" លោកប្ដីកំហូច " ភាគទី ១៩-២០
_______________________
ក្រោយពីងូតទឹកផ្លាស់សម្លៀកបំពាក់រួចហើយ ពួកគេទាំងពីរក៏ប្រញាប់ប្រញាល់ឡើងមកកន្លែងដែលសម្បូរទៅដោយផ្លែឈើមុននេះ ដើម្បីបេះវាយកមកទ្រាប់ក្រពះបន្តទៀត ព្រោះទាំងថេយ៉ុងនឹងសូហ្វៀរ៍មិនទាន់ស្គាល់ច្រកចេញដូចគ្នា
" អូនឆាប់ញាំុអោយឆ្អែតទៅ អាលនឹងឆាប់ចេញពីទីនេះ មើលទៅគ្មានសុវត្ថិភាពប៉ុន្មានទេ " ថេយ៉ុង បន្លឺឡើងទាំងដៃព្យាយាមបកផ្លែឈើអោយនាងតុចញាំុ ឯភ្នែកគេក៏មិនភ្លេចរេមើលជុំវិញខ្លួនដែរ ព្រោះនៅកន្លែងនេះវាពិតជាគួរអោយខ្លាចពិតមែន
" លោកគិតតែពីបកអោយខ្ញុំ ម៉េចលោកមិនញាំុខ្លួនឯងផងទៅ? " គិតតែបកញ៉ុកៗចូលមាត់នាង នាងបិះនឹងអួលស្លាប់ទៅហើយ បើគេលេងតែម៉ាកៗនេះ នាងយ៉ាបមិនខាននោះទេ
" នេះអូនបកញាំុតទៀតចុះ បងរកបេះផ្លែឈើទុកញាំុពេលល្ងាចទៀតសិន " និយាយរួចថេយ៉ុងក៏ប្រញាប់ញាប់ដៃញាប់ជើង បេះបោចផ្លែឈើយកមកខ្ចប់នឹងអាវក្រៅរបស់ខ្លួន តែមួយសន្ទុះក្រោយមកក៏មានសម្លេងមួយបន្លឺឡើង
" អ្នកណាអោយពួកឯងសីុផ្លែឈើរបស់យើង? " សម្លេងនេះឮចេញពីបុរសម្នាក់ដែលស្លៀកពាក់ដូចមនុស្សព្រៃ បង្ហាញឫទ្ធិអមណាច អាងថាជាចម្ការខ្លួន
" គឺពួកយើងគ្រាន់តែបេះវាយកមកទ្រាប់ពោះសិនប៉ុណ្ណោះ ណាមួយក៏មិនបានដឹងថាវាមានម្ចាស់ដែរ តែបើវាជារបស់លោកពួកខ្ញុំក៏សុំទោសផង ដែលបំពានចម្ការលោកដោយគ្មានការអនុញ្ញាត្ដបែបនេះ " ថេយ៉ុង និយាយឡើងទាំងទទួលកំហុសរបស់ខ្លួន ព្រោះតែខ្លួនបានប្រព្រឹត្ដខុសពិតមែន តែដៃក៏នៅឈោងទៅអូសដៃនាងតូចអោយមកឈរក្រោយខ្នងខ្លួនដែរ
" សីុហើយអាាងសុំទោស? មេវាដូចជាមើលងាយមេពេកហើយ មិនអាចទុកជីវិតអោយពួកវានោះទេ " កូនចៅរបស់បុរសនោះក៏បន្លឺឡើង ក្នុងបំណងចាក់រុកឆ្កឹះឆ្កៀល អោយមេកន្រ្ទាញខ្លួនចាប់ពួកគេទៅសម្លាប់ចោល
" ឯងក៏និយាយត្រូវ ពីរនាក់នេះបើយកទៅធ្វើអាហារក៏បានពីរពេលបរិបូណ៌ដែរ ហើយពួកឯងនៅឈររេរ៉ដល់ណា ឆាប់ទោចាប់ពួកវាមក " មេកន្រ្ទាញនោះនិយាយមិនទាន់ចប់ផង ថេយ៉ុងក៏អូសដៃសូហ្វៀរ៍សម្ដៅទៅលើទួលនៃទឹកច្រោះនោះបាត់ អមដោយមនុស្សប្រៃទាំងអស់នោះតាមពីក្រោយដូចគ្នា
