លោកប្ដីកំហូច

296 14 2
                                        

ភាគទី 16
______________

ហ្អាយយយយ....ប្រាវវវវវវ

បើកមិនទាន់បានប៉ុន្មានផង ពួកវាក៏បាច់ចំកង់ឡានរបស់ថេយ៉ុង ធ្វើអោយរ៉េចង្កូតធ្លាក់ជ្រោះដ៏សែនជ្រៅនោះបាត់ទៅ

“ គិតយ៉ាងម៉េចដែរលោកបង ចុះទៅតាមដែរទេ ” គ្នាម្នាក់ទៀត បន្លឺឡើងបន្ទាប់ពីចុះពីលើឡាន

“ ត្រូវតែតាម ប្រហែសមិនបាននោះទេ ” ពួកគេទាំងបីរបម្រុងនិងបកទៅឡានហើយរកផ្លូវចុះទៅខាងក្រោមហើយក៏ស្រាប់តែ

ផាំង....ឡានរបស់ថេយ៉ុងផ្ទះរង្កើរពេញព្រៃអស់ទៅ មិនដឹងថាអ្នកនៅក្នុងនោះស្លាប់ឬរស់នោះទេ

“ យើងថាមិនបាច់ចុះទៅនោះទេ ពេលនេះប្រហែលជាងាប់អស់ហើយក៏មិនដឹង តោះទៅវិញប៉ុណ្ណេះ ប្រហែលជាបានលុយក្រាស់ចាយជាមិនខាននោះទេ ” និយាយប៉ុណ្ណេះហើយ ពួកវាក៏ទៅវិញបាត់ដោតមិនបានចុះទៅតាមនោះឡើយ

•TaePhia's Scene

ក្រោយពីរថយន្ដធ្លាក់មកភ្លាម ដោយសារតែថេយ៉ុងគេនៅមានស្មារតី តែសូហ្វៀរ៍បានសន្លប់បាត់មាត់ឈឹងទៅហើយ ទោះបីរាងកាយគេឈឺគ្រាំបន្តិចមែន តែគេក៏ប្រញាប់ប្រញាលបើកទ្វារចេញភ្លាមដោយមិនភ្លេចមកជួយសូហ្វៀរ៍នោះទេ គេទាញនាងផុតមិនទាន់បានប៉ុន្មានផង ឡានក៏ចាប់ផ្ដើមផ្ទុះឡើងសន្ធោសពេញក្នុងព្រៃ

“ ហ្វៀរ៍!!! ហើុយ នេះប្រហែលជាមកពីភ័យពេកហើយ ” ថេយ៉ុង មិនបាននៅចាំរហូតដល់នាងល្អិតនេះដឹងខ្លួននោះទេ តែគេប្រញាប់អៀវនាងចេញទៅវិញ ព្រោះគេខ្លាចបុរសពីរនាក់នោះមកតាមគេ

•Jang's Scene

“ យ៉ាងម៉េចហើយ រឿងដែលយើងអោយធ្វើ? ” ច្បាស់ណាស់ថារឿងនេះគ្មានអ្នកណានោះទេក្រៅពីលោកចាងដែលនៅពីក្រោយខ្នង

“ រៀបរយហើយចៅហ្វាយ!! ” បុរសម្នាក់ទៀតបានឆ្លើយមកយ៉ាងមានអំណួត

“ ហើយមានបានចុះទៅមើលវាដែរទេថាវាស្លាប់ឬរស់? ” លោកចាង សួរបញ្ជាក់ខ្លាចក្រែងតែវាមិនបានសម្រេចដូចបំណងរបស់ខ្លួន

“ ស្លាប់ហើយចៅហ្វាយ ឡានផ្ទុះដល់ថ្នាក់បើមិនស្លាប់មានន័យថាវាមានអាគមន៍ស្បែកស្វិតមិនខាននោះទេ ”

លោកប្ដីកំហូច/Naughty Husband   Where stories live. Discover now