ភាគទី10 : រកនឹកពាក្យដោះសារមិនចេញ

4.6K 499 11
                                    

    តុអាហារដែលមានសមាជិកគ្រួសារ 4នាក់និងអ្នកក្រៅម្នាក់កំពុងអង្គុយញាំអាហារជុំគ្នានៅពេលថ្ងៃត្រង់ អុីនជូ ដែលជាបងស្រីរបស់ ជុងហ្គុក នាងគិតតែនិយាយអ៊ួតដំណើរកំសាន្តរបស់នាយមិនចេះហត់ម្នាក់ៗស្តាប់ឡើងធុញលើកលែងតែ ហូស៊ុក ស្វាមីរបស់ដែលញញឹមនិងទទួលស្តាប់នាង ។
" ខ្ញុំទៅវិញហើយម៉ាក់ "
" ប្រញាប់ទៅណា ជុងហ្គុក? "
" ខ្ញុំអត់ទំនេរដូចបងស្រីទេ " ជុងហ្គុក បញ្ចប់ប្រយោគរួចក៏ងើបចេញទៅសំដៅទៅឡានបើក ចេញទៅលឿនស្លែវ ។
" កើតស្អីរបស់គេ? អេ...គឺឯងហ្នឹងហើយ ក្មេងថ្មី "
" ខ្ញុំមែនទេអ្នកនាងធំ? " ថេហ្យុង
" ត្រូវហើយ តាមខ្ញុំទៅយករបស់ផ្ញើរអូន ជីហ្យូ បន្តិចនៅមានរបស់ផ្ញើរលោកពូផាកទៀត "
" អោយអ្នកផ្សេងទៅ "
" ហេតុអីទៅម៉ាក់? "
" អោយអ្នកផ្សេងទៅអូនសម្លាញ់ មនុស្សថ្មីអូនទុកចិត្តដែរឬ? "
" មែនហើយបងសម្លាញ់ ហឹម...ជីហ្យូ ទៅយកតែម្តងល្អទេ? "
" ចា៎បាន " នាងតូចងើបទៅតាម អុីនជូ នៅខាងលើ របស់របរនាងគេលើកទៅបន្ទប់អស់ហើយ ។
" ម៉ាក់សុំញាំហើយ "
" ខ្ញុំក៏ឈប់ដែរម៉ាក់ក្មេក! អុំ រៀបចំទុកផង "
" ម៉ាក់មានការត្រូវទៅក្រៅល្ងាចនេះញាំបាយជុំគ្នានៅខាងក្រៅជាមួយប៉ាក្មេកឯងណា "
" បាទម៉ាក់ក្មេក " ហូស៊ុក ញញឹមបន្តិច អ្នកស្រីចន គាត់ងើបចេញទៅបន្ទប់របស់គាត់ដើម្បីតែងខ្លួនទៅ ក្រៅ ។
" ថេហ្យុង "
" បាទអ្នកប្រុស! "
" តាមបងមក! " ហូស៊ុក ងើបចេញទៅខាងក្រោយជាមួយទឹកមុខរាបស្មើរ ។ ដឹងទេហូស៊ុកជាអ្នកណា? ជាមិត្តរបស់ យ៉ុនហ្គី ជាមនុស្សដែល ថេហ្យុង ធ្លាប់លង់លួចស្រលាញ់កាលពីនៅរៀនតែពេលគេទៅ រៀនបរទេសទើបបានដំណឹងពី យ៉ុនហ្គី ថានាយរៀបការរួចហើយមិននឹកស្មានថាម្នាក់នោះជាបងស្រីរបស់ ជុងហ្គុក សោះមនុស្សស្រីដែលបិះនិងក្លាយជាបងថ្លៃរបស់ខ្លួន ។ តែគេបានកាត់ចិត្តរួចហើយ មិនបាច់បារម្ភទេពេលនេះគេកំពុងលង់ស្នេហ៍ប្រុសម្នាក់ទៀត ><
