ភាគទី06 : រងចាំយើង..

4.1K 200 7
                                    

ថេហ្យុង ចូលមកក្នុងបន្ទប់អង្គុយភ្លឹកៗម្នាក់ឯង គេពេលនេះបានលុយមកច្រើនហើយ តើគួរទៅធ្វើការនៅកន្លែងនោះទៀតដែរទេ? គេពិបាកណាស់គេមិនចង់ធ្វើបែបនោះទៀតទេ។
អ្នកស្រីគីម ដើរចូលមករកកូន ឃើញគេភ្លឹកៗបែបនេះគាត់រិតតែបន្ទោសខ្លួនឯង ដោយសារតែការនិយាយស្ដីមិនគិតមុខក្រោយរបស់គាត់ បានធ្វើអោយកូនប្រុសដ៏ស្រស់ស្អាតរបស់គាត់ត្រូវខូចអនាគតទាំងវ័យក្មេង។
" ថេហ្យុង អ្អឹកៗ ម៉ាក់សូមទោសកូន "អ្នកស្រីគីម ចូលមកអោប ថេហ្យុង យំនឹងសូមទោសកូន។
" ម៉ាក់!! "ថេហ្យុង អោបតបទៅគាត់វិញ ពេលនេះគេបានទទួលអាម្មណ៍កក់ក្ដៅមួយពីរអ្នកម៉ាក់ជាទីស្រលាញ់របស់គេហើយ គេបន្ថែមកម្លាំងអោបម៉ាក់របស់គេយ៉ាងណែន តទៅគេមិនអាចបានអោបគាត់បែបនេះទៀតនោះទេ។
" ម៉ាក់សូមទោស ម៉ាក់ខុសហើយ!! ហេតុអីក៏យកពាក្យសម្ដីដែលម៉ាក់និយាយចោលទៅធ្វើចឹង ថេហ្យុង? "អ្នកស្រីគីម ទាញកូនចេញពីរការអោបហើយក៏ជូតទឹកភ្នេកអោយគេ ពេលនេះគេក៏យំតែយំគ្មានសម្លេង។
" ម៉ាក់មិនបានខុសនោះទេ ម៉ាក់និយាយត្រូវកូនជាអ្នកធ្វើអោយប៉ាត្រូវជាបែបនេះ ដូច្នេះហើយខ្ញុំត្រូវរកលុយមកព្យាបាលគាត់ "
" ម៉ាក់សូមទោស ម៉ាក់មិនល្អ ហឹកៗ "
" អត់ទេកំនិយាយបែបនេះអី ម៉ាក់ល្អណាស់សម្រាប់ខ្ញុំ រឿងកន្លងហួសទៅហើយអោយវាហួសទៅចុះ ម៉ាក់កំយំអី "ថេហ្យុង ខំប្រឹងញញឹមជូតទឹកភ្នេកអោយគាត់ គាត់ល្អណាស់សម្រាប់គេ ត្រឹមរឿងប៉ុណ្ណឹងគេអាចធ្វើវាដើម្បីគាត់បាន។
" ថេហ្យុងហា៎ ជីមីនមករក "ថេអ៊ុន បានស្រែកពីរខាងក្រៅមក។
" អូ៎!! ខ្ញុំនឹងចេញទៅ "ថេហ្យុង ស្រែកប្រាប់ទៅ ថេអ៊ុនវិញ។
" ម៉ាក់ឈប់បន្ទោសខ្លួនឯងទៀតទៅម៉ាក់មិនបានខុសនោះទេ ហើយឈប់យំ ឈប់សូមទោសកូនទៀតណា កូនចេញទៅសិនហើយ "ថេហ្យុង និយាយជាមួយគាត់រួចហើយក៏ដើរចេញទៅរកជីមីន។
" ជីមីន "ថេហ្យុង ដើរចេញមកខាងក្រៅ ឃើញអ្នកជាមិត្តអង្គុយចាំគេនៅក្រោមដើមឈើធំមួយដែលមសននៅខាងមុខបន្ទប់ជួលរបស់គេ។ បន្ទប់ជួលជីមីន នៅឆ្ងាយពីរគេគួសម។
" ថេហ្យុង មកហើយហ្អេស? ភ្នេកក្រហមម្លេះ "ជីមីន ឃើញភ្នេកមិត្តក្រហមក៏សួរ។
" មិញនេះមានអ្វីចូលភ្នេក ទើបយើងញីទៅវាឡើងក្រហមបែបនេះ "
" ហឹម!! យើងមានរឿងចង់ប្រាប់ឯងណា "ជីមីន ចាប់ដៃគេមកកាន់។
" រឿងអ្វីឬ? មើលទៅឯងដូចជាមិនសប្បាយចិត្តសោះ "
" យើងឈប់ធ្វើការនៅក្នុងក្លឹបនោះទៀតហើយ យើងបានលាឈប់យប់មិញនេះ "
