ភាគទី09 : គេចណាស់ ជួបណាស់

4.8K 470 8
                                    

     ថេហ្យុង ជិះឡានទូរបស់អ្នកស្រីចន ទៅក្រុមហ៊ុន គេភ្លេចខ្លួនអង្គុយបាំងក្រោយដូចជាចៅហ្វាយ សមនិងអ្នកនៅក្រុមហ៊ុនស្គាល់ថែមទៀតនោះ ។ អ្នកធ្វើការផ្នែកធំៗក្នុងក្រុមហ៊ុនគេស្គាល់មុខគ្រួសារ គីម ទាំងអស់លើកលែងតែបុគ្គលិកធម្មតាទេដែល មិនស្គាល់ ។
     មកដល់ក្រុមហ៊ុន សុន ដែលជាអ្នកបើកឡានបាន Call ប្រាប់អ្នកស្រីចន ហើយអ្នកស្រីចន ត្រូវ Call បន្តទៅប្រាប់ ជុងហ្គុក ហើយនាយនិងអោយ ជេយ៍ ចុះមកទទួល ។ ថេហ្យុង កាន់ឯកសារចូលទៅក្នុងទាំងឡេឡឺមិនដឹងគួរទៅណាមុននោះទេ ។
" សួរស្តី! ខ្ញុំមករកលោក ចន ជុងហ្គុក "
" មានណាត់ទុកជាមុនទេចា៎? "
" អត់ទេ គឺខ្ញុំយកឯកសារអោយគាត់ "
" សូមចាំបន្តិច " ខាងបុគ្គលិកធ្វើការទាក់ទងទៅអ្នកខាងលើសិនតែក៏មានអ្នកចូលមករក ។
" សួរស្តី... " នាយសង្ហារបន្លឺឡើង ។
" អរ...សួរស្តីលោក! "
" ខ្ញុំឈ្មោះ ជេយ៍! តើឯងជា...ថេហ្យុង? "
" មែនហើយគឺខ្ញុំ នេះជាឯកសារលោក ជេយ៍ មកយកវាអោយអ្នកប្រុសតើមែនទេ? "
" បាទ! លោកគីម! សួរស្តី " ជេយ៍ ក្រឡេកទៅឃើញ ណាមជុន ក៏ប្រញាប់រាក់ទាក់តាមទម្លាប់ ។
" បងប្រុស...វីវ៉ហើយ... " ថេហ្យុង យកឯកសារ ក្នុងដៃដាក់បាំងមុខ ។
" ជេយ៍! នៅល្មមមុននេះថាទុកឯកសារនៅទីនេះអោយ ជុងហ្គុក នេះជួយយកទៅផង "
" បាទលោកគីម! ចៅហ្វាយខ្ញុំមិនបានចុះមកទេព្រោះមានប្រជុំបន្តិចទៀត "
" មិនអីនោះទេ ថ្ងៃក្រោយចាំមកញាំកាហ្វេរជាមួយគ្នាចុះ "
" បាទ ហេហេ...កើតអីឬអត់? " ជេយ៍ សួរទៅកាន់ ថេហ្យុង មើលទៅដូចជាខ្លាចៗ?
