ភាគទី20 : 1/2

4.8K 512 10
                                    

      ព្រឹកនាថ្ងៃថ្មី ជុងហ្គុក ភ្ញាក់ពីប្រលឹមទៅបន្ទប់នាយវិញដូចកាលពីម្សិលមិញក៏មិនភ្លេចទុកស្នាមថើបលើថ្ងាសរបស់នាយតូចមួយខ្សឺតដែរ ។ ដំបូងថា ថ្ងៃនេះនាំ ថេហ្យុង ទៅក្រុមហ៊ុនតែដោយសារយប់ មិញផងណាមួយមានប្រជុំទៀតនាយទៅតែឯងតែនាយនិងមកញាំបាយនៅផ្ទះឆ្លៀតបានឃើញ ថេហ្យុង របស់នាយផង ។
      ថេហ្យុង ក្រោយ ជុងហ្គុក ងើបចេញទៅផុតនាយតូចក៏ភ្ញាក់ទៅតាមក្រោយ ។ គេរៀបចំឥវ៉ាន់អោយរួចរាល់រងចាំ ជុងហ្គុក ចេញទៅធ្វើការទើបគេ ចេញទៅ ដល់ពេលត្រលប់ទៅផ្ទះវិញហើយ ព្រោះ ភារកិច្ចរួចរាកល់មុនពេលកំណត់ ដំបូងថាគ្រាន់តែចង់ មើលពីចរិកនាយតែពេលនេះគឺផុងចិត្តទៅអោយនាយទៀត ។ យ៉ាងណាគង់តែរៀបការដដែលគេច មិនរួចទេទៅផ្ទះគេងថែសម្រស់អោយស្អាតវិញល្អជាង ។
«បងទៅធ្វើការហើយ»
    សារជាប់នាពេលព្រឹក ថេហ្យុង ញញឹមឡើងដោយសារនាយតែគិតពីគេ តែគេកំពុងគិតខ្លាចថា នាយខឹងឬមួយបញ្ឈប់ការរៀបការគិតយ៉ាងម៉េច? តែប្រហែលជាមិនអាចទេដឹង?
" មិនអាចនៅបែបនេះរហូតទេ បើគាត់ប្រុងផ្តាច់ពាក្យនោះមានតែទៅបកស្រាយ " ថេហ្យុង រៀបចំ បណ្តើរគិតបណ្តើរ ។ រួចរាល់អូសវ៉ាលីរបស់ខ្លួនចេញពីនេះ ។
" លាហើយផ្ទះតូច យើងនិងមកលេងឯងនៅថ្ងៃក្រោយ " ថេហ្យុង លាផ្ទះដ៏គួរអោយស្រលាញ់ មួយនេះរួចហើយទៅផ្ទះធំ ។
" ថេហ្យុង! អេ...ចង់ទៅណា? " អុីនជូ នៅក្នុងផ្ទះស្រាប់ឃើញដូចនេះក៏រហ័សងើបមកសួរនាំ ។
" គឺខ្ញុំទៅផ្ទះវិញ "
" ទៅផ្ទះ? ហេតុអី? មានរឿងអី? "
" អត់មានរឿងអីទេអ្នកបង! គឺកៀកថ្ងៃរៀបការ ហើយណាមួយការពិសោធន៍របស់ខ្ញុំក៏ឈប់ហើយដែរ "
" អញ្ចឹងព្រមរៀបការជាមួយ ជុងហ្គុក ហើយមែនទេ? "
" បាទ "
" ថេហ្យុង "
" អុំស្រី! "
" រួចរាល់ហើយហេស? "
" បាទ! "
" អ្នកណាមកទទួល? អោយអ្នកបើកឡានជូនទៅវិញទេ? "
" អត់អីទេ បងប្រុសរបស់ខ្ញុំនិងមកទទួល "
" ម៉ាក់ តើរៀបការថ្ងៃណា? រហ័សបន្តិចទៅខ្ញុំខ្លាច ពោះកាន់តែធំស្លៀកឈុតអ្វីក៏មិនស្អាតដែរ "
" ពោះ..? "
" មែនហើយ ថេហ្យុង បងមានទម្ងន់ ១ខែ ២សប្តាហ៍ហើយ "
" អបអរសាទរ អ្នកបងផង "
" អរគុណ ថេហ្យុង "