ពួកគេបានមកឈរនិយាយគ្នានៅក្រោមដើមឈើធំមួយម្តុំៗនិងអាងទឹកនេះឯង ។
" បងប្រុស...ហិហិ "
" និយាយមកថាមានរឿងអី? ហេតុអីមកធ្វើការទីនេះ ម៉ាក់អត់ដឹងថាឯងជាអ្នកណាទេឬ? "
" គាត់ដឹង! ហើយគាត់ក៏ជាអ្នកអនុញាតិដែរ គឺថារឿងនេះក៏ទាក់ទងនិងបងប្រុសដូចគ្នា "
" ទាក់ទងនិងបង? "
" មែនហើយ បើបងមិនរៀបការជាមួយអ្នកនាងធំ ស្មានថាខ្ញុំត្រូវមកទីនេះឬ? ខ្ញុំត្រូវរៀបការជាមួយ ចន ជុងហ្គុក ជំនួសបងប្រុសទើបខ្ញុំមកទីនេះ "
" ហេតុអីត្រូវមកដែរ? "
" ពិតជាយ៉ាប់និងនិយាយពិតមែន គឺបែបនេះ " ថេហ្យុង ឈររៀបរាប់ប្រាប់យ៉ាងក្បោះក្បាយតែអ្នក ខាងលើមើលមកដោយខ្សែរភ្នែកមិនទុកចិត្ត មើលទៅពួកគេទំនងជាប្លែកៗណាស់ ហូស៊ុក ដូចជា ស្គាល់គ្នានិង ថេហ្យុង?
" ថាហើយ មុខស្អាតៗបែបនេះច្បាស់ជាចង់ចាប់ប្រុសអ្នកមាន ចាប់អ្នកណាមិនដឹងទេហាមប៉ះប្តី ចន អុីនជូ ឯងស្លាប់មិនខានទេអាក្មេងមុខស្អាត " អុីនជូ រអ៊ូ ម្នាក់ឯងត្រៀមនិងតាមមើលគេគ្រប់ជំហ៊ានមិនខាន ។

រហូតដល់ពេលល្ងាចជុំគ្នានៅសណ្ឋាគារមួយកន្លែងរបស់គ្រួសារ ចន ដើម្បីញាំអាហារពេលល្ងាចក្នុងនោះក៏មាន ជុងហ្គុក ដូចគ្នា ។ ការជជែកនិងញាំ អាហារបានកន្លងទៅយ៉ាងល្អប៉ុន្តែមានរឿងខ្លះដែល អុីនជូ ចង់ដឹងនាងក៏សួរ ។
" ម៉ាក់ ហេតុអីក្មេងថ្មីចេញចូលផ្ទះខាងក្រោយនោះ រហូតអញ្ចឹង? "
" គេសម្រាកនៅទីនោះ "
" ហេតុអីសម្រាកទីនោះ? គ្រែងជារបស់ ជុងហ្គុក មិនអញ្ចឹង? ជុងហ្គុក ឯងព្រមដែរឬ? "
" គ្រាន់តែគេងគេមានធ្វើអីឯណា? បងស្រីខ្វល់អីខ្ញុំមិនខ្វល់ផង "
" ហេតុអីគេងទីនោះ? ខ្ញុំមិនយល់ "
" កុំគិតច្រើនអីអូនសម្លាញ់ មិនមែនរឿងធំដុំអីផង "
" បើខ្លាចស្អែកខ្ញុំយក ថេហ្យុង ទៅតាមចុះបងស្រី "
" ល្អៗ យកទៅ...ទេបើយកទៅមិនបានទេ " ព្រោះ យកទៅក្រុមហ៊ុនហើយ ហូស៊ុក ក៏ចូលធ្វើការច្បាស់ ជាជួបគ្នាទីនេះមិនខាន ។
" ស្អីរបស់បង? "
" ហៃយ៉ា...ទៅផ្ទះវិញយប់ណាស់ហើយតោះអូន "
" ចាស៎ ជុងហ្គុក កូនទៅវិញឥឡូវឬអត់? "
