លោកប្ដីកំហូចシ

253 11 0
                                        

Episode 11

រយៈពេលមួយសប្ដាហ៍ក៏កន្លងផុត ថ្ងៃនេះក្នុងភូមិគ្រឹះគីម មានមនុស្សកុះករគគ្រឹកគគ្រេង ព្រោះជាថ្ងៃជោគ ថ្ងៃជ័យ មង្គលសិរីរបស់កូនម្ចាស់ផ្ទះ ពិធីរៀបចំធំដុំណាស់ ផ្កាភ្ញីក្រអូបសាយពេញមុខរោងជ័យ ភ្ញៀវកិត្តិយសក៏សម្បូរទៅដោយអ្នកមានមុខមាត់ក្នុងសង្គមគ្មានចន្លោះសូម្បីមួយមុខដំណែងឡើយ មើលទៅសម្បូរពោរពេញទៅដោយភាពសុខដុម តែមិនដឹងរឿងរ៉ាវពិតប្រាកដនៅក្នុងពិធីអោយច្បាស់នោះទេ ដូចដែរថាកូនកម្លោះនិងកូនក្រមុំមួយគូនោះពាក់មុខយក្សដាក់គ្នាស្ទើតែរាល់ថ្ងៃ រហូតថ្ងៃនេះក៏មិនទាន់និយាយគ្នាសូម្បីតែមួយម៉ាត់ដែរ

ពិធីធំដុំហួសថ្លែង ឮដល់ណាគេច្រណែនដល់នោះ ព្រោះកូនកម្លោះ កូនក្រមុំ ស្រស់សង្ហារ ស្រស់សោភាទាំងព្រម ប៉ុន្តែពួកគេមិនដឹងពីទំហំចិត្ដកូនកម្លោះនិងកូនក្រមុំឡើយ

Bride's Room

“ ហឹស ទោះបីថ្ងៃនេះខ្ញុំស្លៀកឈុតកូនក្រមុំរៀបការជាមួយលោកក៏ដោយ គីម ថេយ៉ុង លោកនិងទទួលបានតែរាងកាយរបស់ខ្ញុំប៉ុណ្ណោះ លោកគ្មានថ្ងៃទទួលបានបេះដូងបរិសុទ្ធរបស់ខ្ញុំឡើយ ហើយខ្ញុំ ហាន សូហ្វៀរ៍ និងធ្វើបាបផ្លូវចិត្ដរបស់លោក រហូតដល់លោកលះបង់ហើយក៏សុំខ្ញុំលែងលះដោយឯកឯង ”

សូហ្វៀរ៍តែងតែបន្លឺពាក្យទាំងអស់នេះប្រាប់ខ្លួនឯងនៅក្នុងចិត្ដជាបន្តបន្ទាប់ ថាមិនអោយបង់ចិត្ដបង់កាយបាក់ចិត្ដស្រលាញ់គេនោះឡើយ មិនដឹងឡើយថាហេតុអ្វីនាងស្អប់ខ្ពើមគេដល់ថ្នាក់នេះ នាងគ្រាន់តែចង់អោយគេស្គាល់រស់ជាតិនៃការឈឺចាប់តែប៉ុណ្ណោះ

អង្គុយគិតហើយញញឹមម្នាក់ឯងសុខៗ ក៏ឮសម្លេងម្នាក់ទៀតបន្លឺឡើង

“ ជិតដល់ពេលហើយហ្វៀរ៍ អូនរួចហើយមែនទេ? អ្នកម៉ាក់អោយគេមកហៅយើងអម្បាញ់មិញនេះឯង ថាកម្មវិធីជិតចាប់ផ្ដើមហើយ ”

សូហ្វីនបន្លឺឡើងយ៉ាងផ្អែមត្រជាក់មកកាន់ប្អូន ដោយបញ្ជាក់ផងដែរថាដល់ពេលវេលាដែលចុះទៅក្នុងកម្មវិធី អធិកអធមនោះហើយ

“ ចាស៎៎ រួចហើយចុះបងវិញ? រួចហើយមែនទេ? ”

នាងនិយាយហើយក៏បែរមកជាមួយស្នាមញញឹមយ៉ាងស្រទន់មកកាន់បងស្រីរបស់ខ្លួន

លោកប្ដីកំហូច/Naughty Husband   Where stories live. Discover now