លោកប្ដីកំហូចシ

258 14 0
                                        

Episode 10

សូហ្វីន : បើនៅតែងរទៀតខ្ញុំផ្ដាច់ពាក្យវិញហើយណា គិតអោយស្រួលបួលបន្តិច ស្រីហី្វនអត់ចេះលេងសើចទេ

នាងនិយាយហើយក៏ដៀងផ្នែកលួចមើលទឹកមុខគេ
ណាំជុនពេលនេះកំពុងតែទាល់បញ្ញាហើយទេតើ ព្រោះគេរកចម្លើយឆ្លើយមិនទាន់បាននោះទេ

ណាំជុន : អឺ ឈប់ងរក៏បាន ខ្ជិលរឿងច្រើនខ្លាចអត់ប្រពន្ធ ហិហិ

គេនិយាយបងសើចបញ្ចេញថ្ពាល់ខួចសម្បូរស្នេហ៍ដាក់សូហ្វីនផង ជាហេតុធ្វើអោយនាងអត់ខ្នាញ់គេមិនបាន

Taehyung's Scene

ក្រោយពីដាក់ទូរស័ព្ទចុះ គេក៏បន្តអង្គុយផឹករហូតដល់ថ្មើរនេះហើយមិនទាន់ឈប់ដកឃ្លាវិនាទីណាសោះ រហូតទាល់តែកម្លោះសង្ហារទាំងបីនាក់នោះមកដល់

ជីមីន : វាថីហែងអាថេយ៍!!! បានជាមកអង្គុយផឹកអីបានទាំងថ្ងៃសម្បើមម្ល៉េះ??

មកដល់ភ្លាមក៏លាន់មាត់ភ្លែត សួរជីកឫសជីកគល់តែម្ដង

សូហ្គា : មុខអាហ្នឹងវាគ្មានស្អីក្រៅពីខូចចិត្ដរឿងអូនហ្វៀរ៍ស្អីគេនោះទេ

និយាយដូចដឹងមុន គេប៉ាន់ស្មានអ្វីមិនដែលជាខុសនោះទេ អាចថាគេមាត់ទិព្វក៏បាន ថ្វីត្បិតតែគេជាមនុស្សចូលចិត្ដគេងក៏ដោយ

ជុងហ្គុក : យ៉ាងម៉េចហើយបងថេយ៍? ម៉េចបានបងហ្គានិងបងមីននិយាយជាមួយស្ងាត់អោយជ្រាបបែបនេះ? ហៅពួកខ្ញុំមកមើលបងអង្គុយផឹក អត់ខ្ចីនិយាយរកមួយម៉ាត់អញ្ចឹងមែន?

ជីមីន : អានេះវាអោយឯងដឹកលោកមកទេសនាចោលទេតើ ទោះពួកយើងទៅវិញ

គេនិយាយលលេងនិងថេយ៉ុងសាកមើលតើគេព្រមហើបមាត់និយាយឬឃាត់អត់ បើថាដើរចេញហើយមិនឃាត់និងអាលបកក្បាលទៅវិញតែម្ដង

ថេយ៉ុង : គឺដូចបងស៊ូនិយាយអញ្ចឹង យើងពិបាកចិត្ដរឿងហ្វៀរ៍ ឯងដឹងទេថានាងស្រលាញ់បងជីន នាងមិនបានស្រលាញ់យើងនោះទេ

ថេយ៉ុងបន្លឺឡើងទាំងទឹកមុខក្រៀមក្រំ ពិបាកនិងស្មានពីជម្រៅចិត្ដគេខ្លាំងណាស់

ស៊ូហ្គា : ហើយចុះជីន? គាត់ស្រលាញ់នាងវិញទេ?

តែគេមិនទទួលបានចម្លើយអ្វីក្រៅពីការគ្រវីក្បាលរបស់ថេយ៉ុងឡើយ បញ្ជាក់ថាថេយ៉ុងគេក៏មិនដឹងដូចគ្នា ថាជីនស្រលាញ់នាងល្អិតនោះឬអត់

លោកប្ដីកំហូច/Naughty Husband   Where stories live. Discover now