“ លោកប្ដីកំហូច ” ភាគទី 18
____________________
“ កុំងើប ភ្លេចហើយឬថាអូនគ្មានសម្លៀកបំពាក់ទេ ” ថេយ៉ុង ហាមប្រាមទាំងព្យាយាមស៊កដៃមកឱបចង្កេះនាងពីក្រោយ ចរិកកំហូចរបស់នៅដូចដើម មិនថាស្ថិតនៅកាលៈទេសៈណាក៏ដោយ
“ ន៎៎ែ!! មកឱបស្អី? ក្រែងនិយាយថាមិនរំខានពេលវេលារបស់ខ្ញុំនោះអី លែង... ” មុននោះទើបតែប្រាប់អោយនាងងូតមុនសោះ នេះមិនទាន់បានប្រាំនាទីផងគេក៏ឆ្លៀតឱកាសមកកេងចំណេញលើនាងអញ្ចឹងឬ? មិនបានទេ នាងត្រូវតែរើបម្រាស់ មកសម្ងំស្ងៀមអោយគេកៀកកើយបែបនេះគឺមិនបានឡើយ
“ នៅអោយស្ងៀម ប្រយ័ត្នបងទ្រាំមិនបានចាប់ដាំបាយកណ្ដាលទឹកឥលូវហើយកុំភ័យ ” រាងក្រាស់ បន្លឺឡើងដោយមិនភ្លេចជាមួយទឹកមុខច្រលើមមកផងដែរ
“ ស្រុកលោកឯងបង្កាត់ភ្លើងដាំបាយក្នុងទឹក? ” នាងមិនបានយល់អត្ថន័យដាំបាយគេនោះទេ នាងបែរជាគិតថាគេឡប់សតិទៅវិញ វាមិនដែលម៉ែអ្នកណាគេមកដាំបាយក្នុងទឹកដូចគេនោះទេ មើលទៅទូទាំងពិភពលោកនេះមានតែគេមួយនិងឯងមើលទៅ
“ មិនចាំបាច់បង្កាត់ទេ គ្រាន់តែដោតឌុយទៅវាកើតបាត់ទៅហើយ ” ថេយ៉ុង មិនត្រឹមតែនិយាយនោះទេ គេថែមទាំងយកដៃទៅអង្អែលត្រគៀកដែលគ្មានអ្វីបិទបាំងរបស់សូហ្វៀរ៍ផងដែរ
ផាច់..
“ និយាយតែមាត់បានហើយ ដៃនេះចាំបាច់អីអង្អែលដែរ? តិចវាយលែងដឹងប្ដីឡូវហើយអញ ” សូហ្វៀរ៍ ពិតជាខ្នាញ់និងគេក្រៃលែង ទៅណាក៏មិនចេះបោះអាចរិកព្រាននេះចោលដែរ ដាក់តាមខ្លួនរហូត តាមស្រលាញ់នាងតែធ្វើខ្លួនច្រលើមបែបនេះអ្នកណាគេហ៊ានដាក់ចិត្ដកាយស្រលាញ់គេកើតទៅ? វរៗគេស្រលាញ់នាងបានមួយខែអាចណាយចិត្ដក៏ថាបានដែរ
“ មុនដាំបាយ ទាល់តែធ្វើបែបនេះបានមានអារម្មណ៍ ” ថេយ៉ុង នៅតែរក្សាទឹកមុខកំហូចរបស់គេដដែល
“ បានហើយ ខ្ញុំឡើងទៅវិញហើយ លោកនៅងូតបន្តទៀតចុះ តែលោកហាមលួចមើលខ្ញុំដាច់ខាត ប្រយ័ត្នខ្ញុំខ្វេះភ្នែកខ្វាក់ទៅ ” សូហ្វៀរ៍ លើកដៃគម្រាមគេ បញ្ជាក់ថានាងមិនបាននិយាយចោលនោះទេ នាងនិយាយមែនហើយក៏ធើ្វមែនដូចគ្នា
