លោកប្ដីកំហូច

254 13 0
                                        

" លោកប្ដីកំហូច " ភាគទី 15
____________________

" ហើយហេតុអ្វីក៏មិនឆ្លើយ? " ជីន ស្រែកឡើងវ៉ាស់នៅពេលដែលគេសួរនាងយូរហើយតែនាងល្អិតអេនជែលនេះនៅតែអង្គុយស្ងៀមដដែល

" ហ្អាយ៎៎ នែច...ចង់ធ្វើស្អីនិង? ឆាប់ចុះភ្លាម " នាងស្រែកឡើងនៅពេលដែលរាងក្រាស់ចាប់ផ្ដួលទៅលើសាឡុង

" មិនបាច់ឆ្លើយទេ ចាំរំលោភហើយចាំឆ្លើយក៏បាន តែថាពេលនោះទោះចង់បដិសេធក៏ហួសពេលដែរ " ដោយគ្រឺតខ្នាញ់ដែលនាងមិនឆ្លើយសំណួររបស់គេពេក ទើបជីនសម្រេចចិត្ដឡើងទ្រោបហើយថើបញក់ញីកញ្ចឹងកនាងតែម្ដងទៅ

" ហើយចុះបើរំលោភហើយ គេនៅតែបដិសេធទៀតនោះ " នាងបន្លឺសំណួរឡើងទាំងសើចរអឹកនៅក្រោមទ្រូងគេ នាងមិនហាមឃាត់គេឡើយ ព្រោះនាងស្គាល់អត្តចរិកគេច្បាស់ណាស់ បើនាងមិនព្រមគេក៏មិនហ៊ានចាប់បង្ខំនាងដែរ

" រំលោភហើយ រំលោភទៀតទាល់តែអូនជែលព្រម " គេនិយាយតែមិនបានដកមុខមកនិយាយជាមួយនាងតូចឡើយ

" ហាសហា បា...បានហើយក្រហមករបស់ខ្ញុំអស់ហើយ " ពាក្យសម្ដីហាមប្រាមរបស់អេជែលពិតជាមានប្រសិទ្ធិភាពពិតមែន ជីនក៏ងើបមកអង្គុយវិញដូចដើម

" យ៉ាងម៉េចព្រមហើយឬនៅ? "

" ចាំបាច់ត្រូវសួរទៀតមែនទេ នេះខំសង្ងំអោយបឺតជញ្ជក់កញ្ចឹងកហើយនៅមើលមិនដឹងទៀតឬ? " នេះគេល្ងង់មែនឬក៏ធ្វើល្ងង់អោយប្រាកដទៅ បានជានាងធ្វើបេបនោះហើយគេនៅមិនដឹងពីទំហំចិត្ដនាងទៀតនោះ

" នេះបានន័យថាព្រមហើយមែនទេ? " ជីនសួរបញ្ជាក់ដោយក្ដីអំណររីករាយជាពន់ពេក ដែលស្នេហាគ្រាដំបូងគេបានទទួលជោគជ័យថ្នាក់នេះ

" ហឹុម... " នាងមិនបានឆ្លើយ គ្រាន់តែងក់ក្បាលជំនួសតែប៉ុណ្ណោះ ជីនក៏ចាប់នាងមកឱបហើយក្រញិកថើបថ្ពាល់នាងមិនតិចខ្សឺតនោះទេ ដោយសារតែរំភើបពេក

" ហ្អាយ ន៎៎ែបានហើយណា ឆាប់ញាំុបាយទៅមហូបត្រជាក់អស់ឥឡូវហើយ " នាងហាមប្រាមជាមុន មុននិងជ្រុលខ្លួនធ្វើអ្វីលើសលួសជាងនេះ

" បាទ អូនក៏ញាំុដូចគ្នាដែលទៅ "

//SKIP//

លោកប្ដីកំហូច/Naughty Husband   Where stories live. Discover now