Episode 5
ថ្ងៃនេះនាងល្អិតនេះសុំចេញទៅផ្ទះមុនខុសពីរាល់ដង តែក៏មិនមែនដោយសារតែអ្នកផ្ទះអោយប្រញាប់ទៅនោះទេ តែដោយសារមិនចង់ឃើញមុខលោកប្រធានច្រើនជាង ព្រឹកមិញសីុកំភ្លៀងថ្នាក់ហ្នឹងហើយនៅមិនខឹង តែនៅមានមុខញញឹមហើយញ៉ោះនាងពេញមួយថ្ងៃទៀត
អេនជែល : ហ្វៀរ៍ នេះឯងគិតទៅផ្ទះហើយមែនទេ
អ្នកដែលជាមិត្ដបានបន្លឺឡើង ដោយឃើញសូហ្វៀរ៍ដូចជាចម្លែកខុសរាល់ដង ព្រោះនាងមិនដែលចេញទៅទាំងការងារធ្វើមិនទាន់រួចនោះទេ
សូហ្វៀរ៍ : គឺយើងមិនសូវស្រួលខ្លួននិងណា ទើបសុំលោកនាយកត្រឡប់ទៅវិញមុន ណាមួយការងារមិនសូវច្រើនផង
នាងជ្រើសរើសលេសកុហក ជាជាងប្រាប់ការពិត បើនិយាយត្រង់ទៅអេនជែលនិងបង្អាប់នាងជាមិនខាន
អេនជែល : អឺ បើអញ្ចឹងឯងប្រញាប់ទៅចុះ ហើយប្រយ័ត្នប្រយែងតាមផ្លូវណា
សូហ្វៀរ៍ : អូខេ គ្នាទៅមុនហើយ
លាហើយនាងតូចក៏ចេញទៅតាមច្រកជណ្ដើរជើងបាត់ ចេញតាមជណ្ដើរលីបមិនបានទេ វរៗជួបលោកថេយ៍មេរំខានទៀតមិនខាន
2nd Kim's Group
ក្រលែកមកមើលណាំជុនវិញ ពេលនេះរាងសង្ហារកំពុងតែមមាញឹកយ៉ាងខ្លាំង មិនទាន់បានញាំុអាាហារថ្ងៃត្រង់នោះទេ ឥឡូវនេះវាឈានដល់ពេលល្ងាចទៅហើយ គេនៅមិនទាន់បានញាំុអីនៅឡើយទៀត សូហ្វីន ដែលជាលេខារបស់រាងក្រាស់ឃើញដូច្នោះក៏ចេះតែបារម្ភហើយក៏ចូលមកហៅរាងក្រាស់ទៅញាំុអាហារម្ដងទៀត តែមិនមែននាងតើបតែមកហៅទេណា នាងចុលមកហៅច្រើនដងហើយ តែគេមិនទៅ ទើបសាកមកហៅម្ដងទៀតក្រែងល៎៎គេប្ដូរចិត្ដចង់ទៅក៏ថាបាន
តុក...តុក
ណាំជុន : អញ្ជើញចូល
គេបានអនុញ្ញាត្ដអោយនាងចូលពិតមែន តែគេមិនបានដកភ្នែកចេញពីឯកសារដែលគេកំពុងពិនិត្ដឡើយ
សូហ្វីន : ខ្ញុំរំខានបងដែរទេ?
នាងហៅគេបងព្រោះតែយល់ថាធ្លាប់ស្គាល់គ្នាពីក្មេង នាងមិនបានមានចេតនាថានាងស្រលាញ់គេនោះដែរ សូម្បីតែម៉ាក់នាងអោយនាងភ្ជាប់ពាក្យនិងគេក៏នាងមិនដឹងផង
