ភាគទី 13
បន្ទាប់ពីងូតទឹករៀបចំខ្លួនរួចហើយ ថេយ៉ុងក៏ចេញទៅធ្វើការបាត់
ចំណែកនាងតូចសូហ្វៀរ៍វិញ ថ្មើរនេះក៏ងើបហើយដែរតែងកំពុងតែនៅអង្គុយមុខកញ្ចក់សិតសក់នៅឡើយ ក៏និងចុះមកក្រោមនៅពេលបន្តិចទៀតដូចគ្នា
ពេលដេលនាងចុះមកដល់ក្រោមភ្លាមក៏ឃើញអាហារពេលព្រឹកនៅត្រៀបត្រាពេញតុតែម្ដង តែមិនបានឃើញស្រមោលស្វាមីក្រៅផ្លូវការនោះនៅក្នុងផ្ទះនោះទេ ព្រោះគេបានចេញទៅធ្វើការផុតហើយ
“ ហឹស ស្មានតែមិនចេះធ្វើម្ហូបទេតើ រស់ជាតិក៏មិនអន់ដែរអាចប្រើការបាន អ្ហេ៎៎ តែហេតុអីឯងចាំបាច់ឈរញញឹមព្រោះអាហារមួយពេលនេះទៅវិញនាងហ្វៀរ៍? នេះគេអាចធ្វើអោយបេះដូងថ្មរបស់ឯងរំជើបរំជួលបានហើយមែនដែរទេ អត់...អត់ទេណាឯងមិនត្រូវលង់និងគេជាដាច់ខាត ដរាបណាគេមិនទាន់ជម្រុះអាចរិកព្រាននោះចេញ អ្ហាស៎៎ ញាំុប៉ុណ្ណឹងបានហើយ ញាំុច្រើននាំគេបានចិត្ដដឹងថាយើង រំភើបជាមួយអាហារមួយពេលនេះជាក់ជាមិនខាននោះទេ ” រៀបរាប់វែងអន្លាយបែបនេះហើយ នាងតូចសូហ្វៀរក៏ងើបយកចានទៅលាង ហើយក៏ទាញកាបូបទៅធ្វើការដូចគ្នា
1st Kim's Group
ថេយ៉ុងពេលនេះគេបានមកដល់ក្រុមហ៊ុនហើយ គេក៏កំពុងតែអង្គុយពិនិត្យឯកសារត្រៀមចូលប្រជុំផងដែរ ទាំងដែលក្រពះរបស់គេនៅទទេរស្អាតនៅឡើយ មិនបានអ្វីចូលពោះមួយម៉ាត់នោះទេ
“ នេះម៉ោងប្រាំពីរហើយហ្វៀរ៍មិនទាន់មល់ទៀតឬ? ” ពិនិត្យឯកសារបណ្ដើរ គេផ្ទៀងភ្នែកសម្លឹងនាឡិកាបណ្ដើរ ឃើញថាជិតដល់ម៉ោងប្រជុំហើយ តែនោមិនទាន់ឃើញអ្នកនាងប្រពន្ធលេខាចូលមកដល់ទៀត
តុក...តុក
នឹកដើមដង្ហើមដល់ពិតមែន គេកំពុងនឹកដល់នាងសុខៗ នាងក៏មកដល់ល្មម មកព្រមជាមួយសារមីឯកសារត្រៀមប្រជុំផងដែរ
“ដល់ម៉ោងប្រជុំហើយ តើលោកនិងចូលទៅប្រជុំដែរទេ? ” នាងសួរបញ្ជាក់ព្រោះការប្រជុំគ្រប់ពេលទាំងអស់ថេយ៉ុងគេមិនដែលចូលនោះទេ ដោយអោយជីនចូលជំនួសរហូត
“ ចូល ព្រោះថ្ងៃនេះគ្មានអ្នកមកជំនួសនោះទេ ” គេងើបចេញពីតុធ្វើការ ដើម្បីសារ៉េក្រវ៉ាត់កអោយធូរបន្តិច ដើម្បីងាយស្រួលនិយាយ
