ភាគទី16 : ខ្ញុំពេញចិត្តឯង...

4.7K 524 14
                                    

ព្រះអាទិត្យចាប់ផ្តើមបញ្ចេញពន្លឺចាំងចែងមកកាន់ផែនដីបញ្ជាក់នាពេលព្រឹក សម្លេងទឹករលកបោកប៉ះគ្នាទៅវិញទៅមកដាស់អោយអ្នកកំពុងគេងលក់អោបគ្នាដោយមិនដឹងខ្លួនោះអោយភ្ញាក់ឡើងមក ។ ជុងហ្គុក លើកដៃញីភ្នែកតិចៗមុននិងបើកភ្នែកឡើងមកសម្លឹងមើលជុំវិញខ្លួន មើលទៅនេះគឺនៅចំពោះមុខជាវាលទឹកសមុទ្រសែនធំល្វឹងល្វើយ នេះពួកគេគេងកណ្តាលវាលពេញមួយយប់ឬ?
" ថេហ៍...ថេហា ភ្ញាក់ឡើង "
" ហឹម... " សម្លេងដាក់រំខានត្រចៀកអ្នកកំពុងគេងលក់អោយបើកភ្នែកឡើង ។ ថេហ្យុង បើកភ្នែកស្ទុះងើបអង្គុយមើលជុំវិញខ្លួនជាមួយនិងការភ្ញាក់ផ្អើល ។
" អ្នកប្រុស...ពួកយើងនៅ...? "
" នៅលើកោះយប់មិញ "
" ថាម៉េច? "
" ឯងស្តាប់មិនខុសទេ "
" អញ្ចឹងទាក់ទងទៅអោយគេមកទទួលពួកយើងទៅវិញទៅ "
" ឈប់សិន... " ជុងហ្គុក ទាញទូរសព្ទមកមើលក៏ឃើញថាគ្មានសេវាឡើយ ។
" របស់ខ្ញុំអត់មានសេវាទេ ចុះរបស់ឯង? "
" របស់ខ្ញុំ...នេះគឺគ្មានសេវាទេ គិតយ៉ាងម៉េច? "
" មិនដឹងទេ...ខ្ញុំគិតថាគួរតែរកមើលជុំវិញកោះនេះសិនក្រែងឡ៎មានមនុស្ស "
" ឈប់ៗ អ្នកប្រុស! ចុះបើជួបមនុស្សគេជាមនុស្ស អាក្រក់តើគិតយ៉ាងម៉េច? "
" អញ្ចឹងធ្វើម៉េច? ឯងពូកែខាងគិត ឯងគិតមើលទៅថាគួរធ្វើម៉េច? "
" អ្នកប្រុសទេដែលឆ្លាតនោះ គិតទៅ "
" អេ...អញ្ចឹងក៏ហែលទឹកទៅវិញទៅ "
" អ្នកប្រុសស្គាល់ផ្លូវទៅដល់កន្លែងដើមវិញឬអត់? "
" ឬមួយឯងចង់ហែលទឹកទៅវិញពិតមែន? "
" Aww? អញ្ចឹងអោយធ្វើម៉េច? "
" បើសូម្បីទិសខាងណាខ្ញុំមិនទាំងដឹងផងអោយទៅវិញបានយ៉ាងម៉េច? ពេលនេះគួរតែរកអីញាំសិន ល្អជាង "
" ហ៊ើយ...មិនគួរសោះ អ្នកប្រុសអើយអ្នកប្រុសដូចអត់កន្លែងនិយាយគ្នាទៅឡើងលើទូកឥឡូវមកជាប់នៅនេះទៅវិញ " ថេហ្យុង រអ៊ូពេលកំពុងដើររកមើលរបស់ញាំ គេក៏ឃ្លានដែរព្រោះមិនបានញាំអីតាំងពីយប់មិញមកម៉្លេះ ។
" ចុះបើចង់រកកន្លែងស្ងាត់ "