" លោកស្រី មានមនុស្សមករកចាស៎ "
" ប្រហែលបងប្រុសហើយ "
" អញ្ចឹងតោះ "
គ្រប់គ្នាដើរចេញពីក្នុងផ្ទះចេញមកខាងក្រៅ ឡានរបស់ យ៉ុនហ្គី បើកចូលមកក្នុងបរិវេនផ្ទះទីធ្លារធំ ល្វឹងល្វើយ ជីមីន គ្រាន់តែក្រលេកឃើញហេរត់មក រកតែម្តង ។
" បងយ៉ុន! "
" ជំរាបសួរអ្នកមីង "
" ចាស៎ គឺយ៉ុនហ្គី សោះមីងមិនដឹងថាជាបងរបស់ ថេហ្យុង "
" បងយ៉ុន " សម្លេងស្រួចស្រេះហៅពីចំងាយ ។
" ជីមីន "
" នេះនាំគ្នាទៅណា? "
" គឺយើងទៅផ្ទះវិញហើយ "
" ទៅហើយឬ? មានបញ្ហារអីមែនទេ? "
" អត់ទេ គឺចង់អោយយើងនៅរហូតឬយ៉ាងម៉េច? "
" ផ្ទះអនាគតប្តីរបស់ឯងមិនចឹង? "
" បានហើយ មកនេះទៅជាមួយគ្នាឬអត់? " យ៉ុនហ្គី អូសដៃ ជីមីន មកឈរជិត ។
" ទៅ! បងអត់ធ្វើការទេឬ? "
" ធ្វើតែបងយកអូនទៅជាមួយដែរ "
" ល្អៗ អូនមិនចង់នៅផ្ទះទេ "
" អញ្ចឹងតោះ "
" លាសិនហើយអុំស្រី! អរគុណពេលវេលាកន្លងមក ដែលអុំស្រីអនុញាតិអោយខ្ញុំបានមកទីនេះធ្វើរឿង ឆ្គតឡប់ដែលមិនគួរធ្វើបែបនេះ "
" ដើម្បីអោយកូនទុកចិត្តនោះអី "
" យ៉ាងណាក៏អរគុណដែរ ផ្តាំលាលោកអុំផង "
" លាហើយប្អូនថ្លៃ "
" បាទ "
" សួរស្តីគ្រប់គ្នា នេះជុំៗធ្វើអីហ្នឹង? អេ...ឯងទៅណា? អុំស្រីដេញគេចេញឬ? ថាហើយមកមិនដែលធ្វើអី "
" បានហើយនាងឡប់! " ជីមីន ជេទៅបងស្រីភ្លោះរបស់ខ្លួនដែលទើបនិងមកនោះ ។
" ស្អីរបស់ឯង? យើងគ្រាន់សួរថាគេទៅណាតើ "
" គេទៅផ្ទះវិញហ្នឹងណា ជីហ្យូ " អុីនជូ
" មានផ្ទះដែរ? ផ្ទះនៅឯណា? "
" បានហើយឈប់មាត់ បងយ៉ុន តោះ "
" អេៗ ឈប់ៗ ប្រុសសង្ហារម្នាក់នេះជាអ្នកណា? "
" ចេញៗ កុំចង់ប៉ះគាត់ជាសង្សារខ្ញុំទេ "
" ស្អីគេ? សង្សារឯងជាប្រុស? ចាំមើលយើងប្រាប់ប៉ា "
" ប្រាប់ៗទៅ ឆើស " ជីមីន ចូលក្នុងឡានមុនបាត់ ចំណែក ថេហ្យុង ចូលទៅតាំងពីយូរ ។
" លាសិនហើយអ្នកមីង បងស្រី អុីនជូ " យ៉ុនហ្គី ឡើងឡានបើកចេញទៅសម្តៅទៅផ្ទះរបស់ ថេហ្យុង ។
      គិតថាមកស្ងាត់ៗគ្រាន់ស៊ុបប្រាយម៉ាក់របស់គេ តែមានឯណាអ្នកម៉ាក់កំពុងឈរចាំនៅមាត់ទ្វារ ស្រាប់តែម្តង ។
" ហិហិ ម៉ាក់! " ថេហ្យុង ធ្វើមុខស្ញេញៗដាក់គាត់ខ្លាចថាត្រូវស្តីបន្ទោស ឯណាបងប្រុសធំក៏នៅដែរព្រះអើយ ។
