Episode 1
@ភូមិគ្រឹះគីម
ងឺត.....
ភាពស្ងាត់ជ្រងំបានរលាយបាត់បន្ទាប់ពីរថយន្ដទំនើបតម្លៃមហាសាលរបស់កូនពៅត្រកូលគីម បានសម្រុកមកចតក្នុងភូមិគ្រឹះលឿនដូចខ្យល់ព្យុះ
ថេយ៉ុងកម្លោះសង្ហា មុខស្រទន់មានមន្ដស្នេហ៍ស្រីណាឃើញក៏ចង់នេបនិត្យ មានក៏មាន ប៉ុន្តែចរិត playboy សីុស្រីមិនរើសមុខ តែសីុម្ដងហើយក៏បោះចោល គ្មានស្ដាយស្រណោះអីសូម្បីចុងក្រចក
ថេយ៉ុង : ម៉ាក់ ម៉ាក់....
ចម្លែកអីថ្ងៃនេះគេមកផ្ទះលឿនខុសធម្មតាហើយថែមទាំងរត់ត្រហេបត្រហប ស្រែកផ្អើលគេផ្អើលឯងពេញភូមិគ្រឹះទៀតផង
ម៉ែដោះ : មានរឿងអ្វីមែនទេអ្នកប្រុស? ហេតុអីក៏មើលទៅអ្នកប្រុសដូចជាប្រញាប់ប្រញាលយ៉ាងនេះ?
មួយស្របក់នោះម៉ែដោះដែលអ្នកមានសិទ្ធិធំទី2ក៏បន្លឺឡើងមកសួរកម្លោះអស់ហ្សីុនម្នាក់នេះភ្លាម
ថេយ៉ុង : អ្នកម៉ាក់នៅផ្ទះទេម៉ែដោះ? ខ្ញុំមានរឿងបន្ទាន់ចង់និយាយជាមួយម៉ាក់
លោកស្រីគីម : ធ្វើអោយស្រីណាមានកូនទៀតហើយមែនទេបានជាបន្ទាន់មករកម៉ាក់រហេនរហន់បែបនេះហាស៎៎កូនថេយ៍!!!
មិនអោយគាត់ស្រដីមកបែបនេះយ៉ាងម៉េច បើរឿងបន្ទាន់កូនប្រុសពៅរបស់គាត់លើកណា បើមិនរឿងស្រីក៏រឿងលុយដែរ ព្រោះធ្វើការ1ខែៗយកអោយធីបស្រីអស់ហើយ គ្មានសល់មួយរៀលទេ នេះសំណាងដែលគេមិនមែនជានាយក បើនាយកជាគេមែនប្រហែលលុយសម្រាប់បុគ្គលិកក៏គេដកចាយដូចគ្នា
ថេយ៉ុង : ពុទ្ធោ!!! ម៉ាក់មេត្តាមើលកូនក្នុងផ្លូវល្អខ្លះផងបានទេ?
ចរិតកូនពៅ ពេលឃើញម្ដាយចុះមកក៏ធ្វើឫកពាញិកញ៉ក់ភ្លាម
លោកស្រីគីម : ហើយចុះម៉ាក់និយាយខុសទេ?
ថេយ៉ុង : បាទមិនខុសទេ តែវាមិនដូចរឿងមុនឡើយ
គេបន្លឺឡើង ថែមទាំងឱនទៅគក់ច្របាច់ជើងយកចិត្ដ យកថ្លើមម្ដាយគេទៀតផង
លោកស្រីគីម : ណ្ហើយ មានអ្វីក៏និយាយមក ម៉ាក់និងប្រញាប់ចាត់ការអោយ
