ភាគទី07 : ក្មេងអាឡេអាឡឺ

5.3K 486 5
                                    

      ព្រឹកនាថ្ងៃថ្មី...
     នាយតូចភ្ញាក់ពីគេងដោយសារពន្លឺថ្ងៃចាំងជះតាមចន្លោះបង្អួចប៉ះមកលើផ្ទៃមុខរលោងស្រិលរបស់គេ ។ ថេហ្យុង លើកដៃញីភ្នែកមុននិងងើបអង្គុយទប់ក្បាលដែលឈឺខ្ទោគៗតិចនោះ ។ គេបើកភ្នែកសម្លឹងមើលជុំវិញបន្ទប់ឃើញថានៅម្នាក់ឯង នេះគេងជាកូនចៅដែរមិនដែលភ្ញាក់ទាន់ចៅហ្វាយនាយ សូម្បីតែម្តងឬ?
" អ៊ួយ...ឈឺក្បាលណាស់... " ថេហ្យុង ងើបដើរទៅបន្ទប់ទឹកទាញទ្វារបិទ ក្រឹប! សម្លេងស្រែករបស់នាយតូចបន្លឺឡើងចង់ធ្លាយទ្វារស្របពេលដែល ជុងហ្គុក បានឡើងមកវិញ ។
" អ្ហាយ៎... "
" ថេហ៍!! ថេហ្យុង ឯងកើតស្អី? បើកទ្វារ! " ជុងហ្គុក ស្ទុះទៅគោះទ្វារបន្ទប់ទឹកផងស្រែកហៅផង នាយតូចក៏បើកទ្វារចេញមក ។
" អ្នកប្រុស "
" ឯងកើតអី? "
" អ្នកប្រុសមានធ្វើស្អីខ្ញុំឬអត់? " ក៏ព្រោះតែឃើញខ្លួនឯងក្នុងកញ្ចក់ដោយមានតែអាវឃ្លុំទើបគេភ័យស្រែកបែបនេះ ។
" ឯងចាំមិនបានទេឬ? "
" កាលពីយប់មិញ...មានរឿងអីកើតឡើង? "
" ពិតជាចាំមិនបានឬធ្វើជាភ្លេចខ្លាចខ្មាសដែលឯងថើបខ្ញុំមិនមែនទេ? "
" ស្អីគេ? ខ្ញុំហ្នឹងទៅថើបអ្នកប្រុស? កុំចង់បោក "
" យប់មិញឯងស្រឹវឹងសឹងតែចាប់រំលោភខ្ញុំទៅហើយ ចេញពីក្លឹបនោះមកតាមផ្លូវទម្រាំដល់សណ្ឋាគារឯងថើបខ្ញុំរហូត ខ្ញុំជាអ្នកខូចខាតតែឯងបែរជាមកស្រែកដាក់ខ្ញុំទៅវិញ "
" អាងតែខ្ញុំស្រវឹងចាំមិនបានអ្នកប្រុសចង់បន្លឹសបែបណាក៏បានស្រេចតែចិត្តអ្នកប្រុសហ្នឹង "
" ខ្ញុំនិយាយមិនទាន់អស់ផងមិនមែនថើបធម្មតាទេឯងចាប់បឺតមាត់ខ្ញុំទៀតផង "
" ហាស? មិនពិត! អ្នកប្រុសកុហក "
" ខ្ញុំកុហកដើម្បីអី? "
" ក៏..."
" មុខបន្ទប់មានកាំមេរ៉ាសុវត្ថិភាព ចង់មើលទេ? "
" គឺ... "
" ខ្ញុំដឹងថាឯងមិនហ៊ានមើលទេ! រឿងយប់មិញឯងត្រូវថ្នាំដូចច្នេះសូមកុំទុកក្នុងចិត្តអី "
" ត្រូវថ្នាំ? ថ្នាំសម្រើបដូចនៅក្នុងប្រលោមលោក មែនទេអ្នកប្រុស? "
" គឺហ្នឹងហើយ "
" ខ្ញុំត្រូវថ្នាំសម្រើប ពួកយើងគ្រាន់តែថើបគ្នាតើមែនទេ? "
