ភាគទី01 : ផ្តើមរឿង

13.2K 696 6
                                    

@សេអ៊ូល...
សម័យនេះជាសម័យថ្មីទៅហើយ ហេតុអីចាស់នៅ ប្រកាន់យកពាក្យសន្យារបស់ខ្លួនជាធំ កូនៗគួរមាន ការសម្រេចចិត្តជ្រើសរើសដៃគូរជីវិតដោយខ្លួនឯង មិនចង់មានការបង្ខំពីអ្នកផ្ទះនោះទេ បើទោះជាតាម អ្នកផ្ទះក៏ត្រូវទុកពេលអោយមើលចិត្តគ្នាមើលអត្តចរិក សិនដែរ មិនមែនបែបនេះទេ ។ បែបនេះគឺបែបណា?
រឿងគឺវាបែបនេះ...តោះចូលសាច់រឿង...🙂❤️
" រៀនចប់ពេលណាត្រលប់មកវិញត្រូវរៀបការ "
" ម៉ាក់...ហេតុអីកូនត្រូវរៀបការ? កូនមិនទាន់ចាស់ មិនខ្វះអ្នកយកឯណា ប្រញាប់រៀបការធ្វើអី? ម៉ាក់ក៏ នៅក្មេងនៅឡើយទេ "
" តាមសន្យាចាស់ៗណាកូន ខាងគេរងចាំអោយកូន ប្រុសគេឡើងដំណែងៅអាយុ 25ឆ្នាំឥឡូវគឺដល់ពេលហើយ "
" ម៉ាក់...ពិតជាចង់អោយកូនរៀបការជាមួយមនុស្ស ប្រុសដូចគ្នាពិតមែនឬ? ម៉ាក់មិនខ្លាចអាប់ឱនមុខមាត់ គ្រួសារទេមែនទេម៉ាក់? "
" រឿងនោះមិនសំខាន់នោះទេ មិនខ្វះអ្នកដឹងរឿង នេះឡើយ សំខាន់មកវិញត្រូវតែរៀបការ "
" ម៉ាក់អោយកូនរៀបការជាមួយអ្នកណាមកពីណា មុខមាត់បែបណាក៏មិនដឹង ចរិកបែបណាក៏មិនដឹង កូនមិនព្រម "
" មើលចិត្តគ្នាសិនក៏បានដែរ "
" អត់ទេ "
" ថេហ្យុង...ធំហើយនិយាយអោយចេះស្តាប់គ្នា បើម៉ាក់មានកូនទំនេរម៉ាក់លើកអោយគេហើយ ម៉ាក់ អត់បង្ខំកូនទេ កូនពៅម៉ាក់...ដើម្បីគ្រួសារយើងណា បងធំឯងក៏ស្គាល់គេដែរ ជឿជាក់លើម៉ាក់បើគេមិន ល្អម៉ាក់មិនលើកកូនអោយទៅពិបាកនោះទេ "
" ប៉ាអើយប៉ា...មិនគួរណាទៅនិយាយស្អីបែបនេះ សោះ រួចចុះខាងគេព្រមការជាមួយប្រុសដែរឬម៉ាក់ ប្រុសនិងប្រុសណា "
" ខាងគេប្រាប់ថាគ្មានបញ្ហារទេ "
" តែយ៉ាងណា... "
" មើលចិត្តគ្នាសិនទៅ "
" បាន...តែត្រូវធ្វើតាមវិធីរបស់កូន កូនចង់ដឹងលឺនិង ឃើញចរិកពិតប្រាដករបស់គេផ្ទាល់ភ្នែកសិនទើប កូនសម្រេចចិត្តថាព្រមឬអត់? "
" កូនថេហ៍... "
" ទុកពេលអោយកូនមើលគេម្នាក់នោះមួយខែ តែមួយខែប៉ុណ្ណោះម៉ាក់ "
" កូនចង់ធ្វើម៉េច? "
" កូនមានវិធីរបស់កូន! ប៉ុណ្ណឹងចុះម៉ាក់ " ថេហ្យុង ដាក់ទូរសព្ទចុះដេកគិតបន្ត ។ បើបែបនេះអាចប៉ះពាល់ ក្តីស្រម៉ៃគេរឿងអត់? ថេហ្យុង មានក្តីស្រម៉ៃចង់ក្លាយ ជាអ្នកនិពន្ធនិងដឹកនាំការសម្តែង គេចង់អោយមានអ្នកមកដើរតួរតាមអ្វីដែលគេបានតាក់តែងឡើងរហូត ម៉ាក់គេបញ្ចូនមករៀនបន្តនៅបរទេស ។ ឆ្នាំនេះអាយុ 23ឆ្នាំ មុខមាត់ស្រស់ស្អាតដូចមនុស្សស្រី បបូរមាត់ ស្តើង ភ្នែកធំៗ ច្រមុះស្រួច ស្រស់ស្អាត ពិសេសបើនិយាយពីរូបរាងវិញតូចច្រឡឹងតែម្តង ដៃជើងតូចស្រលូនដូចមនុស្សស្រី ត្រកៀកសាយធំស្អាត ឥតខ្ចោះ គ្មានទាស់កន្លែងណាសោះតែម្តង ។ មានទាំងសម្រស់ មានទាំងទ្រព្យសម្បត្តិ មានអ្នកតាម ស្រលាញ់ច្រើន ហើយភាគច្រើនគឺជាមនុស្សដែល តាមស្រលាញ់គេ ចំជាមួយគេជាមនុស្សប្រុសតែ បែរជាមិនចាប់អារម្មណ៍មនុស្សស្រីដូចប្រុសដ៏ទៃ ទៅវិញ ។ តែបើទោះជាបែបនោះមែនក៏ ថេហ្យុង មិនដែលបើកចិត្តទទួលអ្នកណាដែរដរាបណាក្តីស្រម៉ៃរបស់គេមិនទាន់បានសម្រេចនោះ ។ ថេហ្យុង ពូកែខាងនេះណាស់ គេធ្លាប់ដឹកនាំសម្តែងវីដេអូរ គំរូជូនសាលាបានពិន្ទុល្អជាងគេទៀតផង ។

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now