ភាគទី11 : នាងជាអ្នកណា?

4.9K 519 19
                                    

     បន្ទាប់ពីរងចាំការតែងខ្លួនអស់រយៈពេល ១០នាទី ថេហ្យុង បានមកដល់វិញជាមួយអាវសាច់ក្រណាត់ ទីនុញជាមួយខោខាប៊យដូចនិងថ្ងៃទៅប៊ូសាននេះឯង គេមានស្ពៀយការបូបតូចមួយសម្រាប់ដាក់របស់ផ្ទាល់ខ្លួនតិចតួចផង មើលចុះគេដូចអ្នកបម្រើត្រង់ណា? បើម៉ាកសម្លៀកបំពាក់ចេញមកថ្មីចេះតែម្តងហើយ ។
" ខ្ញុំរួចរាល់ហើយអ្នកប្រុសតូច "
" យួរការបូបខ្ញុំមក "
" បាទ "
" ឈប់ៗ នាំគ្នាទៅណាទាំងព្រឹក? " អ្នកស្រីចន គាត់ទើបហ្នឹងចេញមកនេះឯង តែ ជុងហ្គុក ដូចជា ប្រញាប់ជាងរាល់ដងពេក ។
" ទៅធ្វើការណាម៉ាក់ មានប្រជុំម៉ោង៨ ជួបភ្ញៀវម៉ោង៩ និងត្រូវទៅអុីលសានទៀត "
" មិនញាំអាហារពេលព្រឹកសិនទេឬ? ចុះនាំ ថេហ្យុង ទៅធ្វើអីដែរ? "
" នៅផ្ទះមិនដែលឃើញធ្វើអ្វីផង ខ្ញុំយកគេទៅតាម ហើយគ្រាន់ទិញកាហ្វេរអោយផឹក "
" ស្អីគេអ្នកប្រុសតូចហៅខ្ញុំទៅតាមតែប៉ុណ្ណឹងទេ "
" ហើយចុះឯងអាចធ្វើអីលើសពីហ្នឹងបានទៀត? "
" ក៏ល្អដែរ យកទៅចុះ កុំភ្លេចញាំអាហារពេលព្រឹក ពេលទៅដល់ដឹងហើយនៅ? "
" បាទម៉ាក់ ខ្ញុំទៅហើយ " ជុងហ្គុក អោនគោរពលា រួចបែរខ្លួនដើរចេញពីផ្ទះសម្តៅទៅឡានបើកចេញ តម្រង់ទៅកន្លែងធ្វើការ បន្តិចទៀតនាយនិងនាំ ថេហ្យុង ទៅរៀនបើកបរដើម្បីបើកឡានអោយនាយ ។

       មកដល់ក្រុមហ៊ុនជាលើកដំបូងដែល ជុងហ្គុក ចេញមកញាំអាហារនៅហាងដែលនៅទល់មុខក្រុម ហ៊ុនធម្មតានាយញាំបាយមកពីផ្ទះ ថ្ងៃត្រង់ក៏ជួបភ្ញៀវ ញាំបាយនៅកន្លែងផ្សេងៗហាងអាហារធំៗទំនើបៗ នាយមិនដែលមានឱកាសចូលហាងអាហារសាមញ្ញ នេះឡើយតែថ្ងៃនេះនាយមកព្រមជាមួយមនុស្សប្លែក មុខម្នាក់ទៀតផង ។