" អ្នកណាហ្នឹង? "
" គឺ...អ្នកបម្រើផ្ទះចៅហ្វាយគេយកឯកសារមកអោយដែរ "
" ធ្វើការចុះ ខ្ញុំទៅវិញហើយ "
" បាទលោកគីម "
     ណាមជុន ចេញទៅបាត់ទើប ថេហ្យុង ព្រមនិងងាកមុខមកវិញ តែកុំមើលបែកញើសជោគមុខ ។
" ហ៊ើយ...ធូរទ្រូង "
" កើតអីមែនទេ? "
" អត់ទេនេះយកទៅ ខ្ញុំទៅវិញហើយ "
" កុំទាន់ទៅ! ចាំបន្តិចរកកន្លែងអង្គុយសិនទៅខ្ញុំយក ឯកសារអោយចៅហ្វាយខ្ញុំសិន " ជេយ៍ ប្រញាប់ទៅវិញដើម្បីប្រញាប់ចុះមកវិញដូចគ្នាព្រោះចៅហ្វាយគេមិនចូលចិត្តយឺតយ៉ាវទេ ។
     ថេហ្យុង បានទៅអង្គុយលើតុកៅដើម្បីរងចាំនៅម្ខាងដែលរៀបចំដូចជាហាងកាហ្វេរសម្រាប់ភ្ញៀវ ។
" សួរស្តី! កូនប្រុសលោកស្រីគីម មែនទេ? "
" ហឹម...? ហេតុអីលោកស្គាល់ខ្ញុំ? "
" អ្នកណាក៏ស្គាល់ដែរ ហិហិ...នេះអង្គុយចាំអ្នកណាគេ? ញាំអីសិនទេ? ខ្ញុំរៀបចំអោយ...អូ៎ មែនហើយខ្ញុំប្រធានផ្នែក ខាង! "
" អរគុណលោក ខាង! តែបន្តិចទៀតខ្ញុំទៅវិញហើយ "
" ទៅវិញក៏ត្រូវញាំអីដែរណា "
" លោកខាង! " សម្លេងហៅអោយគាត់បែរទៅ "
" លោកគីម...សួរស្តីលោក "
" ហ៊ើយ...មកមួយទៀតហើយ ព្រះអើយ... " ថេហ្យុង ងើបរត់ក៏ត្រូវឃាត់ដំណើរ ។
" ឈប់លោក! ប្រុងទៅណា? "
" គឺខ្ញុំទៅបន្ទប់ទឹក " ថេហ្យុង រត់ត្រុញទៅយ៉ាងលឿនជាហេតុអោយ ជីន ឆ្ងល់ ។
" អ្នកណាគេ? "
" Aww គឺអ្នកប្រុស គី... "
" សូមចាំបន្តិច "
" បាទ! "
" ហាឡូ ណាមជុន! មែនហើយអូននៅទីនេះបងភ្លេច មួយច្បាប់...អឹម...ក៏បាន " ជីន ដាក់ទូរសព្ទចុះរួចបែរ មកវិញ ។
" នេះ មុននេះ ណាមជុន មកមែនទេ? គាត់ភ្លេចឯកសារមួយច្បាប់ ផ្ញើរយកអោយ ជុងហ្គុក ផង! ខ្ញុំមានការប្រញាប់ទៅវិញ លាសិនហើយ "
" បាទលោក គីម! "
     ជីន ដើរចេញទៅវិញភ្លាម ថេហ្យុង ដែលពួនក្បែរៗនោះក៏ចេញមកវិញ ។
" ហៃយ៉ា...បងប្រុសទៅវិញបាត់ទៅហើយថាទៅ ជាមួយគ្នា "
" មែនហើយអ្នកប្រុសគីម ខ្ញុំទៅតាមគាត់អោយ "
" មិនអីទេៗ លោកទៅធ្វើការលោកចុះ "
" បាទ! អញ្ចឹងខ្ញុំលាសិនហើយ "
" តាមសម្រួល " ថេហ្យុង ញញឹមបន្តិចធ្វើដូចជាធម្មតា ។
" ថេហ្យុង " ជេយ៍ បានមកវិញ ។
" លោក ជេយ៍ មានការអីទៀត? ឆាប់ឡើងខ្ញុំមានការងារត្រូវធ្វើទៀត "
" តាមមក! បន្ទាប់មកខ្ញុំនិងជូនឯងទៅវិញ "
" តែពូសុន នៅចាំខ្ញុំហើយ "
" ចៅហ្វាយ អោយគាត់ទៅវិញហើយ "
" Aww? "
" តាមមក " ជេយ៍ នាំដំណើរទៅមុនពួកគេឡើងឡានទៅជាមួយគ្នា ជេយ៍ ធ្វើតាមបញ្ជារនាំ ថេហ្យុង ទៅទិញទូរសព្ទទុកអោយគ្រាន់ហៅប្រើ ។
