Episode 4
Arrived House
មកដល់មុខរបងផ្ទះនាងល្អិតភ្លាម រាងក្រាស់ក៏ប្រញាប់ចុះមកធ្វើតួនាទីសុភាពបុរស បើកទ្វារឡានអោយស្រីស្រស់ភ្លែត
ថេយ៉ុង : អញ្ជើញបាទ អ្នកនាងហាន
សូហ្វៀរ៍ : ច៎៎ា អរគុណច្រើនដែលបានជូនខ្ញុំមកដល់ផ្ទះ
នាងតូចញញឹមថែមទាំងនិយាយគួរសមទៅរកគេ
ថេយ៉ុង : បាទ បងស្ម័គ្រចិត្ដជូនអូនមកផ្ទះស្រាប់ហើយ តែថាហ្វៀរ៍ឈប់ខឹង ងរង៉ក់និងបងហើយមែនទេ? បានជានិយាយមកពិរោះស្ដាប់យ៉ាងនេះ ឃើញថាមិនគំរោះគំរើយដូចកាលពីមុននិងចេញមកនេះសោះ
រាងក្រាស់បន្លឺឡើងទាំងញញឹមចុងមាត់ ដោយចាប់បានថានាងល្អិតនេះឈប់ខឹងនិងគេទៅហើយឬក៏ភ្លេចធ្វើជាខឹងអោយប្រាកដ
សូហ្វៀរ៍ : មិនទាន់បាត់ខឹងនៅឡើយនោះទេ គ្រាន់តែមើលតាមកាលៈទេសៈប៉ុណ្ណោះ ឆើស
នាងបន្លឺហើយក៏រលាស់សក់ដាក់រាងក្រាស់ ឈានជើងចូលផ្ទះបាត់ ធ្វើអោយអ្នកកម្លោះនេះមិនអស់សំណើចមិនបាន បើថាឈប់ខឹងក៏ឈប់ទៅ នៅធ្វើចរិតខ្មើតដល់ណាទៀត? នេះឬគេហៅថាចរិតស្រីស្អាតនោះ? មួយជីវិតគេមិនដែលជួបឡើយ ស្រីស្អីកាន់តែខឹង កាន់តែគួរអោយស្រលាញ់ ក្រោយពីនាងចូលផ្ទះបាត់ រាងក្រាស់ចេញរថយន្ដទៅដូចគ្នា
Inside house
លោកស្រីហាន : មកវិញហើយមែនទេកូន?ហើយអម្បាញ់មិញនេះអ្នកណាជូនមក?
ល្បិចមិនអោយសូហ្វើឡានទៅយកកូនហើយនៅសួរធ្វើពើថាអ្នកណាគេទៀត យ៉ាប់មែនម៉ែក្មេកកាថេយ៍នេះ
សូហ្វៀរ៍ : គឺលោកថេយ៉ុង ជូនមកណាម៉ាក់ ហើយចុះម៉ាក់មាការប្រញាប់អ្វីមែនទេ បានខលទៅតឿនកូនអោយឆាប់មកយ៉ាងនេះ?
អត់ឆ្ងល់មិនបាន ធម្មតាម៉ាក់នាងមិនដែលនឹកឃើញខលអោយកូនប្រញាប់មកផ្ទះដល់ថ្នាក់នេះទេ តែថ្ងៃនេះចម្លែកខុសពីសព្វមួយដង ប្រាកដជាមានអ្វីសំខាន់ណាស់ហើយមើលទៅ
លោកស្រីហាន : កុំទាន់ចង់ដឹងអី កូនឡើងទៅងូតទឹកអោយស្រឡះខ្លួនសិនទៅ ចាំកូនហ្វីនចុះមកចាំនិយាយប្រាប់ដំណាលគ្នាតែម្ដង កុំបាច់និយាយវាច្រើនដង
