Ep33: កូនសប្បាយចិត្តទេ?

396 46 2
                                    


     ដូចដែលគិតលោកប៉ាទាំងពីរគេងលក់ព្រោះហត់នឿយទាំងពីរនាក់ មិនប៉ុន្មានជីមីនក៏លួចចេញមកមើលទុកអ្នកម៉ាក់ៗធ្វើម្ហូបតែពីរនាក់។ជីមីនដាស់លោកប៉ាអោយទៅសម្រាកខាងក្នុងមិនគួរមកសម្រាន្តហាលថ្ងៃបែបនឹងទេឯលោកប៉ាៗបើទោះមិនហ៊ានជំទាស់បញ្ជាប្រពន្ធក៏សុំទៅសម្រាកសិនដែរ ពួកគាត់ធ្វើការហត់ខ្លាំងណាស់មួយអាទិត្យដូចអ្នកធ្វើការរាប់ឆ្នាំព្រោះតែម្នាក់ៗមិនដែលហត់នឿយខ្លាំងដល់ថ្នាក់នេះឬក៏ប្រហែលមកពីពួកគាត់មិនធ្លាប់ ធ្លាប់តែធ្វើការក្នុងអូហ្វីសដល់មកធ្វើការងារផ្ទះម្នាក់ៗក៏ចង់ទន់ខ្លួន។ពួកគាត់ក៏ទើបនឹងយល់អារម្មណ៍មនុស្សស្រីខ្លាំងពេលនេះដែរ។

    "លោកប៉ាសម្រាកសិនទៅចាំដល់ម៉ោងញាំអាហារចាំកូនឡើងទៅដាស់"

  "តើម៉ាក់កូនព្រមដែរមែនទេ?"

  "មិនអីទេលោកប៉ាទុកចិត្តកូនបាន កូនអាចសុំពួកគាត់បានលោកប៉ាទៅសម្រាកចុះ"

"ប៉ាអរគុណកូនហើយ"

"ប៉ាទៅសម្រាកហើយ"

"បាទសម្រាកអោយស្រួលទៅរឿងម៉ាក់ចាំកូនដោះស្រាយ"ជីមីនញញឹមដាក់ពួកគាត់ដើម្បីកុំអោយពួកគាត់បារម្ភ មើលទៅមុខពួកគាត់នៅខ្លាចប្រពន្ធមិនហ៊ា នទៅសម្រាកនៅឡើយទេ។

  "ជីមីនកូនទើបតែមកពីណា?"អ្នកម៉ាក់ទាំងពីរពាក់អាវអៀមធ្វើម្ហូបគ្រាន់តែបានឃើញកូនមកក៏សួរនាំព្រោះមុននេះមិនឃើញ។

  "កូនមកពីមើលប៉ាណាម៉ាក់ មុននេះពួកគាត់ជ្រុលគេងលក់ទើបកូនទៅដាស់អោយពួកគាត់ទៅសម្រាកណាមួយសត្វល្អិតច្រើន ក្តៅក៏ក្តៅពួកគាត់ចាស់ហើយសុខភាពមិនសូវល្អទេដូច្នេះទើបកូនប្រាប់អោយពួកគាត់ទៅសម្រាក"ជីមីនរៀបរាប់អោយម៉ាក់ៗស្តាប់យ៉ាងក្បោះក្បាយព្រោះខ្លាចអ្នកម៉ាក់ទាំងពីរមិនជឿគេខំនិយាយពាក្យអង្វរដដែលបូកជាមួយទឹកមុខនឹងហេតុផលថែមថយរបស់គេធ្វើអោយអ្នកម៉ាក់ទាំងពីរបានតែមើលមុខគ្នាដកដង្ហើមធំក្នុងចិត្តក៏ចាប់ផ្តើមអាណិត ឃើញទេថាចិត្តមនុស្សស្រីទោះខឹងស្អប់យ៉ាងណាក៏នៅតែទន់ដដែល។

  "អ្នកម៉ាក់ព្រមលើកលែងទោសអោយពួកគាត់ទៅ កូនមិនចង់អោយលោកប៉ាលំបាកឯអ្នកម៉ាក់ពិបាកចិត្ត ខូចចិត្តចំពោះរឿងកន្លងមកទេ កូនចង់ឃើញអ្នករាល់គ្នាសប្បាយចិត្តនិងរីករាយជួបជុំគ្រួសារវិញ កូនចង់ស្គាល់អារម្មណ៍មួយនេះ តាំងពីតូចដល់ធំកូនមិនដែលទទួលបានវាទេតើកូនអាចសុំវានៅពេលនេះបានទេម៉ាក់?"គេគ្រាន់តែចង់អោយពួកគាត់លើកលែងទោសអោយគ្នាចាប់ដៃគ្នាសាងសុភមង្គលអោយគេអាចញញឹមមានក្តីសុខជួបជុំគ្រួសារបានម្តងគេអស់ចិត្តហើយ គេមិនចង់បន្តឃើញពួកគាត់ពិបាកចិត្តរៀងខ្លួនបែបនឹងទេ។

You've reached the end of published parts.

⏰ Last updated: Apr 18 ⏰

Add this story to your Library to get notified about new parts!

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now