ភាគទី13 : យកអ្នកបម្រើតាមខ្លួនរហូតឬ?

4.5K 473 4
                                    

      ក្រោយញាំអាហាររួចហើយ ជុងហ្គុក បាននាំ ថេហ្យុង បន្តទៅជួបភ្ញៀវតែម្តងមិនបានទៅក្រុមហ៊ុន វិញឡើយ ។ ជេយ៍ យកឡានទុក ថេហ្យុង ជាអ្នកកាន់កាបូបនិងឯកសាររបស់ ជុងហ្គុក ដើរតាម ពីក្រោយនាយសម្តៅទៅរកប្តីប្រពន្ធជនជាតិបារាំងមួយគូរនោះដែលកំពុងអង្គុយរងចាំពួកគេ ។
" សួរស្តី ខ្ញុំ ចន ជុងហ្គុក " ការរាក់ទាក់គ្នាជាភាសារ បារាំងសម្រាប់ ជុងហ្គុក គឺសុីផុយ ។
     ពេលនាយកំពុងនិយាយការងារ ថេហ្យុង អង្គុយ ស្ងៀមមិនហ៊ានលូកមាត់ឡើយ ។ ជេយ៍ បានចូលមក ហៅនាយអោយចេញក្រៅបន្តិចព្រោះត្រូវនិយាយ ការងារចាំបាច់ ។
" យ៉ាងណាអ្នកទាំងពីរគិតបន្តិចសិនបាន ខ្ញុំសុំអនុ-ញាត្តបន្តិច " ជុងហ្គុក នាយងើបដើរចេញទៅនៅតែ ថេហ្យុង និងភ្ញៀវទាំងពីរពួកគេកំពុងពិភាក្សារគ្នាថា ទទួលយក Project របស់ ជុងហ្គុក ឬប្តូរសណ្ឋាគារគ្រែងមានល្អជាងនេះទៀត ។
" អទោសផង ខ្ញុំឈ្មោះ គីម ថេហ្យុង " ថេហ្យុង លូក មាត់ភ្លាមៗគេមានឱកាសព្រោះនៅតែឯង ។
" លោក..? "
" ខ្ញុំជាគូរដណ្តឹងលោក ចន មែនហើយគម្រោងនេះ គឺល្អំផុតខាងពួកយើងមិនដែលធ្វើអោយភ្ញៀវខក បំណងម្តងណាឡើយ បើមិនល្អមិនល្បីល្បាញដល់ អ្នកទាំងពីរដែរមែនទេ? គាត់ជាមនុស្សម៉ត់ចត់ណាស់ រឿងខ្វះខាត ឬបន្ទប់មានបញ្ហារគឺមិនដែលមានទេ គាត់តែមានបុគ្គលិកប្រចាំការត្រួតពិនិត្យកង្វះខាតតាមបន្ទប់នីមួយៗធានាថាមានសុវត្ថិភាព មិនមែន ព្រោះខ្ញុំជាគូរដណ្តឹងគាត់ទើបលើកសរសើរគាត់ នោះទេ អ្នកទាំងពីរអាចសាកខ្លួនឯងជាមុនសិនមុន និងព្រមជឿជាក់សម្រាប់ក្រុមរបស់អ្នក "
" ហឹម...ល្អណាស់បងសម្លាញ់គួរតែសាកល្បង "
" បងតាមអូន អញ្ចឹងពួកយើងទទួលយក Project មួយនេះចុះ "
" អរ...ពិតជាប្រសើរណាស់ អរគុណ " ថេហ្យុង និយាយកន្លែងនេះចំពេលដែល ជុងហ្គុក ដើរចូលមកលឺល្មម ។
" និយាយគ្នាអ្វី? "
" គឺ...គឺគាត់សរសើរថាខ្ញុំស្អាត ខ្ញុំក៏អរគុណគាត់និងណា "
" ឯងចេះភាសារបារាំង? "
" អត់ទេ គាត់ថាខ្ញុំ Cute ហើយខ្ញុំ Thanks you ទៅគាត់អ្នកប្រុសកុំចង់ចាប់កំហុសខ្ញុំពាក្យអស់នេះ ក្មេងតូចៗក៏គេចេះដែរ "