" មកហើយហេសអាប្អូនចង្រៃយ៍ "
" បងប្រុសៗ កុំៗ អាយ៎... " ថេហ្យុង រត់ទៅឈរក្រោយខ្នង យ៉ុនហ្គី ខ្លាចរពាត់ឡើងគូទណាស់ ។
" ឆាប់មក! ឯងបំបាក់មុខបងខ្លាំងណាស់ លឿនឡើង ចេញមក "
" បានហើយ ណាមជុនហា៎ ធ្វើបានប្អូន " ជីន ឃាត់
" ទើបមកពីណាកូន? "
" មកពីធ្វើការណាម៉ាក់ "
" ការអ្វី? លាក់បាំងអ្នកផ្ទះផង? "
" ម៉ាក់! តើម៉ាក់ភ្លេចហើយឬរឿងដែលពួកយើង និយាយគ្នា? "
" ឯងកំពុងប្អូនប្រធានបទហើយ "
" បងប្រុស ខ្ញុំនិយាយពិតមែន "
" ចូលទៅក្នុងសិនទៅ ខ្ញុំទោវិញសិនហើយអ្នកមីង "
" អូ៎ ទៅចុះ "
" លាសិនហើយអ្នកម៉ាក់ " ជីមីន រត់ទៅតាម យ៉ុនហ្គី ពីក្រោយឡើងឡានចាកចេញពីទីនេះទុកអោយគ្រួសារគេដោះស្រាយចុះ ។
" យកវ៉ាលី ថេហ្យុង ទៅទុកផង "
" ចាស៎លោកស្រី "
" ម៉ាក់ហា៎ "
" កុំមករំអ៊ួយ "
" សុំទោសណាម៉ាក់ដែលកូនលួចមក "
" ឯងធ្វើចរិកបែបនេះ បើខាងគេផ្តាច់ពាក្យយកមុខ ទៅទុកឯ... " ណាមជុន ស្តីមិនទាន់ចប់ផងក៏ស្ងាត់មាត់ក្រោយ ថេហ្យុង បង្ហាញរូបរបស់គេនិង ជុងហ្គុក នៅជាមួយគ្នា ។
" នេះស្អី? "
" នេះហើយការងារប្អូន តាមពិតខ្ញុំលួចមកក៏គ្រាន់តែ ចង់ទៅចូលក្បែរចង់ដឹងពីអនាគតស្វាមីរបស់ខ្ញុំតែប៉ុណ្ណោះណា "
" ចុះពេលនេះ? "
" ក៏...ពិសោធន៍រួចរាល់ហើយអ្នកទាំងអស់គ្នាកុំបារម្ភអី "
" អញ្ចឹងស្អែកណាត់គ្នាទៅកាត់ឈុតរៀបការ បងទៅហើយប្រញាប់ប្រជុំផងនៀក យឺតទៀត មិនខានទេ " ណាមជុន ប្រញាប់ទៅវិញយ៉ាងលឿន ថ្ងៃនេះប្រជុំជាមួយ ជុងហ្គុក ដែរ យ៉ុនហ្គី ក៏ដូចគ្នា ។
" បងប្រុសចាំខ្ញុំជូនទៅវិញ "
" ក៏បានៗ "
" ម៉ាក់ហា៎ កូនចង់សំណូមពរ "
" និយាយមក "
" កូនចង់អោយកូនកំលោះឃើញមុខកូននៅថ្ងៃរៀបការ "
" បានន័យថាម៉េច? "
" ពីថ្ងៃនេះដល់ថ្ងៃរៀបការពួកយើង មិនបាច់អោយ ពួកយើងជួបមុខគ្នាទេ "
" ឯងឆ្គួតទេដឹង ថេហ្យុង? មិនជួបគ្នាយ៉ាងម៉េច? "
" ខ្ញុំចង់ស៊ុបប្រាយគាត់ណាបងប្រុស ណាៗ "
" បងមិនឆ្គួតតាមឯងទេ "
" និយាយពិតមែន ណាមួយគាតើរវល់ណាស់ កុំរំខានពេលគាត់អីណា "
