ភាគទី12 : គេមិនមែនអ្នកបម្រើ

4.7K 503 11
                                    

    តាមផ្លូវចេញពីក្រុមហ៊ុនរបស់ ណាមជុន មកវិញ ជុងហ្គុក មុខស្មើររហូតដល់ ថេហ្យុង អត់ហ្នឹងសួរមិន បានគេចង់ដឹងថានាយកើតអ្វី?
" អ្នកប្រុស...អ្នកនាងមិញនេះជាអ្នកណា? "
" សង្សារចាស់ "
" សង្សារចាស់? " ថេហ្យុង ផ្ទួនប្រយោគរបស់នាយ លឺថាសង្សារចាស់ស្ទើធ្លាក់ថ្លើម នាងស្អាតថ្នាក់នេះនៅបែកគ្នា ចុះទម្រាំគេជាមនុស្សប្រុស? រំពឹងអ្វីចង់ រៀបការនៅជាមួយគ្នាមួយជីវិតនោះ?
" មែនហើយ ពួកយើងធ្លាប់ស្រលាញ់គ្នាណាស់ ចាស់ដឹងលឺទៀតផង "
" ចុះហេតុអីបែកគ្នា? អ្នកប្រុសក៏មានគ្រប់យ៉ាងទាំង រូបរាងនិងទ្រព្យសម្បត្តិ "
" មែនហើយខ្ញុំមានប៉ុណ្ណឹងហើយនាងនៅតែមិនគ្រប់ គ្រាន់ទៀត ហុឹស... " ជុងហ្គុក នាយសើចហួងចិត្តខ្លាំងណាស់ តែនាយចង់និយាយប្រាប់ទៅ ថេហ្យុង អោយបានដឹង ។
" អញ្ចឹង... "
" ទើបបែកគ្នា ខ្ញុំសុំនាងបែកព្រោះមិនចេះប្រើរបស់រួមអ្នកណា យល់ទេ? "
" អរ... " ថេហ្យុង ងក់ក្បាលញាប់ស្អេកចាំស្តាប់នាយ និយាយបន្តទៀត ។
" ដោយសាររើសខ្លួនមិនជាប់បែបនេះទើបអ្នកម៉ាក់ រើសអោយ គាត់ប្រាប់ថាបើស្រីមិនកើតមានតែយក ប្រុសម្តង ពិតជាគួរអោយអស់សំណើចណាស់ ធ្លាប់តែឃើញគ្រួសារគេជំទាស់បើកូនស្រលាញ់ភេទដូចគ្នាខុសអីតែម៉ាក់ខ្ញុំបង្ខំអោយរៀបការជាមួយ មនុស្សប្រុសដួចគ្នាទៅវិញ "
" បើវាជាការបង្ខំ លោកក៏ព្រមអញ្ចឹងឬ? គ្មានជម្រើសតវ៉ាទេឬ? "
" ប្រកែកអ្វី? ខ្ញុំក៏ចង់សាក "
" ចង់សាក? ចុះបើមិនកើតនោះអាចនិងបែកផ្លូវគ្នា វាជារឿងស្តាយក្រោយ "
" មិនបែកផ្លូវគ្នាទេបើគ្រាន់តែគេមិនក្បត់ខ្ញុំ ខ្ញុំគិតថាខ្ញុំ មានមន្តស្នេហ៍គ្រប់គ្រាន់ដែលអាចអោយគេស្រលាញ់ខ្ញុំ បន្ទាប់មកខ្ញុំអាចនិងស្រលាញ់គេវិញ ក៏ថាបាន "
" លោក អត់ទេ...អ្នកប្រុសចិត្តងាយយ៉ាងនេះឬ? "
" ឯងសាកគិតទៅមើលថាគេមុខមាត់បែបណា? ចរិក បែបណា? ខ្ញុំពិតជាចង់លឺពីអ្នកគ្រប់គ្នា "
" ខ្ញុំម៉េចនិងដឹង? "
" អោយសាកនិយាយ គិតថាគេមិនមែនមនុស្សរឹងមាំ នោះទេមើលទៅមាឌតូចល្អិតអីបែបហ្នឹង "
" មុខស្អាត ចេះការងារផ្ទះដូចមនុស្សស្រី មិនចាប់ អារម្មណ៍លើមនុស្សស្រី ហើយក៏ស្មោះមួយដឹងមួយទៀតផង "
" ពិតមែនហេស? "
" មែ...អេ...ខ្ញុំគ្រាន់តែសាកថាចោលប៉ុណ្ណោះ "
" ប្រហែលជារូបរាងដូចជាឯងហើយ "