" អញ្ចឹងឬ? អត់ទោសលោក! គិតយ៉ាងម៉េចដែរ? " ជុងហ្គុក អង្គុយនិងសួរទៅកាន់ភ្ញៀវរបស់នាយវិញ ។
" ពួកយើងព្រមទទួលយកវា "
" ពិតមែនឬ? "
" មែនហើយ តើអាចរៀបចំបន្ទប់សម្រាប់ពួកយើងពី យប់នេះតែម្តងបានទេ? ក្រុមរបស់ពួកយើងនិងមក ដល់នៅ ២ថ្ងៃទៀត "
" ច្បាស់ជាបានស្រាប់ហើយ ខ្ញុំនិងអោយបុគ្គលិកជូន អ្នកទាំងពីរទៅសណ្ឋាគារដើម្បីសម្រាក "
" អរគុណ! គូរដណ្តឹងលោកគួរអោយស្រលាញ់ណាស់ "
" បាទ? អ្នកណាគូរដណ្តឹង? "
" អ្នកប្រុស! សុីញ៉េទៅនិងបានទៅវិញណា "
" ហឹម... " ជុងហ្គុក រៀបចំឯកសាររួចរាល់នាយអោយបុគ្គលិកបានទទួលពួកគេទៅសណ្ឋាគាតរបស់ ខ្លួន បន្ទាប់មកគឺទៅដើរទិញសម្លៀកបំពាក់ ស្អែកត្រូវ ទៅជេជូ នាយមិនដឹងថាក្នុងទូរខោអាវខ្វះខាតអ្វីខ្លះទេ បែបនេះហើយអ្វីដែលនាយចង់បានគឺត្រូវទិញថ្មីសិន។
" មកដើរផ្សារផង? "
" ទិញរបស់ចាំបាច់ខ្លះ ឯងមានខ្វះខាតអ្វីឬអត់? "
" ខ្ញុំមិនទាន់បើកប្រាក់ខែដំបូងរបស់ខ្ញុំនៅឡើយទេអ្នកប្រុស "
" តាមមកនេះ " ជុងហ្គុក នាំផ្លូវ ថេហ្យុង ទៅក្នុងហាង សម្លៀកបំពាក់បុរសមួយក្នុងផ្សារទំនើបនេះ ។ នាយ ដើររើសមើលឈុតអ្វីដែលសាកសមសម្រាប់កម្មវិធី ជួបជុំនៅមាត់សមុទ្រ? គួរតែ...
" ថេហ៍! "
" បាទអ្នកប្រុស? "
" ឯងគិតថាកម្មវិធីនៅសមុទ្រគួរស្លៀកបែបណា? "
" ខ្ញុំគិត...ខ្ញុំម៉េចនិងដឹង? "
" គ្រែងចូលចិត្តមើលរឿងខ្លាំងណាស់មែនទេ? "
" មែនហើយ...ក្នុងរឿងច្បាស់ជាតួរឯកប្រុសស្លៀក ខោខាប៊យសរនិងអាវសាច់ក្រណាត់ពណ៌ផ្ទៃមេឃ ស្រាល "
" ឯណាសាករើសទៅមើល "
" ខ្ញុំមិនចេះទេ "
" ខ្ញុំអោយសាក "
" បានៗ តែបើមិនពេញចិត្តហាមបន្ទោសខ្ញុំ "
" ឆាប់ឡើង " ជុងហ្គុក ដេញ ថេហ្យុង អោយដើររើសសម្លៀកបំពាក់អោយនាយ ចំណែកនាយជាអ្នក រើសមួយសម្រាប់អោយគេវិញដែរ ។
" នេះ ខ្ញុំគិតថាអាវសាច់ទន់ៗបែបនេះសាកសមនិង អ្នកប្រុសបំផុត "
" ឯងចូលចិត្តឬ? "
" ព្រោះសមពិតមែន "
" មានពណ៌អ្វីខ្លះ? " ជុងហ្គុក សួរទៅបុគ្គលិក
" មានពណ៌សរ ខ្មៅ ផ្ទៃមេឃនិង សុីជម្ពូៃស្រាល "
" យប់ទាំងបួនពណ៌នោះមក "
" ចាស៎លោក "
" ហើយនេះរបស់ឯង យកទៅឡ៎រមើល "
" របស់ខ្ញុំ? "
" ឆាប់ឡើង "