" ចាំម៉ាក់និយាយជាមួយអ្នកខាងនោះសិន ហ៊ើយ មានកូនមួយយ៉ាប់នោះយ៉ាប់ ដូចស្អីមិនដឹងទេប្លែកៗ " អ្នកស្រីគីម ងើបចេញដើម្បីទាក់ទងទៅដន្លងរបស់ គាត់កុំអោយប្រកាន់កូនឆ្គួតម្នាក់នេះបើសិនលើកសំណើរទៅនោះ ។

      SKIP

     ក្រោយប្រជុំហើយនៅពេលថ្ងៃត្រង់ ជុងហ្គុក បានត្រលប់មកផ្ទះដើម្បីញាំបាយ នាយនិយាយហើយថានិងមករក ថេហ្យុង ប៉ុន្តែអ្នកបម្រើប្រាប់ថា មានមនុស្សមកទទួលគេទៅបាត់ទៅហើយ ។
" ម៉ាក់!! បើកទ្វារ ម៉ាក់ "
" មានការអីកូន? មួយៗទៅមើល "
" ម៉ាក់យក ថេហ៍ ទៅណា? "
" ម៉ាក់អោយគេហើយ "
" អោយគេ? អ្នកណា? "
" គឺមិត្តម៉ាក់គេខ្វះអ្នកបម្រើ ណាមួយ ថេហ្យុង នៅទីនេះមិនដែលធ្វើអ្វីស្រាប់ហើយ "
" ម៉ាក់កុហក "
" ម៉ាក់កុហកធ្វើអី? "
" ជិតរៀបការហើយ គិតតែរឿងរៀបការរបស់កូន ទៅរឿងផ្សេងកុំទាន់គិត "
" ផ្ទះមិត្តម៉ាក់នៅឯណា? ខ្ញុំទៅយក ថេហ៍ មកវិញ "
" ហេតុអី ជុងហ្គុក? យកមកធ្វើអី? នៅផ្ទះអ្នកបម្រើ មានមិនខ្វះ? "
" ប្រាប់សិនមកម៉ាក់ "
" អត់ទេ ម៉ាក់ថាអោយគេគឺអោយហើយ "
" ម៉ាក់... "
" ចេញទៅវិញទៅ ម៉ាក់ត្រូវការសម្រាក "
" ម៉ាក់! ម៉ា... ហ៊ើយ... " ជុងហ្កុក ត្រូវអ្នកស្រីចន រុញចេញមកវិញទាញទ្វារបិទ ក្រឹប!
" ហ៊ើយ...ថេហ៍ អើយ ថេហ៍! តើអូនលេងស្អីទៀតហើយ? " ជុងហ្គុក មិនអស់ចិត្តខលទៅ ថេហ្យុង សាកមើល គេក៏លើកនិយាយ ។
" ថេហ៍ អូននៅឯណា? "
«អូនមិនដឹងទេ»
" មិនដឹងយ៉ាងម៉េច? ប្រាប់មកបងទៅទទួលអូនមកវិញ "
«កុំអី ជុងហ្គុក យើងនៅរាងខ្លួនទៅ»
" អូនកំពុងនិយាយអី? "
«បងរៀបការចុះ កុំខ្វល់ពីអូន»
" ថេហ៍... " ជុងហ្គុក តែគេស្ងាត់រួចក៏ចុចបិទបាត់ ។
" ព្រះអើយ ចង់តែឆ្គួតស្លាប់ទេ អូនជាកំពូលមនុស្សតែម្តងហើយ គីម ថេហ្យុង " ជុងហ្គុក ហួសចិត្តនិងគេ ដល់គាំងមិនដឹងនិយាយថាយ៉ាង? ហេតុអីមនុស្សដែលគេកំពុងស្រលាញ់កំពូលល្បិចថ្នាក់នេះ? រកគ្មានពីរទេលោកអើយ ។ ជុងហ្គុក មិនបានញាំបាយនៅផ្ទះទេនាយបានត្រលប់ទៅវិញតែម្តង ។ ចាប់ពីថ្ងៃនេះទៅគឺនាយរវល់ច្រើន ទម្រាំបង្ហើយការ ងារបានប្រហែលជិត ២អាទិត្យដែរនាយត្រូវសម្រាក សងមួយអាទិត្យសម្រាប់ការរៀបការនិងការទៅក្រេបទឹកឃ្មុំ ។

To be continue....

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now