" មកទីនេះធ្វើអី? "
" នេះ ចៅហ្វាយអោយទិញអោយឯង "
" ទូរសព្ទ? ខ្ញុំអត់ចេះប្រើទេ "
" មើលទៅឯងមិនល្ងង់ប៉ុន្មានទេ ចាំខ្ញុំប្រាប់! នេះគឺ លេខរបស់ខ្ញុំ ហើយមួយនេះលេខចៅហ្វាយ ខ្ញុំ Save ឈ្មោះរួចហើយឯងចេះអានអក្សរត្រូវទេ? ពុទ្ធោអើយ..." តឹងទ្រូងណាស់នៅពេលបោកប៉ះ បោកបែបនេះ ។
" លោកមិនអីមែនទេ? "
" អត់អីទេ អ្នក...គឺនេះ យល់មែនទេ? "
" ហឹម...យល់ហើយ! អរគុណ "
" ចាំអរគុណ ចៅហ្វាយទៅ "
" ទៅវិញបានហើយណ៎ "
" បាទ តោះ " ជេយ៍ នាំគេទៅវិញនិងនាំទៅផ្ទះតែម្តង ។
" អរគុណ ដែលឧស្សាហ៍ជូនមក "
" បាទ " ជេយ៍ ញញឹមដាក់គេមុននិងគេចុះពីឡាន ចូលក្នុងផ្ទះ ។ មកដល់ផ្ទះគឺស្ងាត់ណាស់អត់មានអ្នកណានៅផង ថេហ្យុង ក៏អង្គុយចុចទូរសព្ទដែល ជុងហ្គុក បានទិញអោយនោះជាម៉ូដថ្មីនិងថ្លៃណាស់ វាមិនសមនិងឋានៈទេតែទូរសព្ទរបស់គេក៏ម៉ូដនេះដែរ 😂 ថេហ្យុង អង្គុយនៅក្នុងផ្ទះតែមិនអង្គុយលើសាឡុងទេ គេចុចទូរសព្ទចង់ពីរម៉ោងទៅហើយព្រោះអត់មានអ្នកណានៅផ្ទះ ។
" ហេម " សម្លេងក្រហេមធ្វើអោយ ថេហ្យុង ភ្ញាក់និងយកទូរសព្ទទៅលាក់ក្រោយខ្នងយ៉ាងលឿន ។
" អ្នកនាង ជីហ្យូ "
" ឯងលាក់ស្អី? "
" អត់មានទេ "
" យើងឃើញច្បាស់ណាស់ អោយមកនេះ " ជីហ្យូ ចូលទៅដណ្តើមវាពី ថេហ្យុង មកទាល់តែបាន ។
" អរ...ទូរសព្ទទំនើប! ថាហើយមុខស្អាតៗដូចឯងជាពួកចោរពិតមែន ចាំមើលខ្ញុំប្រាប់អុំស្រីអោយចាប់ ឯងដាក់គុក "
" អ្នកនាងឡប់សតិហើយ វាជាទូរសព្ទរបស់ខ្ញុំទេ "
" អ្នកបម្រើដូចឯងប្រើទូរសព្ទល្អជាងយើង? នេះប្រហែលជារបស់អុំស្រីហើយ "
" ប្រាប់ហើយថាជារបស់ខ្ញុំ អោយមកវិញ "
" មានរឿងអី? អុំលឺប្រកែកគ្នា " អ្នកស្រីចន ចេញពី បន្ទប់គាត់មក មុននេះគាត់សង្ងំនៅក្នុងបន្ទប់មិនទាំងដឹងថា ថេហ្យុង មកវិញផង ។
" អុំស្រីវាជាចោរលួចទូរសព្ទ នេះ "
" មិនមែនទេលោកស្រី វាជារបស់ខ្ញុំ "
" នៅមានមុខប្រកែកទៀតមើលចុះ ទូរសព្ទតម្លៃរ៉ាប់ពាន់ដុល្លារថាជារបស់ឯង "
" របស់ខ្ញុំពិតមែនលោកស្រីគឺ អ្នកប្រុសតូចទិញអោយខ្ញុំ "
" ស្អីគេ? បងហ្គុក ទិញអោយឯង? ឆ្គួតបំផុតហើយ "
" អោយទូរសព្ទគេវិញទៅ ជីហ្យូ "
" ចា៎? តែវា... "
" អោយគេវិញទៅ ទូរសព្ទរបស់ ថេហ្យុង គេមិនមែនចោរ "
" អុំស្រី...អុំជឿវា? "
" ឆាប់ឡើង "
