Ep28:អរគុណបងណាស់

669 71 4
                                    


បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នាលោកស្រីហានស៊ូអោបកូនប្រុសមិនលែងថែមទាំងថតបង្ហោះថែមទៀតឯអ្នកដែលតាមដានលោកស្រីអ៊ូលហ៊ីនាំគ្នាភ្ញាក់ផ្អើលសួរគ្រប់គ្នាព្រោះតែមិនធ្លាប់ឃើញឬស្គាល់នាយតូចពីមុនមក
មិនដឹងថានាយតូចមកពីណាអោយពិតប្រាកដទើបបានបង្ហាញមុខជាមួយបុគ្គលល្បីៗឯអ្នកដែលធ្លាប់ឃើញអ្នកខ្លះគិតថាយ៉ុនហ្គីជាអ្នកជួយជំរុញទើបនាយតូចបានឡើងខ្ពស់ហើយអ្នកដែលនិយាយគ្មាននរណាទេក្រៅពីរ៉ូហានោះ។នាងជាមួយមិត្តនៅមិនសុខគ្រាន់តែបានឃើញរូបនាយតូចត្រូវបានផុសជាមួយតារាជើងចាស់លោកស្រី
ហានស៊ូនិងអ្នកថតរូបដៃឯកអ៊ូលហ៊ី។

"យើងចង់និយាយជាមួយឯងពីរឿងកូនៗម្តង"

"យើងមិនបង្ខំអោយកូនទៅរស់នៅជាមួយយើងភ្លាមៗទេអោយតែគេសប្បាយចិត្តចង់ទៅពេលណាក៏បានណាមួយយើងក៏រវល់មិនសូវបានមើលថែកូន ពេលថតចប់យើងនឹងសម្រាកមួយរយៈផ្តល់ពេលអោយកូនប្រុសយើងវិញ"គាត់មិនយកគេទៅជាមួយនៅពេលនេះទេតែ
បើគេចង់ទៅគេងជាមួយគាត់នោះគាត់នឹងយកគេទៅជាមួយអោយទម្លាប់ផងមុននឹងទៅរស់នៅជាមួយគាត់។

"ទុកគេនៅទីនេះក៏បានណាមួយគេក៏ជាកូនប្រសារយើងដែរ យើងនិយាយពីរឿងកូនៗគឺរឿងរវាងកូនយ៉ុននិងកូនមីនតើឯងគិតយ៉ាងមិច?"

"យើងសម្រេចតាមកូនយើងបើគេស្រលាញ់គ្នាហើយពួកយើងរៀបចំពិធីអោយគេទៅ"

"ចុះអេតាស៊ីវិលសិនល្អទេ?ព្រោះកូនប្រុសយើងនេះអន្ទះសារសម្បើមណាស់ គេថារកម៉ាក់ប៉ាកូនមីនឃើញគេនឹងចូលដណ្តឹងភ្លាមតែពេលនេះម្នាក់ៗរវល់ដូច្នេះឯងគិតយ៉ាងមិចដែរ?"

"បែបនឹងក៏ល្អបើពួកគេរស់នៅជាមួគ្នាដូចប្តីប្រពន្ធហើយចុះអេតាស៊ីវិលសិនទៅកុំអោយកូនប្រុសយើងខូចឈ្មោះ"

"បើអ៊ីចឹងយើងនឹងចាត់ចែងនៅថ្ងៃស្អែកទុក Surprise
កូនប្រុសយើង"

"តាមតែឯងចុះ ចុះកូនវិញយល់ព្រមទេ?"

"កូនតាមម៉ាក់"

"មុខនេះបើឆ្លើយមិនព្រមក៏ម៉ាក់មិនជឿដែរ"

"ហិហិ"

ក្រោយពីនិយាយគ្នាលេងសើចសប្បាយរួចក៏នាំគ្នាធ្វើអាហារដើម្បីញាំជុំគ្នា។ថ្ងៃនេះលោកស្រីហានស៊ូនិងនៅលេងទីនេះមួយថ្ងៃ គាត់ចង់ចំណាយពេលនៅជាមួយកូន
18ឆ្នាំហើយដែលគាត់មិនដែលសប្បាយចិត្តតែងតែកើតទុកបន្ទោសខ្លួនឯងព្រមជាមួយប្រុសចង្រៃនោះតែពេលនេះគាត់ប្រហែលត្រូវរំសាយហើយព្រោះគាត់បានរកឃើញកូនប្រុសជាទីស្រលាញ់វិញ។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now