានាំមក
ស្នាក់នៅឯនេះកំពុងតែត្រូវសួរចម្លើយតែពួកគេមិនព្រមឆ្លើយទាល់តែសោះថាពួកគេទទួលបញ្ជាពីនរណាមក។
ទើបត្រូវកូនចៅយ៉ុនហ្គីវាយចង់ទក់សាច់តែនៅតែមិនព្រមឆ្លើយ។

   "លទ្ធផលDNAចេញមកហើយពួកអ្នកជាមនុស្សក្លែងបន្លំ!!ប្រាប់យើងមកថានរណាបញ្ជាពួកនាក់អោយមកធ្វើរឿងបែបនេះហ្ហាស!!!!"សាងហូស្រែកមួយទំហឹងធ្វើអោយអ្នកទាំងពីរភ័យៗតែក៏នៅតែមិនឆ្លើយថានរណាបញ្ជាមកដដែលវាកាន់តែធ្វើអោយសាងហូក្តៅពេញទ្រូង
នេះចំនាយបើសិនចំចៅហ្វាយវិញគាត់ច្បាស់ជាសម្លាប់ចោលភ្លាមៗមិនទុកទេ។

   "គ្មាន-គ្មានទេ"

  "គ្មានហ្ហេស?អ្នកដឹងថាវាជាអ្វីទេ?វាអាចឆក់យកជីវិតរបស់ពួកអ្នកបានត្រឹមតែមួយនាទីប៉ុណ្ណោះ"សាងហូលើក
កាំបិទដែលមានចុងស្រួចសស្ញាចមកអូសពេញបំពង់ករបស់ពួកគេថ្នមៗរួចក៏សង្កត់ចំសរសៃរឈាមបំណងគម្រាមចង់បានចម្លើយ។

   "ហ្ហឹកៗពួកយើងមិនមែនជាប៉ាម៉ាក់បង្កើតគេទេសូមដោះលែងពួកយើងទៅ"

  "យើងដឹងហើយ!!!!យើងគ្រាន់តែចង់ដឹងថានរណាបញ្ជាពួកអ្នកអោយមកកុហកបែបនេះ?!!គេចង់បានអី?បើមិនប្រាប់កុំថាយើងអាក្រក់យើងខំទុកផ្លូវអោយដើរហើយ!!"

  "គេគ្រាន់តែចង់អោយក្មេងនោះចេញឆ្ងាយពីត្រកូលមីនប៉ុណ្ណោះហ្ហឹកៗ"

  "គេឈ្មោះស៊ុងកាងមែនទេ?"

  "មិនមែនទេហ្ហឺៗ"បើមិនមែនអាចជានរណាទៅ?

"អ៊ីចឹងប្រាប់មកបើនៅតែមិននិយាយយើងសម្លាប់ចោលទាំងពីរនាក់ហ្នឹង!!!"សាងហូក្របួចកប្រុសម្នាក់នោះឡើងទើបគម្រាមសួរថែមទាំងសង្កត់កាំបិទថ្នាក់ករបស់គាត់ត្រូវហូរឈាមចេញមក។

  "គឺ-គឺលោកយូស៊ីន"ដោយសារតែគាត់ខ្លាចថានឹងត្រូវស្លាប់ពិតមែនទើបព្រមប្រាប់ការពិត។

  "លោកម្ចាស់?!"គ្រាន់តែបានឮសាងហូក៏ទម្លាក់គាត់ចោលរួចបញ្ជាកូនចៅអោយចាត់ការបញ្ចូនពួកគាត់ទៅឆ្ងាយសឹមខលប្រាប់ចៅហ្វាយរបស់គេតាមក្រោយ។

   "ហេតុអីលោកម្ចាស់មកពាក់ព័ន្ធនឹងចៅហ្វាយទៀតហើយ"នាយស្មានមិនខុសថាលោកម្ចាស់នឹងរករឿងគ្រាន់តែមិនដឹងថាពេលណាមិនស្មានថាគាត់ចាត់ការបញ្ចូនមនុស្សអោយមកបន្លំចង់យកអ្នកប្រុសចេញសោះតែប៉ុននេះឪពុកកូនកាន់តែមើលមុខគ្នាលែងចំទៀតហើយ។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now