លោកប្ដីកំហូចシ

266 14 0
                                        

Episode 6

Morning New Day
2nd Kim's Group

ថ្ងៃនេះលោកនាយក គីម ណាំជុន មកក្រុមហ៊ុនលឿនខុសធម្មតាដូចជាថេយ៉ុងអញ្ចឹងដែរ មិនដឹងជាហេតុអ្វីដូចគ្នា សុខៗក៏នាំបងប្អូនប្លែកមកក្រុមហ៊ុនពីព្រលឹម អញ្ចឹងកើត

ពេលរាងក្រាស់មកដល់ក្រុមហ៊ុនភ្លាមក៏ដើរសម្ដៅទៅផ្លូវមួយទៀត ដែលមិនមែនជាផ្លូវចូល office របស់ខ្លួនឡើយ តែជាផ្លូវចូល office អ្នកនាងលេខារូបស្រស់ទៅវិញ

ណាំជុន : នេះមិនទាន់មកធ្វើការទេឬ? នេះម៉ោងជិត8ទៅហើយហ្វីនមិនទាន់មកដល់កន្លែងធ្វើការទៀតមែនទេ? ទាំងរាល់ដងឃើញមុខទៅអង្គុយចាំឯងនៅ office រហូតសោះ!!!

មិនឆ្ងល់មិនបាន ហេតុអីថ្ងៃនេះនាងមិនមកធ្វើការ? ទាំងដែលចង់ឈប់រាល់ដង call មកប្រាប់គេមុនសោះ ចុះហេតុអីថ្ងៃនេះប្លែកម្ល៉េះ? មកឬមិនមកក៏មិនប្រាប់ គេមិនបានគិតច្រើនហើយក៏ត្រឡប់ទៅ office របស់ខ្លួនវិញ

ណាំជុន : អាឡូ មកជួបយើងក្នុង office បន្តិច

ក្រោយមកដល់ office របស់ខ្លួនហើយ គេក៏លើកទូរស័ព្ទទាក់ទងទៅជំនិតរបស់ខ្លួន

មួយសន្ទុះក្រោយមកក៏ឮសម្លេងគោះទ្វារ

តុក...តុក

ណាំជុន : ចូលមក!!!

ឌីន : គោរពចៅហ្វាយ!!! មានអ្វីអោយខ្ញុំបម្រើមែនទេទាន

គេនិយាយឡើងទាំងឱនលំទោនដាក់ អ្នកជាចៅហ្វាយ តាមឋានះបុណ្យស័ក្ដិរបស់ខ្លួន

ណាំជុន : ឯងមានដឹងថាហ្វីនទៅណាឬអត់? ហេតុអីពេលនេះហើយមិនទាន់មកធ្វើការទៀត

គេបន្លឺឡើងទាំងភ្នែក រំពៃសម្លឹងមើលទៅទ្វារចូលឥតឈប់មួយវិនាទីណាសោះ

ឌីន : អរ! បាទអ្នកនាងសូហ្វីនសុំច្បាប់សម្រាកមួយសប្ដាហ៍ នេះចៅហ្វាយមិនដឹងទេឬ??

ចម្លែកណាស់ ចៅហ្វាយគេស្រលាញ់ពេញចិត្ដសូហ្វីនយ៉ាងនេះ ហេតុអីគ្រាន់តែនាងសុំច្បាប់សម្រាកគេមិនដឹងនោះ? ឬមួយក៏ពួកគេទាំងពីរនាក់ឈ្លោះគ្នា?

ណាំជុន : ហា៎៎ស??? មួយសប្ដាហ៍ឬ? នេះនាងទៅណាហេតុអីបានជាសម្រេចចិត្ដសម្រាកដោយគ្មានការទទួលខុសត្រូវលើការងារបែបនេះ??

លោកប្ដីកំហូច/Naughty Husband   Where stories live. Discover now