" អ្នកមីង ឈុតបាយស៊ុបពីរឈុតមក " ជុងហ្គុក ចូល មកស្រែកប្រាប់មុននិងរកកៅអីអង្គុយតាមក្រោយ ។ ថេហ្យុង តាមមើលទៅនាយមុខមាត់មិនគួរចូលញាំ កន្លែងបែបនេះទេតែបើចំពោះគេវិញកាលនៅរៀន ចូលចិត្តហាងបែបនេះណាស់ម្ហូបឆ្ងាញ់ៗ ។ ពួកគេបាន អង្គុយតុមួយដោយអង្គុយទល់មុខគ្នា ទីនេះមាន បុគ្គលិកក្រុមហ៊ុនមកញាំច្រើនសូម្បីតែពេលនេះ គ្រប់គ្នាកំពុងមើលមកនាយនិង ថេហ្យុង អ្នកខ្លះដឹងអ្នកខ្លះក៏មិនដឹង ។
" មើលស្អី? " ជុងហ្គុក ចោទសំណួរទៅកាន់រាងតូចដែលគ្រាន់តែអង្គុយភ្លាមក៏មើលមុខគេក្នុងន័យប្លែកៗ នាយអាចមើលដឹង ។
" មើលថាលោកមិនគួរមកកន្លែងបែបនេះ "
" កន្លែងបែបនេះវាយ៉ាងម៉េច? ហាងអាហារមិនអញ្ចឹង? "
" ក៏...វាជាកន្លែងសាមញ្ញអីបែបនេះមើលទៅឋានៈ លោកគួរតែចូលហាងទំនើបៗ "
" តែហាងមិនដាក់ផ្លាកហាមអ្នកមានឋានៈខ្ពស់មិនអោយចូលឯណា "
" មិនមែនអញ្ចឹងទេលោក គឺ... "
" ឯងហៅខ្ញុំថាលោក ៣ដងហើយ "
" អុ៎... " ថេហ្យុង លើកដៃខ្ទប់មាត់ខ្លួនឯង នេះទៅនៅផ្ទះនោះជិតមួយអាទិត្យហើយនៅមិនទម្លាប់ទៀតអាមាត់នេះ ។
" អាហារមកដល់ហើយ សូមញាំដោយរីករាយ "
" អរគុណសម្រាប់អាហារ " ថេហ្យុង ញញឹមនិងតប ទៅវិញ តាំងពីថ្ងៃដែលនៅប៊ូសាននោះមកនាយឃើញថា ថេហ្យុង ពេលឃើញម្ហូបម្តងៗដូចជាបានឃើញមាសពេជ្រយ៉ាងចឹង មើលទៅរីករាយណាស់ថែមទាំងញាំច្រើនទៀតតែកុំមើលរាយងតូច មួយបីទៅស្រាលដូចសំឡី ។
" ហឹម...ឆ្ញាញ់ណាស់ "
" ញាំអោយលឿនទៅ "
" ខ្ញុំញាំលឿនស្រាប់ហើយលោ...អ្នកប្រុស " ថេហ្យុង ឈប់និយាយហើយក៏ញាំអាហាររបស់គេ មួយចានគោមនេះមានបាយទឹកស៊ុបនិងគីមឈីបន្ថែមជាមួយជ្រក់សណ្តែកនិងមានសាច់បន្ថែមខ្លះៗ ជុងហ្គុក ញាំល្មមៗទេតែ ថេហ្យុង សឹងតែលើក ចានហ៊ុតទាំងចានទៅហើយ ។ នាយលួចសរសើរ ដែលគេអាចញាំបានច្រើនយ៉ាងនេះ មិនដឹងជាក្រពះអ្វីដាក់បានច្រើនម្លឹង?
