ភាគទី18 : លង់ស្នេហ៍កាន់តែខ្លាំង

4.8K 520 13
                                    

ថ្ងៃថ្មីឈានចូលមកដល់ ថេហ្យុង បានគ្រាន់បើ ច្រើនបន្ទាប់ពីញាំថ្នាំបានពីរដងកាលពីម្សិលមិញ គេមិនបានភ្ញាក់ពីប្រលឹមពេកនោះទេ ទម្រាំរៀបចំខ្លួនរួចរាល់ ជុងហ្គុក បានទៅធ្វើការបាត់ទៅហើយ តែក៏មិនភ្លេចផ្ញើរសារទុកដែរ ។
«បងទៅធ្វើការហើយ ថ្ងៃនេះអូនមិនបាច់អីនោះទេ»
" ឆើស! មិនធ្វើអីយ៉ាងម៉េច? អូនជាអ្នកបម្រើ...អេ មិនមែនទេ អូនជាសង្សារបង...Aww ឡប់សតិ! អូន ជាគូដណ្តឹងបងតើ " ថេហ្យុង និយាយជាមួយទូរសព្ទ ម្នាក់ឯង គេដាក់ទូរសព្ទទុកសិនរៀបចំបន្ទប់គេងអោយបានស្អាតរួចរាល់ទើបចេញទៅផ្ទះធំ ។
នាយតូចបោះជំហ៊ានមកដល់ក្នុងផ្ទះធំស្របពេល និងវត្តមានអ្នកជិតខាងចូលមកដែរ ។
" អ៊ំស្រីជំរាបសួរ "
" អា៎...ជីមីន! មកវិញតាំងពីពេលណា? "
" មកជិតមួយអាទិត្យហើយ តើអ្នកមីង! តើ ថេ..." រៀបនិងសួរហើយក៏ឃើញ ថេហ្យុង មកល្មម ។
" ថេហ្យុង! " សម្លេងស្រែកហៅអោយអ្នកចូលមក នោះភ្ញាក់ឡើងព្រឺត ។
" ជី... "
" នេះស្គាល់គ្នាដែរឬ? "
" បាទអ៊ំស្រីគេជាមិត្តរបស់ខ្ញុំ សុំអនុញាតិ " ជីមីន ហេវិងទៅរក ថេហ្យុង ភ្លាមៗ ។
" ជីមីន! "
" ឯងនៅទីនេះសោះ បងយ៉ុន ប្រាប់យើងអស់ហើយកុំបារម្ភអីណា "
" តែថា... "
" គ្មានអ្នកណានៅផ្ទះទេ! អូ៎...មែនហើយ ថេហ្យុង កូនយ៉ាងម៉េចទៅហើយ? "
" គឺខ្ញុំលែងអីហើយអ៊ំស្រី "
" ថេហ្យុង កើតអី? "
" គឺ...ចាំយើងប្រាប់ឯងតាមក្រោយ "
" បើមិនអីទេ...អ៊ំស្រីខ្ញុំសុំអនុញាតិនាំកូនប្រសារអ៊ំស្រីទៅជាមួយមួយថ្ងៃបានទេ? ទេៗគឺមួយព្រឹកតែ ប៉ុណ្ណោះ គឺថា...ទើបតែមកវិញអ្វីក៏គ្មានដែរទើបចង់ ទៅទិញតែទៅម្នាក់ឯងមិនសប្បាយទេណ៎អុំស្រី "
" មែនហើយទៅចុះ ថេហ្យុង នៅផ្ទះច្បាស់ជាធុញ នៅដល់ថ្ងៃត្រង់ទៅបបួល ជុងហ្គុក ញាំបាយផង "
" គឺខ្ញុំ... "
" បាទអុំស្រី អញ្ចឹងខ្ញុំយក ថេហ្យុង ទៅហើយ "
" ឈប់ៗ ត្រូវប្តូរខោអាវសិន "
" មិនបាច់ទេឯងស្អាតហើយ ចាំប្តូរនៅហាងក៏បាន "
" ទៅៗកូន មើលទៅ ជីមីន ប្រញាប់ណាស់ "
" អញ្ចឹងខ្ញុំទៅសិនហើយអុំស្រី " ថេហ្យុង អោនលានិងប្រញាប់ទៅជាមួយ ជីមីន ។
" កូនប្រសារ? " ពាក្យនេះហោះចេញពីមាត់ អុីនជូ ដែលសង្ងំលួចមើលគេមកយូរនោះ មិនអស់ចិត្តទើប នាងទោអូសដៃម៉ាក់នាងទៅនិយាយគ្នា ។

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now