" មានរឿងអ្វីមែនទេ ជីមីន "ថេហ្យុង ចាប់ផ្តើមបារម្ភពេលឃើញមិត្តទម្លាក់ទឹកមុខចុះហើយក៏ធ្វើមុខរកយំបែបនេះ។
" យើ..យើងមានរឿងជាមួយនឹងលោកមីន "
" ព្រះអើយជីមីន តើរឿងធំដែរទេហ្អាស៎ ឯងទៅធ្វើអីអោយគាត់ទើសចិត្ត "ថេហ្យុង ភ័យព្រួយចំនួសមិត្ត ព្រោះ លោកមីន យ៉ុនហ្គី គឺជាម្ចាស់ក្លឹបហើយថែមទាំងជាម៉ាហ្វៀ គេខ្លាចមិត្តទៅធ្វើអោយគេទើសចិត្ត ខ្លាចនាយនឹងបញ្ជារអោយមនុស្សមកតាមសម្លាប់ ជីមីន អីគិតយ៉ាងមិចទៅ?
" ហឹកៗ ថេហ៍! "ជីមីន ចូលទៅអោបថេហ្យុង ហើយក៏យំចេញមកអោយតែគិតដល់រឿងយប់មិញគេឈឺចាប់ខ្លាំងណាស់។
" ជីមីន កំយំអីឯងនិយាយប្រាប់យើងសិនមកណា "ថេហ្យុង អោបលួងលោម ជីមីន កំអោយយំ។
" ហឹក យើងមានកូន! "
" ហ្អាស៎!!! ជីមីននេះឯង.. "ថេហ្យុង បើកភ្នេកធំៗសឹងតែមិនជឿ។
" យើងមានកូនជាមួយនឹងលោកមីន តែ ហឹក តែគាត់មិនទទួលស្គាល់កូនថែមទាំងបស់លុយអោយយើងទៅយកកូនចេញទៀតផង ថេហ្យុង យើងឈឺចាប់ខ្លាំងណាស់ "
" ព្រះអើយ គាត់អាក្រក់ខ្លាំងណាស់ កំយំអី ជីមីន ឯងមិនមែនខ្លួនតែមួយទៀតទេ ណា "
" ហឹម!! "ជីមីន ប្រញាប់ជូតទឹកភ្នេកចេញ។
" ថេហ៍ហា៎ "
" ហឹម? "
" ឯងកំប្រាប់រឿងនេះដល់លោកពូអ្នកមីងនឹងបងប្រុសអី យើងខ្មាស់ពួកគាត់ណាស់ "ជីមីន បានសំគេមិនអោយប្រាប់រឿងគេមានកូននេះទៅអ្នកណាម្នាក់ព្រោះគេខ្មាស់គេ ដែលមានកូនអត់ប្ដីបែបនេះ។
" ទុកចិត្តចុះយើងមិនប្រាប់នាក់ណានោះទេ "ថេហ្យុង ញញឹមតបទៅគេ។
" យើងគិតថាមិននៅទីនេះទៀតទេ "
" ឯងគិតចង់ទៅណា ឯងមិនអាចនៅម្នាក់ឯងបានទេនៅពេលនេះ ជីមីន "ថេហ្យុង គ្រាន់តែលឺបែបនេះក៏ចាប់ផ្ដើមនៅមិនសុខ តើគេចង់ទៅណាទៀតហើយ? មិនបាននោះទេ ពេលនេះគេកំពុងតែពពោះមិនអាចអោយគេនៅម្នាក់ឯងនោះទេ ចុះបើមានរឿង តើអ្នកណាទៅជួយទាន់ទៅ?
" យើងចង់ទៅនៅ Daegu វិញ "ជីមីន គេជាអ្នកនៅ Daegu ប៉ុណ្ណោះគេបានចេញមក សេអ៊ូល នេះដើម្បីរកកាងារធ្វើប៉ុណ្ណោះ ហើយពេលនេះគេមិនអាចធ្វើការបានទៀតទេ ដូច្នេះហើយទើបចង់ទៅវិញ គេមិនចង់ជួបបុរសអាក្រក់ម្នាក់នោះទៀតនោះទេ។
" បើឯងទៅ មានអ្នកណាមើលថែឯងហឹម? "
" មិនអីនោះទេ ត្រឹមខ្លួននឹងនឹងកូនមួយយើងអាចមើលថែបាន "ជីមីន ញញឹម គេរំភើបចិត្តពេលដែលមិត្តរបស់គេបារម្ភពីគេយ៉ាងនេះ។
" ឯងគិតទៅថ្ងៃណា "
" ប្រហែលជាស្អែកនេះ យើងមិនចង់នៅទីនេះទៀតនោះទេ "
" អឹម!! តាមចិត្តឯងចុះ "
" ពេលយើងសម្រាលកូន ឯងត្រូវតែទៅលេងយើងដឹងហើយឬនៅ "
" អា៎!! ដឹងហើយ "ពួកគេបន្តនិយាយពីរនេះពូររហូតដល់ម៉ោងទៅវិញ។