" រូបរាងខ្ញុំស្អាតគ្មានពីរទេ សូមប្រាប់ចុះ "
" ខ្ញុំបានដឹងបានឃើញហើយ មិនបាច់បញ្ជាក់ទេ " ជុងហ្គុក ឈប់ឡានហើយក៏ចុះចេញទៅក្រៅមុន ។
" ស្អីគេ? " ថេហ្យុង លើកដៃអោបខ្លួនរបស់គេជាប់ តើនាយទៅឃើញពីពេលណា? នាយតូច ថេហ្យុង តាមសម្លឹងមើលទៅនាយដើរចូលទៅក្នុងម៉ាតមួយ សន្ទុះទើបចេញមកវិញជាមួយរបស់ញាំបន្តិចបន្ទួច ។ នាយចូលមកក្នុងឡាននិងបោះកញ្ចប់នំទៅបាំងក្រោយ ។
" អ្នកប្រុស ទិញនំទៅណា? "
" តាមពិតទៅចូលបន្ទប់ទឹកក៏ចេញមកវិញទិញអោយ ជាប់ដៃទៅ បើឯងចង់ញាំក៏ញាំចុះ "
" អរគុណ អ្នកប្រុស " ថេហ្យុង បែរឈូងទៅក្រោយ យកនំមកអង្គុយញាំ កំពូលញាំហើយបើរាងវិញតូចតែមួយធំដោយសារសម្លៀកបំពាក់តែប៉ុណ្ណោះ ។
     ឡានចុះចតនៅមុខក្រុមហ៊ុន នាយត្រូវដាក់គេចុះ សិនប្តូរអោយ ជេយ៍ ជំនួសទៅវិញពួកគេត្រូវទៅជួប ភ្ញៀវមួយកន្លែងសិនទើបដល់ពេលដែលអាចសម្រាកបាននៅថ្ងៃនេះ ។ ថេហ្យុង នៅក្រុមហ៊ុន ទទួលបានការយកចិត្តទុកដាក់ណាស់ពិសេសអ្នក ដែលស្គាល់គេ ។ ទម្រាំ ជុងហ្គុក មកវិញនាំគេទៅញាំ បាយរួចហើយក៏នាំទៅផ្ទះវិញព្រោះតែនាយត្រូវនៅ Office លែងត្រូវចេញទៅណាហើយស្អែកនេះនាយនិងនាំ ថេហ្យុង ទៅក្រុមហ៊ុនទៀតគឺទៅរាល់ថ្ងៃតែម្តង ។
" ឆាប់ឡើង "
" ដឹងហើយអ្នកប្រុសប្រញាប់ៗរកតែពាក់ស្បែកជើងមិនទាន់ "
" ឯណាសម្លៀកបំពាក់ឯង? "
" សម្លៀកបំពាក់? "
" ថ្ងៃនេះខ្ញុំប្រាប់ឯងថាទៅ ជេជូ "
" ជេជូ? ខ្ញុំទៅរៀបសិន "
" ឈប់ៗ មិនមែនទេគឺស្អែកនេះទេចៅហ្វាយ "
" ពិតមែនហេស ជេយ៍? "
" បាទចៅហ្វាយ ច្រលំថ្ងៃហើយ "
" អ្នកប្រុសអ្នកសើចណាស់ "
" ឆាប់ឡើងឡានទៅ " ជុងហ្គុក ទឹកមុខរាបស្មើឡើង ឡានទៅមុន ថេហ្យុង និង ជេយ៍ ឡើងតាមក្រោយ ដោយគេទាំងពីរអង្គុយខាងមុខ ជុងហ្គុក អង្គុយក្រោយម្នាក់ឯង ដោយសារ ជេយ៍ ទំនេរនាយមក បើកឡានអោយ ជុងហ្គុក ដូចមុនយប់មិញជូននាយ មករួចហើយក៏បើកឡាននាយទៅផ្ទះទើបថ្ងៃនេះ មកដល់ពីព្រឹប បែបនេះទើប ជុងហ្គុក ភាន់ច្រលំថាជា ថ្ងៃទៅ ជេជូ ទៅវិញ ។ តាមផ្លូវ ថេហ្យុង រអ៊ូឡើងមិន យល់ថាហេតុអីនាយត្រូវអោយគេតាមទៅដល់ក្រុម ហ៊ុនដែរ? ទៅដល់មិនដែលធ្វើអ្វីផង យ៉ាងច្រើនការហ្វេរ ២កែវក្នុងមួយថ្ងៃ ។
" ខ្ញុំមិនយល់ពីអ្នកប្រុសសោះ មិនដឹងជាអោយខ្ញុំទៅ ជាមួយនាំធ្ងន់ឡានធ្វើអីទេ? "
" ក្រែងជាតម្រូវការ...ក៏ហៅទៅប្រើនិងហើយ " ជេយ៍
