លោកប្ដីកំហូចシ

285 12 0
                                        

Episode 7

ណាំជុន : ចង់ដឹងមែនទេថាអាការដែលចាប់ដោតឌុយនោះជាអ្វី?

មិននិយាយតែមាត់ ណាំជុនថែមទាំងលើកដៃទៅឱបចង្កេះរាងស្ដើង ព្រមទាំងធ្វើទឹកមុខខិលខូចដាក់នាងទៀតផង គេកំពុងតែចង់ធ្វើសីុនាងល្អិតនេះមែនទែនឬ?

សូហ្វីន : ហើយដោតឌុយចាំបាច់ឱបចង្កេះស្អីដែរ? ដកដៃចេញភ្លាម!!! បើមិនចង់កំបុតដៃទេនោះ

នាងនិយាយថែមទាំងភ្ជាប់មកជាមួយទឹកមុខកាចៗមកនាយទៀតផង តែសុំប្រាប់ទៅចុះ ទឹកមុខរបស់នាងនៀកមិនបានទៅធ្វើអោយគេព្រឺរោមសូម្បីតែមួយចុងក្រចកនោះទេ ផ្ទុយទៅវិញបែរជាធ្វើអោយគេមានចំណង់តណ្ហាលើសដើម

ណាំជុន : ឱបមិនបានឬយ៉ាងម៉េច? មានដាក់ស្លាកថាហាមឱបដែរទេ?

ស្ដាប់សម្ដីចុះ ពូកែផ្គើន ពូកែឌឺដងមិនចាញ់ ថេយ៉ុងប៉ុន្មានទេ តែបើនិយាយរឿងលើគ្រែវិញគេសុំចាញ់ថេយ៉ុងទៅចុះ ព្រោះគេមិនដែលទៅប្រឡូកប្រឡាក់ជាមួយស្រីណាម្នាក់ឡើយ ធានាបាន

សូហ្វីន : មិនបានដាក់តែនេះជាខ្លួនរបស់ខ្ញុំ ហើយលោកក៏មិនបានមកត្រូវជាអ្វីជាមួយខ្ញុំដែរ អញ្ចឹងហើយលោកគ្មានសិទ្ធិមកឱបរិតខ្លួនខ្ញុំទេ

សូហ្វីននិយាយផង ព្យាយាមបេះដៃគេចេញពីចង្កេះផង តែកុំគិតអោយថាគេព្រមលែងនាងងាយៗ ព្រោះថាមិនដែលមានឱកាសបាននៅជាមួយនាងតែពីរនាក់តទល់គ្នាជាមួយនាងបែបនេះឡើយ ដូច្នេះគេក៏មិនអោយឱកាសល្អនេះកន្លងហួសទៅដែរ

ណាំជុន : លែងធ្វើអី? មកចាក់ខ្ចៅ ដោតឌុយ ម៉ាទឹក ពីរទឹកសិនបានលែង

ស្ដាប់សម្ដីចុះ អស់ពីដោតឌុយ ឥឡូវមកស្អីណាចាក់ខ្ចៅ ចាក់ខ្យងស្អីទៀតហើយ?? ដឹងថាខួរក្បាលនាងលោតសញ្ញាសួរពេញខួរឬអត់នេះ? អាងតែខួរក្បាលខ្លួនឆ្លាត មកប្រើពាក្យបង្កប់ន័យអោយនាងបកខ្លួនឯងអញ្ចឹងឬ?

សូហ្វីន : ចង់ដាក់ខ្ចៅម៉េចមិនទៅហាងលក់ខ្ចៅទៅ មកចង់ចាក់ខ្ចៅស្អីក្នុងបន្ទប់គេងរបស់ខ្ញុំ? ណាមួយខ្ញុំជាស្រីទៀត បើអ្នកដទៃគេដឹងវាមិនល្អទេ ហើយក៏មិនសមភ្នែកញាតិដូចគ្នា

លោកប្ដីកំហូច/Naughty Husband   Where stories live. Discover now