លោកប្ដីកំហូចシ

253 13 0
                                        

Episode 09

និយាយគ្នាលែងសើចសុខៗ ជីនក៏ដាក់ភ្នែកក្រលែកទៅឃើញប្រុសម្នាក់ឈរខាងមុខហាង គេក៏ចាប់ផ្ដើមសួរ សូហ្វៀរ៍ ឡើង

ជីន : ហ្វៀរ៍ នោះជាអាថេយ៍មែនទេ? បងដូចជាមើលមិនសូវជាច្បាស់សោះ

ដោយសារតែគេឈរឆ្ងាយជាងនាងល្អិតនេះ ទើបចង់សួរនាងអោយប្រាកដថាជា ថេយ៉ុងមែនឬក៏មិនមែន

សូហ្វៀរ៍ : អ្ហាវ៎៎ ជាគេមែនទេតើ ចុះហេតុអីបានជាគេមិនចូលមក? បងនៅចាំទីនេះហើយខ្ញុំទៅរកគេមួយភ្លែត

នាងថាហើយក៏ដើរទៅតាម តែគេបានគេចចេញទៅវិញបាត់ទៅហើយ ទើបនាងសម្រេចចិត្ដដើរបកមកវិញ

ជីន : ហើយឯណាវា?

ក្រែងថាទៅហៅថេយ៉ុងឬចុះហេតុអីបានជាដើរបកទៅវិញតែម្នាក់ឯងបែបនេះ?

សូហ្វៀរ៍ : គេដើរចេញទៅវិញបាត់ហើយ បងកុំខ្វល់អី យ៉ាងណាក៏រើសឈុតរួចហើយដែរ ចឹងយើងទៅវិញតែម្ដងទៅ

ជីន : បាទ

ចំណែកឯថេយ៉ុងវិញឈរមើលគេទាំងពីររហូតភ្លេចខ្លួនទើបបណ្ដាលអោយគេចាប់បាន ទើបប្រញាប់ដើរគេចចេញវិញដើម្បីកុំអោយនាងដឹងថាគេមកតាម ព្រោះខ្លាចនាងទើសទាល់ចិត្ដ ហើយធ្វើអោយនាងខឹងលើសដើម

2nd Kim's Group

តុក...តុក

ណាំជុន : អញ្ជើញចូល ទ្វារមិនបានចាក់គន្លឹះទេ

គេឆ្លើយទាំងមិនបានងើយមុខអើតទៅរកទ្វារឡើយ ដោយរវល់តែឈ្ងោកមុខផ្ចិតផ្ចង់រឿងការងារដូចដើម ព្រោះគេជាមនុស្សឆ្គួតនិងការងារ គេមិនព្រមមកអង្គុយដកដង្ហើមចោលនោះឡើយ

សូហ្វីន : នេះជាឯកសារដែលលោកនាយកត្រូវការ

ហ្វីនបន្លឺឡើងទាំងឱនចុះបន្តិច ព្រោះធ្វើតាមតួនាទីនៃច្បាប់ក្រុមហ៊ុនតែប៉ុណ្ណោះ នាងគ្មានចិត្ដចង់គោរពគេអីបន្តិចណាទេ

ណាំជុន : អរគុណច្រើន អ្នកនាងអាចអញ្ជើញចេញទៅបានហើយ

គេនៅតែរក្សាកាយវិការនិងពាក្យសម្ដីដូចដើម និយាយសម្ដីស្មើដើមស្មើចឹង ហាក់កំពុងតែបង្ហាញប្រាប់នាងថាគេខឹងនិងនាងមិនទាន់បាត់យ៉ាងអញ្ចឹង

លោកប្ដីកំហូច/Naughty Husband   Where stories live. Discover now