" អ្នកប្រុសពូកែប្រើណាស់ អ្នកណាបានជាប្តីច្បាស់ ជាស្តាយក្រោយ "
" បើមានប្រពន្ធចៅហ្វាយខ្ញុំច្បាស់ជាថ្នមជាមិនខាន "
" ការពារមុខមាត់ចៅហ្វាយនាយពេកហើយ ខ្ញុំនៅ ជាមួយគាត់តែរហូតសោះ "
" ចុះហត់ទេ? "
" អត់...អេ...សួរអ្នកបម្រើបែបនេះសមដែរ? "
" ហេមៗ " ដោយសារអ្នកខាងមុខជជែកគ្នាពេក អ្នកខាងក្រោយដូចជា ជុងហ្គុក ក៏ក្រហេមឡើងមកផ្តាច់ ចង្វាក់អោយអ្នកជាកូនចៅស្ងាត់មាត់ជ្រៀប ។
" ឆើស " ថេហ្យុង ពេបមាត់ទាញទូរសព្ទមកលេង ហ្គេមរងចាំទម្រាំដល់ក្រុមហ៊ុន ។
" ថ្ងៃនេះមានអ្វីខ្លះ? "
" ក៏មានណាត់ជាមួយភ្ញៀវមកពីឡុនដុន គេណាត់ ម៉ោង២ នៅសណ្ឋាគាធំ បន្ទាប់មកទៅជួបលោក មីន នៅម៉ោង ៤ ពេលចេញពីធ្វើការបាទតែប៉ុណ្ណឹងទេ "
" មែនហើយ អាយ៉ុន មកប៉ុន្មានថ្ងៃហើយតើ "
" ខ្ញុំទើបតែដឹងថាលោកមីន ជាបងប្អូនជីដូនមួយគូរ ដណ្តឹងចៅហ្វាយ "
" ប្រហែលយើងធ្លាប់ជួបគេពីមុន... "
" មិនធ្លាប់ទេ " ថេហ្យុង តបវិញយ៉ាងលឿន
" ហេតុអីឯងដឹង? "
" គឺ...គឺខ្ញុំនិយាយជាមួយហ្គេមទេ គឺនេះខ្ញុំកំពុងបាញ់ ហ្គេម " ថេហ្យុង លើកទូរសព្ទបង្ហាញពួកនាយ ។ ជុងហ្គុក និង ជេយ៍ ក៏ឈប់និយាយពេលមកដល់ក្រុម ហ៊ុន ថេហ្យុង ដើរតាមពីក្រោយនាយជាប់រហូតជួប និងស្រីម្នាក់នោះមករងចាំនាយ ។
" ជុងហ្គុក "
" លី... "
" អូនមករងចាំបងយូរហើយ អេ...អ្នកបម្រើបង? "
" មករងចាំខ្ញុំមានការអ្វី? "
" ហេតុអីបងចូលចិត្តនាំអ្នកបម្រើតាមខ្លួនគ្រប់ពេលបែបនេះ? "
" ហេតុអីអ្នកនាងដឹងថាគ្រប់ពេល? អ្នកនាងតាមដាន គាត់ឬ? " ថេហ្យុង លូកមាត់ភ្លាមៗ
" ខ្ញុំមិន... "
" ចង់ខ្ញុំយកអ្នកណាតាមខ្លួនជាសិទ្ធខ្ញុំ ទាក់ទងអ្វីនិង នាង? មួយទៀតគេមិនមែនអ្នកបម្រើ តោះទៅ " ជុងហ្គុក លូកចាប់ដៃនាយតូចដើរតម្រង់ទៅជណ្តើរ យន្តដើម្បីទៅ Office របស់នាយដោយមិនខ្វល់ជា អាការៈខ្ងាល់របស់នាងបន្តិចឡើយ ។
" អ្នកប្រុស! ខ្ញុំដឹងថាអ្នកប្រុសធ្វើមុននេះគឺដើម្បីឌឺដង អោយនាង តែអ្នកប្រុសមិនបាច់កាន់ដៃជាប់រហូត បែបនេះក៏បានគេមើលលែងឃើញហើយ " ថេហ្យុង បញ្ចប់ប្រយោគ ជុងហ្គុក អោនមើលនិង ប្រញាប់លែងដៃភ្លាមៗ
" ខ្ញុំភ្លេច "
" អរ...តែបើចង់កាន់ទៀតក៏កាន់ដែរ ខ្ញុំមិនថាអ្វីទេ "
" មិនបាច់ "
" ហៃយ៉ា...ហេតុអី? ដៃខ្ញុំតូចៗទេកាន់បាន " ថេហ្យុង លូកដៃប្រលែងរកតែចាប់ដៃនាយ នេះប្រលែងគ្នាពេញជណ្តើរយន្ត ។