" មួយចានទៀតទេ? "
" បានពិតមែនឬអ្នកប្រុស? "
" យកមួយចានទៀតហើយអង្គុយញាំចុះកុំបាច់ធ្វើការងារ "
" អ៊ួយ...អ្នកប្រុសនេះស្មានថាអោយមែន "
" អ្នកមីង គិតលុយ "
" ចាស៎ "
      បន្ទាប់ពីគិតលុយរួចពួកគេបន្តឡើងទៅខាងលើ តែទីនេះមិនមែនចេះតែអាចចេញចូលបានតាមចិត្តនោះឡើយត្រូវបានបណ្ណ័នឬកាតសម្រាប់ចេញចូល ដើម្បីអាចឡើងទៅខាងលើបាន ។ ចូលមកខាងក្នុង ជេយ៍ បានត្រៀមរួចស្រេចនៅរបស់ចាំបាច់រួចរាល់ហើយ ។
" ចៅហ្វាយសួរស្តីបាទ សួរស្តី ថេហ្យុង "
" សួរស្តីលោក ជេយ៍ "
" ឯណារបស់? "
" នេះបាទ " ជេយ៍ យកបណ្ណ័ននិងកាតមកអោយនាយ ជុងហ្គុក ហ៊ុចបន្តទៅអោយ ថេហ្យុង ។
" នេះ យកវាទៅទុកដាក់អោយស្រួល "
" ជាអី? "
"ជាកាតសម្រាប់ចេញចូល ថេហ្យុង អាចពាក់វាដូចដែលគ្រប់គ្នាពាក់បែបនេះ ហើយកាត់នេះយក ទៅត្រង់ច្រកចេញចូលដើម្បីអោយវាបើកផ្លូវចេញ ចូលមកបាននោះអី "
" អរ...យល់ហើយអរគុណលោក ជេយ៍ "
" បាទ! ហៅ ជេយ៍ ធម្មតាបានហើយ "
" ល្អ " ថេហ្យុង ញញឹមផងសើចផងជាហេតុអោយ ជុងហ្គុក មិនពេញចិត្តទើបប្រញាប់ដើរចេញ ។ មើលចុះនៅហ្នឹងគេមួយម៉ាត់ដឹងមួយម៉ាត់ ពេលនៅជាមួយនាយវិញមួយតប ១០ម៉ាត់មកវិញមិនខ្លាច ក្រែងនាយអីបន្តិច ។
" ចៅហ្វាយចាំផង ថេហ្យុង ឆាប់មក " ជេយ៍ រត់ទៅតាម ជុងហ្គុក ថេហ្យុង ក៏រត់តាមពីក្រោយព្រោះ គេជាអ្នកកាន់ការបូបនាយ ។ មកដល់ Office របស់ ជុងហ្គុក នាយទុកអោយ ថេហ្យុង នៅទីនេះព្រោះនាយត្រូវចូលប្រជុំ ។
" Wow ទីនេះស្អាតណាស់ " ថេហ្យុង ក្រោយ ជុងហ្គុក ចេញទៅប្រជុំគេក៏ងើបមើលទៅខាងក្រៅ ជញ្ជាំងខាងក្រោយតុធ្វើការរបស់ ជុងហ្គុក គឺជាកញ្ចក់សុទ្ធវានៅជាន់លើខ្ពស់ដែលមើលឃើញទេស ភាពបានយ៉ាងស្អាត ។ ថេហ្យុង ឈរមើលមួយសន្ទុះ ទូរសព្ទរបស់គេក៏បន្លឺឡើងគេបានអោយលេខនេះទៅ យ៉ុនហ្គី សម្រាប់ទាក់ទងគ្នាព្រោះគេកាន់លេខ នេះជាប់ដៃនោះអី ។
" បងប្រុស! ហាឡូ "
«បងមកដល់កូរ៉េហើយ ជីមីន ក៏មកជាមួយដែរ "
" បងប្រុសមកដល់ហើយឬ? "
" ហឹម! គេចង់ជួបឯង "
" អោយគេទៅរកខ្ញុំនៅផ្ទះរបស់ ចន ជុងហ្គុក ប្រហែលពេលល្ងាចណាបងប្រុស "
" មួយទៀត អ្នកមីងដឹងថាឯងមកវិញហើយ "
" ហាស? "
" មិនថាឯងនៅឯណាត្រូវតែត្រៀមខ្លួន បងជួយ មិនបានទេ "
" អ៊ួយ...ធ្វើម៉េចទៅ "
" បងរវល់ហើយណា ប៉ុណ្ណឹងចុះ "
" Aww ហ៊ើយ...គិតយ៉ាងម៉េចទៅ " ថេហ្យុង នៅមិនសុខរិះគិតរកវិធីយករួចខ្លួនមិនទាន់ឃើញ បើម៉ាក់គេដឹងស្លាប់មិនខានទេ ។
" ហ៊ើយៗៗ " ចង់តែបោកក្បាលទេគួរធ្វើម៉េច?

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now