" អរ...បាទៗ " ថេហ្យុង កាន់សម្លៀកបំពាក់ដែល នាយរើសអោយនោះយកទៅប្តូរ ។ ឃើញគេចរិក គេមិនសូវជាសូញសាញច្រើននោះទេ គេអាចនិង ភ្លេចខ្លួនមួយពេលៗទៅហើយ ។
       បន្ទាប់ពីផ្លាស់រួចនាយតូចដើរចេញមកជាមួយ និងខោអាវដែល ជុងហ្គុក រើសអោយនោះ ខោខាប៊យជើងធំរលុងទីនុយជាមួយអាវយឺតរាងធំបន្តិច ជះរាងត្រកៀកកំប៉េះគូទងរខ្ទើតរាងស្អាតដល់បុគ្គលិក ជាស្រីនោះសុំខ្មាស់ទៅហើយ ។
" អ្នកប្រុស...? "
" ស្អាតខ្លាំងណាស់លោក " នាងជាបុគ្គលិកលើក សរសើរខណៈដែល ជុងហ្គុក កំពុងមើលទៅគេមិន ពព្រិចភ្នែក ។
" ឯងចូលចិត្តអាវសាច់អំបោះចាក់ទេ? ពេលយប់អាច និងត្រជាក់ សាកពាក់វាពីលើមើល " ជុងហ្គុក ហ៊ុចអាវសាច់ចាក់ពណ៌សាច់ក្រគាំមួយអោយមកគេ ថេហ្យុង ទទួលមកស៊កពីលើកំពុងអែនអនរាងមុខកញ្ចក់មើលមកខ្លួនឯង ដូចជាស្អាតណាស់មួយឈុតនេះ ។
" ពិតជាស្អាតណាស់អ្នកប្រុស "
" ព្រោះឯងស្អាត "
" ខ្ញុំក៏គិតថាខ្ញុំស្អាតដែរ ប៉ុន្តែមួយឈុតនេះ..? "
" ខ្ញុំទិញអោយឯង "
" អរគុណណាស់អ្នកប្រុសមហារចិត្តទូលាយ ខ្ញុំនិង មិនបដិសេដទេព្រោះឃើញក្នុងរឿងពេលតួរប្រុស នាំតួរស្រីមកទិញរបស់អោយទោះប្រកែកយ៉ាងណា ក៏មិនបានផលដែរ ហាស៎ហា ខ្ញុំទៅប្តូរចេញសិន " ព្រោះនិយាយខ្លួនឯនអៀនខ្លួនឯងទើបប្រញាប់រត់ ចូលទៅផ្លាស់ខោអាវចេញវិញ ។
" ក្មេងនេះ " ជុងហ្គុក សើចនិងក្រវីក្បាលហួសចិត្ត មើលចុះសម្តីប៉បាច់គ្មានចេះខ្លាចស្អី ។
      ក្រោយពីទិញសម្លៀកបំពាក់រួចរាល់ បន្តទិញ របស់ផ្ទាល់ខ្លួនខ្លះក៏រាងយូរគួរសមល្មមនិងដល់ពេល ណាត់ជាមួយ យ៉ុនហ្គី ល្មម ។
" ជេយ៍ ឯងជិះតាក់សុីទៅក្រុមហ៊ុនយកឯកសារ ត្រៀមទុកសម្រាប់ថ្ងៃស្អែករួចហើយទៅផ្ទះយើងមុនចុះ "
" បាទចៅហ្វាយ "
" នាយ ជេយ៍ ខ្ញុំទៅជាមួយដែរ "
" ទេ! ឯងទៅជាមួយខ្ញុំ "
" ចៅហ្វាយទៅជួបមិត្តហៅខ្ញុំទៅធ្វើអី? នាយជេយ៍ ទៅផ្ទះវិញមិនចឹង? ខ្ញុំទៅជាមួយគេតែម្តង មោះអោយឥវ៉ាន់មកខ្ញុំយកទៅមុន "
" ឯងត្រូវទៅជាមួយខ្ញុំ ឆាប់មក " ជុងហ្គុក អូស ថេហ្យុង ចូលក្នុងឡានបើកចេញទៅយ៉ាងលឿន សម្តៅទៅហាងដែលបានណាត់ជាមួយមិត្តសម្លាញ់របស់នាយ ។
" អ្នកប្រុស "
" យ៉ាងម៉េច? "
" ខ្ញុំថាមិនសមទេ "
" ខ្ញុំមិនខ្វល់ផង ឯងខ្វល់អ្វី? "
" តែ... " រៀបនិយាយមិនចេញព្រោះទូរសព្ទនាយ រោទ៍បង្អាក់ ។