" នៅទេម៉ាក់ ទៅជួបមិត្តបន្តិចទើបទៅវិញ "
" អញ្ចឹងតោះ បង! "
" ហូស៊ុក ហា៎ អូនក៏ចង់នៅដើរលេងបន្តដែរ "
" ពួកយើងទើបមកពីដើរលេងតើ ថ្ងៃនេះបងអស់ កម្លាំងចង់ទៅសម្រាកវិញស្អែកត្រូវទៅធ្វើការផង "
" អញ្ចឹងក៏បាន តោះ "
ពួកគេបំបែកគ្នា ជុងហ្គុក ទៅក្លឹបកំសាន្តមួយកន្លែងជជែកជាមួយមិត្តរបស់នាយប្រហែលជាម៉ោង 11យប់ទើបមកដល់ផ្ទះវិញ ដល់បន្ទប់នាយលួចក្រឡេកទៅមើលផ្ទះតូចដែលឃើញថានៅបើកភ្លើងនៅឡើយទេ ។ ជុងហ្គុក ចង់ដឹងក៏ Call ទៅគេឡ៎មើល ។
ថេហ្យុង ដែលកំពុងស្វិតស្វាញជាមួយការងារ របស់ខ្លួនក៏ត្រូវក្រញ៉ាងនៅពេលទូរសព្ទរបស់គេរោទ៍ លេខមាន Save ស្រាប់ដោយ ជេយ៍ បញ្ជាក់ថាជាលេខរបស់អ្នកណាដេលបានទាក់ទងមកទាំងយប់ នៅពេលនេះ ។
" អ៊ួយ...ព្រះ! ចន ជុងហ្គុក ខលមករកស្អីទាំងកណ្តាលយប់? " មិនហ៊ាននៅគិតយូរ ថេហ្យុង ក៏ប្រញាប់ចុចទទួល ។
" ហាឡូអ្នកប្រុស "
" ស្មារនេះហើយឯងនៅធ្វើស្អី ហេតុអីមិនគេង? "
" គឺ...គឺខ្ញុំ...គឺ... "
" អរ...ឯងបានទូរសព្ទលេងលែងដេកពួនហើយ មែនទេ? "
" ហៃយ៉ា...អ្នកប្រុសមិនមែនអញ្ចឹងទេ គឺខ្ញុំ... "
" ឆាប់គេងទៅនេះជាបញ្ជារ បើឯងមិនគេងស្អែកខ្ញុំដកទូរសព្ទវិញហើយ ប៉ុណ្ណឹងចុះ " ជុងហ្គុក បញ្ចប់ប្រយោគរបស់ខ្លួននិងចុចបិទភ្លាមៗដោយមិនទុកឱកាសអោយ ថេហ្យុង បានតបវិញឡើយ ។
" អាងអំណាច ចូលចិត្តបញ្ជារ ចាំមើលតែរៀបការ ហើយប្រើអោយវិលម្តងអាតាឡប់ " ថេហ្យុង ក្រឺត ខ្នាញ់ណាស់ចង់តែការស្អែកហើយរើចេញទៅនៅពីរនាក់ប្រើនាយអោយវិលក្បុងរាល់ថ្ងៃដើម្បី សងសឹក ។ ថេហ្យុង ងើបទៅបិទភ្លើងបន្ទប់នាយតូច ទម្លាក់ខ្លួនគេងទាញភួយមកក្របភ្លុំជិតរួចបន្តការងារ របស់គេរហូតគេងលក់ដោយមិនដឹងខ្លួន ។ ជុងហ្គុក លួចញញឹមនៅពេលដាក់ទូរសព្ទចុះភ្លាមក៏ឃើញភ្លើងក្នុងបន្ទប់ផ្ទះតូចនោះបិទបែបនេះ ។

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Tempat cerita menjadi hidup. Temukan sekarang