+ម៉ោង8 +ក្លឹប

ជុងហ្គុក បានមកក្លឹបរបស់ យ៉ុនហ្គី ម្ដងទៀតនៅយប់នេះ។ នាយបានមកតែជាមួយ បេន ប៉ុណ្ណោះ។ យ៉ុនហ្គីរវល់រឿងចេញទំនិញមិនបានមកជាមួយនោះទេ។
ជុងហ្គុក ដើរចូលទៅខាងក្នុង ធ្វើអោយស្រីៗមួយចំនួនធំជ្រួលជ្រើមនឹងសម្រស់របស់ចៅហ្វាយកូនចៅមួយរូបនេះ តែគ្មានអ្នកណាហ៊ានមកក្បែរ ព្រោះខ្លាចត្រូវគ្រាប់សំណរហោះទម្លុះក្បាល។
ជុងហ្គុក ចូលមកដល់ភ្នេកងាកមើលឆ្វាងស្ដាំមិនឈប់ សាងជាចម្ងល់ដល់ បេន ជាខ្លាំង។
" ចៅហ្វាយរកមើលអ្វីមែនទេ? "
" ទេ!!! "ជុងហ្គុក តបតែមួយម៉ាត់ក៏ឈប់ដើរទៅមុខ។
" ចៅហ្វា... "
" ទៅតាមមេការលី មកជួបយើង "បេនរកនឹងនិយាយតែ ជុងហ្គុក និយាយកាត់។
" បាទ! "បេនលឺហើយប្រញាប់ទៅរកមេការភ្លាមៗ។
" លោកចន តើមានការអ្វីអោយខ្ញុំបម្រើមែនទេ? "មេការ មកដល់ភ្លាមក៏អោនមុខសួរនាយភ្លាម។
" ក្មេងយប់មិញ ហៅគេមកជួបយើង "
" តែលោកចន ថេហ្យុង មិនបានមកនោះទេយប់នេះ "មេការតបទាំងភ័យ ថេហ្យុង បានខោលមកប្រាប់គាត់មិញនេះ ហើយថែមទាំងប្រាប់ថាសំលាឈប់ទៀតផង រឿងនេះក៏ធ្វើអោយភ្ញាក់ផ្អើលដែរ។
" មិនមក?? "
" បាទលោកចន គេថែមទាំងប្រាប់ថាលាឈប់ធ្វើការងារនេះទៀតហើយ "
" ជុ៎!! បេន ទៅវិញ!! "ជុងហ្គុក ជញ្ជក់មាត់ខ្នើសចិត្តហើយក៏ ហៅបេនអោយទៅវិញ។
" អូ៎បាទចៅហ្វាយ "បេន ក៏បានរត់ទៅតាមពីរក្រោយនាយ។
ក្រោយពីរចេញពីរទីនេះ ជុងហ្គុក ក៏បានចេញទៅភូមិគ្រឹះមីនវិញ។
មកដល់បន្ទប់សម្រាក ជុងហ្គុក ក៏ដកទូរស័ព្ទមកមើលរូបថត ថេហ្យុង ដែលនាយបានថតគេមួយកំណាត់ខាងលើពេលគេសន្លប់នៅយប់មិញនេះ។
" រងចាំយើង មិនយូរនោះទេ យើងនឹងមកយកអូនមកធ្វើជារបស់យើង មិនអោយអូនពិបាកនោះទេ ថេហ៍ ថេហ៍!!! "ជុងហ្គុក ពោលឡើងតិចៗ យកដៃទៅអង្អែលនៅលើរូបនោះ តិចៗពេលណាគេកំចាត់សត្រូវជំវិញខ្លួនគេអស់ គេនឹងចុះមកកូរ៉េម្ដងទៀត នឹងយកមនុស្សប្រុសមាឌតូចម្នាក់នេះមកធ្វើជារបស់នាយអោយបាន។
ត្រឹមតែមួយយប់ គីម ថេហ្យុង បានធ្វើអោយបុរសទឹកកកដូចជានាយ ប្រែក្លាយទៅជាមនុស្សមានស្នេហាដោយសារតែគេ នាយចេះញញឹមក៏ដោយសារតែគេ ពេលបិតភ្នេកគេងក៏ឃើញតែរូបគេ ពេលនេះនាយលង់នឹងងប់ងល់នឹងគេកាន់តែខ្លាំងហើយ។
" អា៎!! ភ្លេចទៅហើយ "ជុងហ្គុក យកដៃទះថ្ងាស់ខ្លួនឯង ចេះភ្លេចទៅកើតមុននេះនាយបានភ្លេចសួរទីតាំងដែល ថេហ្យុងរស់នៅនោះពីរមេការលីទៅហើយ ចំមែន!!។
ជុងហ្គុក ខ្ចិលគិតច្រើនតទៅទៀត ក៏ប្រញាប់ទៅងូតទឹកសម្អាតខ្លួននឹងបានដេកយកកម្លាំង ព្រោះស្អែកត្រូវចេញដំណើរពីរព្រឹកផង យប់មិញបញ្ចេញកម្លាំងទៅលើ ថេហ្យុង ខ្លាំងពេកនឹងមិនបានដេកផងទើបធ្វើអោយនាយរាងបាក់កម្លាំង។















To be continue...........
Follow Vote Comment ម្នាក់មួយមកBaby😚😩

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now