លោកប្ដីកំហូចシ

251 14 0
                                        

Episode 8

បន្ទាប់ពីធ្វើការហត់រាងខ្លួនរួចក៏នាំគ្នាគេងតាំងពីចប់ការងាររហូតដល់ថ្មើរនេះម៉ោង5ល្ងាចទៅហើយ ពួកគេទាំងពីមិនទាន់ក្រោកនោះទេ

សូហ្វីនគេងបានយូរគួរសម នាងបានភ្ញាក់មុនរាងក្រាស់ តែក៏មិនបានហើបមាត់និយាយអ្វីដែរដោយខ្លាចធ្វើអោយរំខានដល់អ្នកកំពុងតែដេក នាងមិនបានជាខឹងអ្វីនិងរាងក្រាស់ដែរ ព្រោះនាងគិតថាមុននិងក្រោយពួកគេក៏ធ្វើរឿងនេះដដែល នាងមិនចង់ក្លាយជាស្រីរឿងច្រើនបើកភ្នែកភ្លាមក៏យំតម្លង់គេនោះដែរ នាងបានដឹងរួចទៅហើយថាអ្នកដែលចូលដណ្ដឹងនាងនោះគឺម៉ាក់របស់រាងក្រាស់ ទើបនាងក្រោកឡើងគ្មានប្រតិកម្មអ្វីសោះ

ណាំជុន : ហឹម...

មិនយូរប៉ុន្មានរាងក្រាស់ក៏ពត់ពែនខ្លួនរកកលភ្ញាក់ពីដំណេក តែក៏បញ្ចេញស្នាមញញឹមថ្ពាល់ខួចមកភ្លាម នៅពេលដឹងថានាងល្អិតក្រោកហើយតែនៅដេកសង្ងំក្រោមទ្រូងគេនៅឡើយ

សូហ្វីន : ភ្ញាក់ហើយ ក៏ល្មមទៅផ្ទះបានវិញហើយណា ប្រយ័ត្នអ្នកម៉ាក់មកឃើញមិនល្អនោះទេ

គេបើកភ្នែកមិនទាន់ច្បាស់ស្រួលបួលផង នាងក៏ហារមាត់ដេញគេចេញទៅផ្ទះវិញហើយឬ? បើដឹងអញ្ចឹងធ្វើពុតដេកតទៀតប្រសើរជាង

ណាំជុន : នេះបានសុខស្រួលហើយក៏ដេញទៅវិញមែនទេ? មិនគិតចង់ទទួលខុសត្រូវលើបងទេឬ? នេះបើអ្នកដទៃដឹងបងយកមុខទុកទីណាទៅ!!!

ស្ដាប់សម្ដីចុះ ខ្លួនប្រុសសោះតែខ្លាចខូចខាតខ្លួនដូចមនុស្សស្រីអញ្ចឹងទៅកើត

សូហ្វីន : ន៎៎ែ បានខ្ញុំមិនរករឿងក៏សំណាងណាស់ទៅហើយ នេះលោកនៅចង់បានស្អីទៀត

នាងបន្លឺឡើងភ្ជាប់មកជាមួយទឹកមុខក្រញ៉ូវធុញថប់ពេញទំហឹងទៀតផង

ណាំជុន : ហៅបងមិនមែនហៅលោកនោះទេ

គេនិយាយឡើងដោយទឹកមុខប្រាកដប្រជា

សូហ្វីន : ចាស៎៎ នាងខ្ញុំមិនហ៊ាននោះទេ ដែលហ៊ានហៅចៅហ្វាយបងបែបនេះនោះ

សម្ដីឌឺចាក់ទឹកមិនលិចទាំងមួយទាំងពីរបែបនេះទេតើ បានជាត្រូវធាតុគ្នា គូព្រេងអោយច្បាស់ក្រឡែត

លោកប្ដីកំហូច/Naughty Husband   Where stories live. Discover now