លោកប្ដីកំហូច

263 12 0
                                        

ភាគទី 12

ថេយ៉ុងរៀបនិងលើកចិញ្ជៀនបំពាក់លើដៃរបស់ សូហ្វៀរ៍ទៅហើយ តែក៏ត្រូវអាក់ពេលឮសម្ដីរបស់នាងមួយឃ្លានោះ

“ បំពាក់ចិញ្ជៀនហើយកុំភ្លេចពាក្យសម្ដីអោយសោះ ” សូហ្វៀរ៍និយាយសម្លេងខ្សឹបៗក៏ពិតមែនតែពាក្យដែលនាងនិយាយចេញមកវាសង្កត់ធ្ងន់ខ្លាំងណាស់

សម្ដីអ្វី???

Flashback!!!

ពេលដែលគេអង្គុយផឹកអស់ចិត្ដហើយ រាងក្រាស់ក៏ត្រឡប់មកយកកាតាបវិញដើម្បីទៅផ្ទះ តែពេលចូលមកដល់ក៏ឃើញសូហ្វៀរ៍អង្គុយចាំគេក្នុងបន្ទប់ធ្វើការល្មម

“ នេះមានការអ្វីមែនទេ បានជាមកអង្គុយចាំខ្ញុំនៅខាងក្នុងដូច្នេះ? ” គេមិនបាននិយាយវាំងឬគេចកែទៅណាឡើយ គេសួរទៅកាន់នាងប្រាវៗតែម្ដង

“ ខ្ញុំព្រមរៀបការជាមួយលោកហើយ តែខ្ញុំមានលក្ខខណ្ឌ ” រៀបការចាំបាច់មានលក្ខខណ្ឌដែរឬ? ឃើញថាពេលអ្នកដទៃគេកាមិនដែលឃើញមានវាផងហ្នឹង!!!

“ លក្ខខណ្ឌអ្វីទៅ? ” គេសួរឡើងធ្វើដូចជាមិនសូវចាប់អារម្មណ៍ ប៉ុន្តែក្នុងចិត្ដវិញឈឺស្ទើតែប្រេះបែកទៅហើយ

“ ក្រោយរៀបការពីរឆ្នាំ  យើងត្រូវលែងលះគ្នា ដោយមិនចាំបាច់ចុះលិខិតអាពាហ៍ពិពាហ៍អ្វីទាំងអស់ និយាយរួមដល់ខែចុះហត្ថលេខាលែងលះតែម្ដង សំណើរនេះលោកព្រមដែរទេ? ” នាងប្រាប់យ៉ាងក្បោះក្បាយប៉ុណ្ណឹងហើយ សួរថាគេមិនព្រមម៉េចនិងកើត ពេលនេះអោយគេធ្វើអីក៏បានដែរ អោយតែគេមានឨកាសបាននៅក្បែរនាងទៅបានហើយ

“ ខ្ញុំយល់ព្រមគ្រប់បែបយ៉ាង ធ្វើអ្វីក៏ដោយអោយតែហ្វៀរ៍សប្បាយចិត្ដ ” ទឹកមុខធម្មតាសបញ្ជាក់ចេញមកដូចគ្មានភ្ញាក់ផ្អើលអ្វីសោះឡើយ តែបេះដូងរបស់គេមិនបានធ្វើតាមទឹកមុខឡើយ បែរជាលួចទួញយំក្នុងទ្រូងទៅវិញ

“ និយាយស្រួលស្ដាប់អញ្ចឹងទៅល្អបន្តិច អញ្ចឹងខ្ញុំទៅមុនហើយ ឯកសារចាំចុះហត្ថលេខា ក្រោយពេលការរួចទៅចុះ ” នាងនិយាយហើយងើបដើរចេញទៅយ៉ាងសប្បាយចិត្ដ មិនបានខ្វល់ខ្វាយអ្វីពីទឹកមុខស្មើៗរបស់គេឡើយ

លោកប្ដីកំហូច/Naughty Husband   Where stories live. Discover now