ភាគទី19 : ខកខានការណាត់

4.6K 482 7
                                    

      ព្រឹកប្រលឹមថ្ងៃថ្មី ជុងហ្គុក បានភ្ញាក់ទៅបន្ទប់ផ្ទះធំ វិញតាំងតែពីប្រលឹមមិនមានអ្នកឃើញច្រើននោះទេ តែ អុីនជូ ឃើញតាំងតែពីយប់មិញម៉្លេះ ។ នាយតូចរៀបចំខ្លួនដើម្បីទៅផ្ទះធំដូចរាល់ដង ជួនជាចូល មកដល់ចំពេល ជុងហ្គុក ចុះមកល្មមនាយកំពុងទៅ ក្រុមហ៊ុន ។
" ជុ...អ្នកប្រុស! "
" បងទៅធ្វើការហើយ "
" អ្នកប្រុសញាំបាយហើយនៅ? "
" ទេ! បងប្រញាប់ចាំញាំនៅមុខក្រុមហ៊ុនក៏បាន អូ៎មែនហើយម៉ោង១ បងនិងមកទទួលអូន " ជុងហ្គុក លោរមុខមកថើបថ្ពាល់គេមួយខ្សឺតយ៉ាងលឿននិងដើរចេញទៅឡានយ៉ាងប្រញាប់ ។ ថេហ្យុង ធ្វើខ្លួនមិនត្រូវទេនេះគឺផ្ទះធំខ្លាចតែមានគេឃើញគិត យ៉ាងម៉េច? ព្រះអើយ ។
" Aww ថេហ្យុង! មកឈរអីត្រង់នេះ? "
" គឺខ្ញុំទើបមកដល់ទេ "
" មានឃើញ ជុងហ្គុក ចុះមកឬនៅ? "
" គឺគាត់ចេញទៅបាត់ហើយ "
" ម៉ាក់ថាមិនទាន់ពិតមែន នេះរបស់ប៉ាផ្ញើរអោយផង ក៏ទៅបាត់ "
" ជារបស់អី? ចាំខ្ញុំយកទៅអោយក៏បាន "
" មិនប្រញាប់អ្វីទេទុកស្អែកក៏បាន អឺនេះ ថេហ្យុង ញាំអីហើយឬនៅ? "
" គឺនៅទេអុំស្រី "
" មកញាំជាមួយគ្នា "
" មិនបានទេ! គឺអុំស្រីម៉ាក់មានទាក់ទងមកអុំឬអត់? "
" ត្រូវហើយគាត់ណាត់ម៉ាក់ចេញក្រៅនៅថ្ងៃនេះផង ពេលកាន់តែកៀកហើយកូនគិតយ៉ាងណាហើយ? "
" ខ្ញុំក៏...ព្រមតែ...ហេតុអីគាត់ត្រូវតែរៀបការនៅឆ្នាំនេះ? "
" កាត់គ្រោះណាកូន គ្រោះធំដល់ជីវិតម៉ាក់មិនជឿទាំងស្រុងតែម៉ាក់ក៏ខ្លាច រៀបការហើយធ្វើខ្លួន ធម្មតាៗក៏បានដែរ "
" ខ្ញុំយល់ហើយ កំណត់របស់ខ្ញុំគឺមួយខែពេលនេះក៏ជិតដល់ដូចគ្នា អរគុណអុំស្រី "
" ម៉ាក់! ឈរធ្វើអីត្រង់នេះ? "
" អ្នកនាង អុីនជូ "
" អ្នកនាងអី ប្អូនថ្លៃ "
" ហា...? "
" គឺម៉ាក់ប្រាប់គេហើយ "
" អូ៎... "
" សុំទោសផងណាដែលធ្លាប់និយាយមិនល្អដាក់ "
" មិនអីនោះទេព្រោះអ្នកនាងមិនបានដឹង "
" អ្នកនាងទៀតហើយ បងសម្លាញ់ហា៎ "
" បាទ? "
" ប្អូនថ្លៃអូនមិនហៅអូនថាបងទេ "
" រំអ៊ួយដាក់ប្តីរហូត "
" ម៉ាក់ហ្អរ៎ "
" ថ្ងៃនេះពួកយើងអត់ញាំអាហារពេកព្រឹកនៅផ្ទះអ្នក ម៉ាក់ អុីនជូ មិនស្រួលខ្លួនខ្ញុំនាំគេទៅមន្ទីរពេទ្យដើម្បី ពិនិត្យសុខភាព "
" មិនស្រួលត្រង់ណាឬកូន? "
" ចាស៎ ម៉ាក់! គឺឈឺក្បាលហើយវាចេះតែចង់ក្អួតរហូត "
" ចាញ់កូនទេដឹងកូន? "
" ចាញ់កូនហីម៉ាក់? ពិតមែនទេអូនសម្លាញ់? "
" អូនម៉េចនិងដឹង? "
" អញ្ចឹងពួកយើងប្រញាប់ទៅពេទ្យល្អជាង "
" ម៉ាក់ពួកយើងទៅហើយ លាប្អូនថ្លៃ "
" ខ្ញុំទៅហើយម៉ាក់ បងទៅហើយ ថេហ្យុង "
" បាទ "
" ម៉ាក់ក៏ត្រូវទៅដែរ ទៅមើលប៉ាសិនរួចរាល់នៅ " អ្នកស្រីចន ទៅក្នុងបន្ទប់វិញរងចាំស្វាមីគាត់ ចេញក្រៅជាមួយគ្នា ។
ថេហ្យុង នៅផ្ទះតែម្នាក់ឯងគេសង្ងំនៅផ្ទះតូច គេបិទទូរសព្ទខ្លាចថាម៉ាក់គេ Call មកហៅទៅណាត់ស្អីនោះ សង្ងំបញ្ចប់រឿងរបស់គេអោយបានលឿនទាន់ថ្ងៃដាក់ប្រកួតជ្រើសរើសអ្នកនិពន្ធនិង ដឹងនាំរឿងជំនាន់ថ្មី ជាការងារដែលគេស្រលាញ់ហើយក៏សង្ឃឹមថានិងអាចធ្វើបាន ។ កុំព្យូទ័រ ទូរសព្ទ ដៃនិងរបស់ប្រើប្រាស់នោះគេទុកក្នុងវ៉ាលីរុញទុក នៅក្រោមគ្រែហេតុនេះទើបអ្នកណាចូលមកក៏មិនឃើញមានអ្វីដែរ ។

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Waar verhalen tot leven komen. Ontdek het nu