Ep11:ដៃទៅត្រូវនឹងអី?!!

960 87 2
                                    


"បើត្រឹមជាអ្នកកំដរសប្បាយលោកមានពេលថ្នាក់អាចចេញមកជូនគេទិញសម្លៀកបំពាក់អ៊ីចឹងឬ?"មិនអោយនាយតបនាងក៏បន្តនិយាយហាក់ដូចជាអន់ចិត្ត
ពេលដែលពួកគេធ្លាប់ទាក់ទងគ្នានាយមិនសូវដែលបានជូននាងដើរShoppingអ៊ីចឹងទេទោះបបួលក៏នាយតែងតែនិយាយថារវល់។

"ខ្ញុំដឹងថាក្មេងនោះពូកែលេងល្បិចមាយាដាក់លោកដូច្នេះលោកមីនកុំដើរចូលអន្ទាកវាអីវាគ្រាន់តែបោកយកលុយលោកប៉ុណ្ណោះលោកមើលមិនដឹង?"

"បែបប្រើជីវិតជាអ្នកបម្រើគេវាពិបាកបានជាមកតោងទាមអ្នកមានដើម្បីបានឡើងខ្ពស់"គ្រាន់តែបានឃើញនាយតូចចេញមកនាងក៏និយាយគ្មានក្រែងសម្លក់ទៅអ្នកដែលដើរមកប៉ុន្តែក៏ឈប់ឈរមើលទៅពួកគេហើយប្រយោគចុងក្រោយដែល Roha និយាយមុននេះគេបានឮទាំងអស់ហើយក៏រាងឈឺដែរព្រោះវាមិនមែនជាការពិត!គេមិនបានតោងនាយហើយក៏មុនបានទៅទាក់ទងនាយមុនដែរគ្រប់គ្នាគឺគិតបែបនឹងទាំងដែលការពិតមិនមែនហើយគេក៏ចាំនាងបានថាធ្លាប់ញាំបាយជាមួយនាយនៅហាងគេធ្វើការកាលពីលើកមុន។

"សុំទោសដែលរំខាន"នាយតូចគ្មានអ្វីនឹងតបតព្រោះការបង្ហោះនោះមនុស្សភាគច្រើនក៏យល់ឃើញនាងដែរគេមានតែអោនមុខសុំទោសហើយក៏ដើរចេញគេមិនបានអោយវាទៅជាបែបនេះ។

"ឯងដឹងខ្លួនឯងរំខានដែរហ្ហេស?ព័ត៌មានបានមួយថ្ងៃមិនទាន់ក៏ឡើងទ្រើងនាំសេដ្ឋីមកដើរ Shopping អស្ចារ្យ
ណាស់" Roha នាងគិតថាវាជាល្បិតសម្តែងរបស់ Jimin
ទាំងដែលគេមិនដឹងអ្វីសោះ

"........." Jimin មិនមាត់បានត្រឹមសម្លឹងអ្នកនាំគេមកដែលស្ងាត់មាត់អោយអ្នកដទៃមកថាអោយគេតាមចិត្តឯណាថានាយនឹងដោះស្រាយ?កុហកអោយមនុស្សស្រីនាយមកជេរមើលងាយគេដល់កន្លែងបែបនេះសប្បាយណាស់ទៅហ្ហេស?!

"បើអ្នកនាងចង់ដឹងអ្វីសួរគេខ្លួនឯងទៅ ខ្ញុំមិនមែនពពួកដើរបោកដើរមាយាដាក់នរណាដើម្បីអោយខ្លួនឯងឡើងខ្ពស់!!"រាងតូចនិយាយហើយក៏សម្លក់នាងវិញដូចគ្នារួច
ក៏ចាកចេញទៅគ្មានងាកក្រោយសូម្បីបន្តិច គេមិនបានខ្វល់ហើយក៏មិនបានចង់បានជីវិតហ៊ឺហាបែបនឹងឡើយ
គេគ្រាន់តែចង់បានជីវិតសាមញ្ញារបស់គេពីមុនរស់នៅសុខសប្បាយមិនខ្វល់ពីមនុស្សជុំវិញខ្លួនឬក៏បណ្តាញសង្គមឆ្គួតឡប់អស់នោះ!តាំអពីស្គាល់នាយជីវិតគេច្របូកច្របល់មានតែគេស្អប់ គេក៏ស្អប់នាយណាស់ដែរពេលនេះ។

‼️💲កម្មសិទ្ធ Billionaire💲‼️Where stories live. Discover now