" កន្លែងស្ងាត់ បន្ទប់ស្នាក់មានមិនខ្វះ " ថេហ្យុង ច្រលំនិយាយហើយបិទមាត់ភ្លាមៗ
" អរ...អញ្ចឹងថ្ងៃក្រោយខ្ញុំនិងនាំឯងទៅនិយាយគ្នានៅក្នុងបន្ទប់វិញនោះទេយោបល់របស់ឯង " ជុងហ្គុក តាមពីក្រោយដាក់ដៃអោបស្មារបស់គេយ៉ាងច្រឡឹម ។
" ខ្ញុំនិយាយលេងទេ "
" តែខ្ញុំយល់ថាល្អ "
" មិនដឹងមានឱកាសបានចេញឬអត់ផង? "
" ហេតុអីមិនអាច? ខ្ញុំមិនអោយឯងក្លាយជាខ្មោចយាមកោះនេះនោះទេ "
" ខ្ញុំគិតថា...អាចនិងមានកន្លែងណាមួយមានសេវា "
" រកអ្វីញាំសិនទៅ "
" គ្មានស្អីញាំបានទេ ហ៊ើយ... " ថេហ្យុង ផ្អាកដំណើរទម្លាក់ខ្លួនអង្គុយលើដុំថ្មតូចៗនៅក្រោមដើមឈឺធំៗនោះសិន ។
" ហ៊ើយ...តើនេះជាកោះខ្មោចឬយ៉ាងម៉េច? "
" នែ៎...អ្នកណាអោយនិយាយបែបនេះ? "
" ចុះបើស្ងាត់ មើលចុះកោះនេះដូចជាតូចទេ អ្វីក៏គ្មាន ពិតជាឃ្លានណាស់ "
" ចូលព្រៃល្អទេ? អាចនិងមានអ្វីញាំបាន "
" មិនល្អទេ ចូលព្រៃអាចនិងជួប...អឹម " ថេហ្យុង មិនបានបញ្ចប់ប្រយោគមាត់ឆៅរបស់គេនោះទេព្រោះ ជុងហ្គុក បានស្ទុះមកខ្ទប់មាត់មិនអោយ និយាយ ។ ពិតជាយ៉ាប់ណាស់ប្រាប់ថាកុំអោយនិយាយហ្នឹងហើយ ។
" ហ៊ើយ...អង្គុយសិនរកមើលគ្រែងឡ៎មានទូក នេសាទឆ្លងកាត់ " ជុងហ្គុក ទម្លាក់ខ្លួនអង្គុយជាប់និង នាយតូច ថេហ្យុង ឆែកការបូបខ្លួនក៏ឃើញមាន នំសូកូឡា ២កញ្ចប់នៅក្នុងនេះស្នាមញញឹមក៏ផុសឡើងមកភ្លាម ។
" អ្នកប្រុស នេះ " ថេហ្យុង ហ៊ុចវាអោយនាយមួយ ។
" បានមកពីណា? "
" នៅក្នុងកាបូប ខ្ញុំទិញទុកប៉ុន្មានថ្ងៃមុនពេលដែលចូលម៉ាតនោះ "
" ឯងទុកញាំទៅ "
" ចែកគ្នារស់ណាអ្នកប្រុស បន្តិចក៏បានកុំអោយតែគ្មានអ្វីសោះ "
" ញាំសូកូឡាហើយច្បាស់ជាស្អិតករ "
" អញ្ចឹងយករស់ជាតិទឹកដោះគោនេះទៅ ញាំទៅណាទ្រាប់ពោះ ប្រសើជាងអត់ដែរ "
" អរគុណ " ជុងហ្គុក យកនំពី ថេហ្យុង នាយតូច ញញឹមខ្ចឹបដាក់នាយមុននិងហែកនំរបស់ខ្លួនញាំអង្គុយក្រោមដើមឈរមើលទឹកសមុទ្រទំនងម៉្យាងដែរតើ ។

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now