Ep31: មករកកូន!

511 63 5
                                    


បន្ទាប់ពីរត់ដេញគ្នាអស់ចិត្តចុងក្រោយលោកយូស៊ីន
ក៏បានមកអង្គុយញាំបាយជាមួយតែក៏ញញើតនឹងប្រពន្ធតិចៗដែរបើសុទ្ធតែសម្លក់មិនដកភ្នែកបន្តិចសោះភ័យខ្លាចតែញាំៗលើកចានសំពោងក្បាលគាត់អីចប់តែម្តង គាត់សន្លប់អោយមើល។

"បើប៉ាមកចុះយ៉ុនគូនៅជាមួយអ្នកណា?"ញាំសុខៗជីមីនក៏សួរបំបែកបរិយាកាសដ៏កាចសាហាវសម្រាប់លោកយូស៊ីន។

"ប៉ាអោយគេនៅជាមួយម៉ែដោះ"

"បើពិបាកប៉ាអោយគេមកនៅទីនេះមកបើប៉ាតែងតែមករកអ្នកម៉ាក់នោះ តើអ្នកម៉ាក់យល់យ៉ាងមិចដែរ?"

"ម៉ាក់តាមកូន"គាត់និយាយទាំងមិនញញឹមដូចរាល់ដងមិនមែនគាត់មិនពេញចិត្ត គាត់ដឹងថាក្មេងមិនបានដឹងរឿងមនុស្សចាស់ទេដូច្នេះគាត់មិនបានប្រកាន់ គាត់ប្រកាន់តេមនុស្សចំពោះមុខប៉ុណ្ណោះ។

"ចុះបង?"

"បងក៏តាមអូនដែរ!អោយតែអូនពេញចិត្តចង់ធ្វើអ្វីបងមិនថាទេ"យ៉ុនហ្គីនាយស្របតាមនាយតូចស្រាប់ទៅហើយ នាយមិនដែលជំទាស់ព្រោះគ្មានរឿងណាដែលធ្វើអោយនាយទើសចិត្តជាមួយ ហេតុផលគេសុំសុទ្ធតែល្អ។

"បើអ៊ីចឹងថ្ងៃស្អែកប៉ានាំគេមកទីនេះមក ទីនេះមានកូនមានអ្នកម៉ាក់អាចមើលថែគេបាន"

"ប៉ាខ្លាចគេមិនទម្លាប់"

"ប៉ាកុំបារម្ភអីយូរទៅនឹងសមហើយ"លោកយូស៊ីនញញឹមមើលមុខកូនប្រសារដែលគាត់ប៉ងធ្វើបាបតែចុងក្រោយគេជាអ្នកជ្រំជ្រែងជួយនិយាយអោយគាត់ៗពិតជារអៀសខ្លួនមិនដឹងគួរពោលពាក្យបែបណាអោយសមចំពោះកូនប្រសារដ៏ល្អម្នាក់នេះទេ។ការជួបជុំញាំអាហារពេលល្ងាចក៏បានបញ្ចប់ លោកយូស៊ីនក៏បានលាទៅផ្ទះវិញមិនអាចគេងនៅទីនេះបានទេព្រោះម៉ាក់ម្ចាស់ផ្ទះមិនអនុញ្ញាតិទើបត្រូវទៅវិញទាំងយប់។

#ស្អែកឡើង

ថ្ងៃនេះលោកស្រីហានស៊ូទំនេរទើបមកលេងជាមួយកូនប្រុសដោយមានលោកស្រីអ៊ូលហ៊ីនៅជជែកជាមួយដូចគ្នាចំណែកយ៉ុនហ្គីទៅធ្វើការដូចរាល់ដង។

"កូនចង់ញាំអីទេម៉ាក់ធ្វើអោយ"លោកស្រីហានស៊ូសួរកូនប្រុសទាំងញញឹម គាត់មិនសូវមានពេលនៅជាមួយកូនតែគាត់ស្លៀតគ្រប់ពេលដែលអាចមកបាន។ថតចប់ពេលណាគាត់សម្រាកហើយនឹងបាននាំកូនទៅដើរលេងលំហែកាយខ្លះ។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now