" ឈប់ៗ យកចិត្តទុកដាក់ ជេយ៍ ម្នាក់នេះផងចាំចេញ សិនបានទេ? "
" អេ...នាយកើតអ្វី? ចង់កាន់ដែរ? នេះ..." ថេហ្យុង ហ៊ុចដៃទៅ ជេយ៍ ភ្លាម ជុងហ្គុក ប្រញាប់កញ្ឆក់ដៃគេ ចេញមិនអោយទៅប៉ះ ជេយ៍ ឡើយ ។
" ឈប់លេងទៅ " ជុងហ្គុក ទឹកមុខរាបស្មើដាក់គេមុននិងជណ្តើរបើកចេញអោយនាយដើរចេញទៅមុនបាត់ ។
" ចៅហ្វាយខ្ញុំអើយ... " ជេយ៍ ហួសចិត្តនិងនាយ មើលចុះរកតែគេប្រឡែងបន្តិចក៏មិនបាន ។
      ពេញមួយព្រឹក ថេហ្យុង អង្គុយផងដេកផងលើ សាឡុងព្រោះមិនដឹងធ្វើអ្វី? ជុងហ្គុក ជេយ៍ និងលេខា ដើរចេញចូលទៅមកៗ ចំណែកគេគឺចុចទូរសព្ទ បើរៀបការហើយបែបនេះស្លាប់មិនខានវាដូចជាជាប់ គុក គេមិនបានចង់តាមប្តីទៅគ្រប់កន្លែងគ្រប់ពេលនោះទេ ។ រហូតដល់ថ្ងៃត្រង់ ថេហ្យុង បានគេងលក់ ជុងហ្គុក បង្ហើយការងាររួចដើរទៅប្រុងនិងហៅគេ ទៅណាំបាយថ្ងៃតែគេកំពុងគេងលក់ ។ ជុងហ្គុក សន្សឹមៗបន្ទន់ជើងអោនមកកៀកកិតនិងផ្ទៃមុខ ស្រស់ស្អាតដូចមនុស្សស្រីនាយគយគន់យូរទៅមាន អារម្មណ៍ថាកាន់តែស្រស់ស្អាតទើបបណ្តាលអារម្មណ៍ទាញមុខនាយទៅកៀករហូតដល់ចុងច្រមុះ ស្រួចប៉ះគ្នាខ្យល់ដង្ហើមភាយទៅលើផ្ទៃមុខតូចច្រមិច បណ្តាលអោយនាយតូចភ្ញាក់ពីដំណេកភ្លាមៗ បើកភ្នែកមកឃើញមុខអ្នកប្រុសខ្លួននៅចំពោះមុខ ពេញរកតែភ្ញាក់រុញចេញមិនទាន់ទេដោយសារ ជុងហ្គុក ចាប់កញ្ចឹងករទាញមុខគេមកជិតផ្អឹបបបូរមាត់ ទាំងពីរអោយអឹបគ្នាបានមុនបាត់ទៅហើយ ។ ថេហ្យុង បើកភ្នែកធំៗដោយភ្ញាក់ផ្អើលផង នេះតើនាយកំពុងធ្វើស្អី?
" ហឹម...លោក " ថេហ្យុង ប្រើកម្លាំងច្រាននាយចេញបានបន្តិចដែរ ខណៈដែល ជុងហ្គុក សម្លឹងមើល ទៅគេដោយខ្សែរភ្នែកមានមនោសញ្ចេតនាជ្រាល ជ្រៅ ។
" ឯងយ៉ាងម៉េច? "
" អ្នកប្រុសហេតុអីមកថើបខ្ញុំ? "
" ហើយយ៉ាចម៉េច? "
" ហើយយ៉ាងម៉េចអញ្ចឹងហេស? "
" ហ្នឹងហើយ យ៉ាងម៉េច? ធ្វើមើលតែមិនដែលថើបគ្នា? "
" ហេតុអីក៏ថើប? "
" ងើបមក! "
" អ្នកប្រុស "
" ឆាប់ងើបមក "
" ទៅណា? "
" ទៅញាំបាយ ថ្ងៃត្រង់ហើយ បើមិនទៅទេក៏ដេក បន្តទៅ ខ្ញុំទៅហើយ " ជុងហ្គុក ងើបឈរអស់កម្ពស់ ដើរសម្តៅទៅមាត់ទ្វារទើប ថេហ្យុង រហ័សងើបរត់ ទៅតាមក្រោយ ។
" យ៉ា...អ្នកប្រុសចាំផង " នាយតូច ថេហ្យុង រត់ដូចជា កូនក្មេងទៅតាមនាយពួកគេទៅញាំអីនៅសណ្ឋាគារធំនិងរងចាំជួបភ្ញៀវតែម្តង ។

To be continue...

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now