" មានរឿងអី? " ជុងហ្គុក បានមកដល់បន្ទាប់ពីនាយប្រជុំរួចរាល់ព្រោះបន្តិចទៀតនេះបងស្រីនិងបងថ្លៃ នាយមកដល់ហើយ ។
" បងហ្គុក " ជីហ្យូ ដើរមកអោបដៃនាយជាន់ស្អិតដូច តុកកែ ។
" មានរឿងអី? "
" គឺអ្នកប្រុស គាត់ចោទថាខ្ញុំជាចោរ "
" វាថាបងទិញទូរសព្ទនេះអោយវាមែនទេ? "
" មែនហើយ ខ្ញុំទិញអោយគេពិតមែន "
" បងហ្គុក! "
" ច្បាស់ហើយឬនៅ? អោយមកខ្ញុំវិញ " ថេហ្យុង លូកដៃកញ្ឆក់យកពីនាងមកវិញ ។
" ហេតុអីបងទិញអោយវា "
" លុយខ្ញុំ សិទ្ធខ្ញុំ ទាក់ទងអីនិងនាង? "
" មែនហើយកូន មកវិញទាំងថ្ងៃតែម្តងថ្ងៃនេះ "
" គឺបងស្រីថាមកដល់ហើយបង្ខំអោយខ្ញុំមកញាំបាយ ជាមួយ "
" នោះប្រហែលជាមកហើយ " អ្នកស្រីចន ចង្អុលទៅឡានដែលបើកចូលមកនោះ ។
" ថេហ៍... " ជុងហ្គុក រៀបនិងប្រើអោយទៅជួយយកឥវ៉ាន់តែអ្នកស្រីចន កាត់បានមុន ។
" សុន! ទៅជួយលើកឥវ៉ាន់ឆាប់ឡើង "
" បាទលោកស្រី "
" ឯងក៏ដូចគ្នា " ជុងហ្គុក សម្តៅទៅ ថេហ្យុង នាយតូចប្រញាប់ចេញទៅក្រៅ ។
" នេះវ៉ាលីនៅគូទឡាន របស់ផ្ញើរកាន់ផ្សេង អេ... ឯងនិងហើយអ្នកបម្រើថ្មីឬ? "
" បាទអ្នកនាងធំ "
" យករបស់នេះទៅផ្ទះបាយ " អុីនជូ សម្តៅទៅរបស់ក្នុងឡាន ។
" បាទ " ថេហ្យុង ដើរមកក្រោយឡានដែលមាន ស្វាមីរបស់នាងនៅចាំជួយ ។
" នេះ...អុ៎...ថេ...អឹម! " ហូស៊ុក រៀបនិងហៅឈ្មោះ តែក៏ត្រូវគេលើកដៃខ្ទប់មាត់ ។
" កុំមាត់...បងប្រុស!! កុំធ្វើស្គាល់ខ្ញុំសូមអង្វរ "
" ហឹម...តើមានរឿងអី? "
" ខ្ញុំនិងប្រាប់បងពេលក្រោយ "
" អរ...ក៏បាន! "
" និយាយគ្នាស្អី? "
" អត់មានអីទេអូនសម្លាញ់ នេះយកទៅ "
" បាទ " ថេហ្យុង យករបស់បានហើយរត់ទៅត្រុយ លែងចេញមកវិញ គេនៅរៀបចំរបស់នៅផ្ទះបាយថែមទាំងលួចរអ៊ូរង៉ូវទៀតផង ។
" ព្រះអើយ ហេតុអីចៃដន្យម៉្លេះ? យ៉ុនហ្គីហ្យុង ហេតុអីមិន ប្រាប់ខ្ញុំថា ហូស៊ុកហ្យុង ជាកូនប្រសារអ្នកផ្ទះនេះ? ចំមែនហើយ "
" រអ៊ូស្អី? "
" អ៊ួយ...អ្នកប្រុស "
" រៀបចំបាយទឹកអោយឆាប់ឡើង ខ្ញុំប្រញាប់ទៅវិញ "
" ជាតួនាទីខ្ញុំពីកាល? "
" ឯងជាអ្នកបម្រើឬចៅហ្វាយ? "
" អុំ...នោះអុំមកហើយរៀបចំតុអាហារ "
" ចា៎ "
" ឯងញាំបាយអោយលឿនទៅ មានការជាមួយខ្ញុំ "
" មានការអីអ្នកប្រុស? "
" ... " នាយមិនតបតែក៏ដើរចេញទៅបាត់ ថេហ្យុង ខ្នាញ់ចង់តែវាត់មួយជើងអោយបាក់ចង្គេះទេ ។

To be continue...



.

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now