Episode 2
Morning new day ⛅
ថ្ងៃនេះក៏មិនខុសពីសព្វមួយដង អ្នកកម្លោះថេយ៍តែងតែភ្ញាក់ពីព្រលឹមដើម្បីទៅធ្វើការ និងដើម្បីបានជួបកញ្ញារូបស្រស់ម្នាក់នោះផងដែរ ការពិតគេធ្វើបែបនេះ1សប្ដាហ៍ហើយ តាំងពីនាងល្អិតនោះចូលធ្វើការមកម្ល៉េះ
ជីន : ហែម!!! ប៉ុន្មានថ្ងៃនេះមានខ្យល់បក់អ្វីទៅណ៎៎ បានជាប្អូនពៅរបស់ខ្ញុំប្រញាប់ប្រញាល់ចេញទៅធ្វើការបែបនេះ?
អ្នកជាបងក៏បន្លឺឡើង ដោយហេតុថាលើកមុនបើមិនថ្ងៃចាំងគូថក៏អ្នកកម្លោះនេះមិនក្រោកងូតទឹកហើយទៅធ្វើការដែរ
ណាំជុន : ខ្យល់បក់ចង់បានប្រពន្ធ យកមុខយកមាត់ធ្វើឯងឧស្សាហ៍នៅចំពោះមុខអនាគតភរិយាទេដឹង!
អ្នកជាបងប្រុសទី2បានបន្លឺឡើង ព្រោះបានឮម្ដាយបង្ហើបប្រាប់យប់មិញខ្លះៗដែរ ទោះបីគេកាន់កាប់ក្រុមហ៊ុនផ្សេងក៏ដោយ
ថេយ៉ុង : ដឹងស្អីទេបងជុនហ៎៎ ចូលចិត្ដយកការពិតមកនិយាយលេងអញ្ចឹងទៅកើត ហិហិ
គេនិយាយឡើងព្រមទាំងធ្វើចរិតញិកញ៉ក់កូនពៅប្រចាំត្រកូលរបស់ខ្លួនឡើងមកភ្លាម!!!
ជីន : ស្អីគេ?តូចមួយសោះចង់បានប្រពន្ធ? ហឹស បងនៀកចង់តែសើចអោយជ្រុះធ្មេញទេ ហាសហា
មិនត្រឹមតែនិយាយប៉ុណ្ណឹងទេ ជីនគេថែមទាំងសើចចម្អកដាក់ថេយ៉ុងទៀតផង គេអាយុក្រែលគេមិនទាន់គិតផង ចុះសម្បត្ដិត្រឹមអ្នកប្រុសថេយ៍ហេតុអីក៏គិតគូលឿនយ៉ាងនេះ!!! មិនសមសោះៗ
ថេយ៉ុង : ជុយ! មើលងាវ? វាស់គ្នាដែរទេបងធំនិងអាលបានដឹងថាអ្នកណាតូចអ្នកណាធំអោយប្រាកដ
ស្អីធំ?ស្អីតូច?អេដមីនអត់យល់ទេ -_-
ណាំជុន : បងធំប្រយ័ត្នចាញ់អាថេយ៍ណា ថ្ងៃមុនខ្ញុំឃើញវាងូតទឹកស្លៀកខោរស្លីប របស់វាលេចមកឡើងក្រភើៗ ធំជាងរបស់ខ្ញុំទៅទៀត
គ្រួសារបងប្អូនគេនេះ គ្រលួង all -_-
ថេយ៉ុង : ឃើញទេៗ សូម្បីបងជុនក៏សរសើរថារបស់ខ្ញុំធំដែរ ហើយបងឯងមានសិទ្ធិអីមកថារបស់ខ្ញុំតូចនោះ ម៉ាដៃហឹង្សង៉ាងឡូវហើយបងឯង