" អញ្ចឹងឯងគិតថាពួកយើងនិងធ្វើស្អីខ្លះកាលពីយប់មិញនោះ មើលសភាពឯងពេលនេះចុះ " ជុងហ្គុក ចង់សម្តៅដល់អាវឃ្លុំដែលនាយពាក់អោយគេកាលពីយប់មិញនេះ ។ បើទោះជានាយប្តូរសម្លៀក បំពាក់សើមរបស់គេចេញក៏ពិតមែនតែនាយមិនបានគេងចំណេញមើលកន្លែងហាមឃាត់របស់គេនោះឡើយ ។ នាយលើកគេចេញពីអាងទឹករួចទាញអាវឃ្លុំមកពាក់ពីលើរាងកាយទទេស្អាតផ្នែកខាងលើនោះរួចទើបសម្រាតខោគេចេញតាមក្រោយរួចលើកបីទៅដាក់លើគ្រែគេងដល់ព្រឹកនេះឯង ។
" អ្នកប្រុស... "
" គ្រែងឯងថាខ្ញុំកុហក អញ្ចឹងឯងនិយាយមកមើលយប់មិញមានរឿងអីកើតឡើង? " ជុងហ្គុក កំហូចរុកមុខទៅជិតគេ ថេហ្យុង ខំថយស្មានថាបានទ្វារទប់ តែមានឯណាទ្វារចំហរធ្វើអោយគេផ្ងារទៅក្រោយតែ ជុងហ្គុក រហ័សទាញដៃគេមួយទំហឹងជ្រុលដួលមកលើនាយវិញទាំងឈរតែមិញនេះទាញលឿនពេកគេចមិនទាន់ ថេហ្យុង ងើយមុខលើស្របនិង ជុងហ្គុក អោបមុខចុះធ្វើអោយបបូរមាត់ទាំងពីរប៉ះអឹបគ្នាគាំងទាំងពីរ ។
      ថេហ្យុង បើកភ្នែកធំៗនៅភាំងមួយសន្ទុះទើបលើកដៃរុញនាយចេញតែខ្លួនឯងក៏បុកនិងកែងមាត់ទ្វារសឹងតែបែកក្បាល (សាច់កម្ម) 🤣
" អ៊ួយ... " ថេហ្យុង ខ្ទប់អង្អែលក្បាលរបស់គេ ។
" យ៉ាងម៉េចទៅ... " ជុងហ្គុក ប្រុងនិងចូលទៅមើលទៅហើយតែគេឃាត់ទាន់ ។
" កុំៗ មិនបាច់ចូលមកទេអ្នកប្រុស! គឺខ្ញុំមិនអីទេ "
" តែក្បាលរបស់ឯង? "
" មិនអីពិតមែន! ខ្ញុំថាខ្ញុំទៅញាំបាយ "
" ញាំបាយក្នុងបន្ទប់ទឹក? "
" គឺច្រលំ! ប្រហែលជាឃ្លានពេក! គឺទៅងូតទឹក ហិហិ " ថេហ្យុង ទាំងអៀនទាំងខ្មាស់ព្រះអើយកើតរឿងឆ្គួតៗស្អីទាំងព្រឹកបែបនេះ? នាយតូចប្រញាប់បែរខ្នងរត់ចូលបន្ទប់ទឹក ទាញទ្វារបិទក្រឹប ។
" ក្មេងនេះ! " ជុងហ្គុក ក្រវីក្បាលព្រមទាំងសើចហួសចិត្តនិង ថេហ្យុង គេដូចជាអាឡេអាឡឺខ្លាំងណាស់ ។
" បើដឹងលឿនជាងនេះ យប់មិញមិនរួចខ្លួនទេឯង " ជុងហ្គុក (?)
" នែ៎ រៀបចំខ្លួនហើយចុះទៅរកបាយញាំខ្លួនឯងចុះ ខ្ញុំទៅហើយ "
" បាទអ្នកប្រុស! " ថេហ្យុង ស្រែកតបពីក្នុងបន្ទប់ទឹកមកវិញ ជុងហ្គុក បានចេញពីបន្ទប់ទៅធ្វើការងាររបស់នាយ ។ តាមពិតថ្ងៃនេះត្រូវទៅវិញតែនៅចូលរួមមង្គលការមិត្តនាយសិន អាចនិងទៅវិញពេលថ្ងៃក្រោយចប់កម្មវិធីបើសិននាយមិននៅជប់លៀងនៅពេលល្ងាច ប៉ុន្តែអាស្រ័យលើការងារ នៅក្រុងរវល់ឬអត់?

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now