" ហាឡូ យើងនៅតាមផ្លូវ មែនហើយហាងខាងមុខ នេះឬ? ប៉ុណ្ណឹងចុះ " ជុងហ្គុក ដាក់ទូរសព្ទចុះ បន្ថយល្បឿនអេបឡាននៅបញ្ឆិតហាងកាហ្វេរមួយ ថេហ្យុង បុកពោះបឹបៗ បើមកតែ យ៉ុនហ្គី មិនអ្វីទេ តែបើ ជីមីន មកដែរមាត់រអិលផងបែកការអស់ជាមិនខានទេ ។
" ចុះបងលោកអ្នកបម្រើ " ជុងហ្គុក ហៅពញ្ញាក់អារម្មណ៍ ថេហ្យុង អោយភ្ញាក់ព្រឺតរួចហើយក៏ចុះទៅតាមនាយ ។
" ខាងនេះ " គ្រាន់តែចូលមកដល់នាយជាមិត្តហៅមុន ជុងហ្គុក ក៏ប្រញាប់ដើរទៅរកភ្លាម ។
" ឯងមកលឿនល្អណាស់ នោះហើ៦មកជាមួយអ្នកណា? "
" គេឈ្មោះ ថេហ្យុង ក្មេងថ្មីនៅផ្ទះ "
" អ្នកបម្រើ? "
" ក៏...និងហើយ "
" អ្នកបម្រើស្មានថាសង្សារតើ ចេះយកអ្នកបម្រើ ដើរតាមខ្លួនចឹងឬ? "
" មានច្បាប់ហាមឬអត់? "
" គ្មានទេគ្រាន់តែឆ្ងល់ "
" ចុះឯងមកតែឯងទេ? ឯណាថានាំសង្សារមកអោយ យើងស្គាល់នោះ? "
" គេទៅបន្ទប់ទឹក "
" អ៊ូយមកធ្វើអី? " ថេហ្យុង និយាយតិចៗខំថាមិនអោយជួបនៅតែជួបដដែល ។
" នោះគេមកហើយ "
" អឺ...ខ្ញុំសុំទៅបន្ទប់ទឹក... " ថេហ្យុង ងើបរត់ព្រុច ទៅបន្ទប់ទឹករកតែមើលមុខមិនទាន់ ។
" កើតស្អីប្លែកៗ " ជុងហ្គុក អត់និងឆ្ងល់មិនបាន មានអ្នកបម្រើមួយនេះដូចឡិកឡឹកម៉េចទេ ។
" ជីមីន នេះគឺ ជុងហ្គុក មិត្តបង "
" អរ...បងប្រុសសោះ មកណែនាំស្អីមនុស្សនៅផ្ទះ ជាប់គ្នានៀក "
" សង្សារឯងគឺ ជីមីន? "
" ហឹម...ទើបទាក់ទងគ្នាមិនបានប៉ុន្មានខែទេ យើងចេះតែណែនាំទៅ មើលទៅប្លែកឬអត់? "
" អឺ...ប្លែកមានតែឯងមួយក្នុងលោក "
" សុំទោស សុំពេលបន្តិច ហាឡូ៎ អ្នកណាហ្នឹង? "
«ជីមីន មែនទេ? យើងគឺ ថេហ្យុង»
" អូ៎...ថេ... "
«យើងចង់ជួបឯង លឺថាឯងមកវិញឯងនៅឯណា? យើងដូចជាឃើញឯងនៅក្នុងហាងកាហ្វេរមួយ ឯងចេញក្រៅមកជួបយើងបានទេ?»
" ឯងនៅខាងក្រៅឬ? កន្លែងណា? "
«ចេញសិនមក»
" អូ៎! បងយ៉ុនហា៎ អូនទៅក្រៅបន្តិច និយាយគ្នាចុះ " ជីមីន ដើរចេញមករកមើលគេនៅខាងក្រៅគេមិន បានឃើញ ថេហ្យុង ទេគាប់ជួនជួបមិត្តចាស់នៅខាង មុខក៏ឈរនិយាយគ្នាបន្តិចតែម្តងទៅ ចំណែក ថេហ្យុង នៅមិនទាន់ហ៊ានចេញមកវិញនៅឡើយ ។

To be continue....

.

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now