ភាគទី 05 : ពូកែដេញជើងណាស់

4.9K 537 3
                                    

     នាង ខារីសា លី (Carisa Lee) ជាកូនការកូរ៉េ/រុស្សី ម្នាក់ នាងស្អាតនាងមានលុយ នាងហុឺហារ នាងចូលចិត្តចំណាយលុយប៉ាវមិត្តភក្តិរបស់នាងអោយ មើលមកនាងថាអស្ចារ្យ   នាងត្រូវការអីត្រូវតែរកមក អោយនាង សូម្បីមនុស្សប្រុសដែលនាងត្រូវការគឺត្រូវតែបានមួយយប់អីដែរ ។ នាងចង់អោយបន្ទប់ សណ្ឋាគារដែលនាងនាំគ្នីគ្នាទៅសម្រាកត្រូវប្តូរការ រៀបចំទៅតាមអ្វីដែលនាងចង់បាន ប៉ុន្តែមកដល់ទីនេះគ្រប់យ៉ាងមិនអាចផ្លាស់ប្តូរតាមអ្វីដែលនាងចង់ បាននោះទេ បើមិនស្ថិតក្រោមការបញ្ជាររបស់នាយ ចន ជុងហ្គុក ដែលជាម្ចាស់សណ្ឋាគារនោះ ។
      ដល់ថ្ងៃត្រង់ ជុងហ្គុក បានបញ្ចប់ការងារជាមួយ បុគ្គលិករួចរាល់ ចំណែកនៅពេលរសៀលនាយត្រូវ ចាត់ចែងភ្ញៀវដែលរឿងច្រើនវិញម្តង ។
" ទៅញាំបាយ "
" បាទ "
" លោកចន! មានអ្នកចង់ដឹងថាម្នាក់មកតាមនេះជា អ្នកណា? "
" អ្នកណាអីក៏ចង់ដឹងរឿងគេម៉្លេះ "
" ថេហ៍! " ជុងហ្គុក សង្កត់សម្លេងបែបប្រាប់កុំអោយគេនិយាយច្រើន ជាមួយនាយនិយាយបែបណាក៏នាយមិនប្រកាន់ តែជាមួយអ្នកផ្សេងគេនិងប្រកាន់ អ្នកមានឋានៈតូចទាបដូចគេ ។
" អ្នកនាងខាងនោះ ជាភ្ញៀវពិសេស គាត់បើកបន្ទប់ VIP ដល់ទៅប្រាំបន្ទប់ប៉ុន្តែក៏មានរឿងមិនពេញចិត្ត សម្រាប់បន្ទប់ដែរ លោកចន "
" ចាំខ្ញុំចាត់ការ " ជុងហ្គុក ដើរទៅបានមួយជំហ៊ានតែ ក៏មិនភ្លេចបែរមកវិញអូស ថេហ្យុង ទៅជាមួយដែរ ។ ចាត់ការភ្ញៀវរឿងច្រើនម្នាក់នេះមុនចុះ ចាំញាំបាយ តាមក្រោយ ។
" សួរស្តីអ្នកនាង... " ជុងហ្គុក ចូលមករាក់ទាក់នារីរូប ស្រស់មុននិងតបវិញនាងសម្លឹងមើលលើក្រោមជាមុនសិន ។
" ខ្ញុំឈ្មោះ ចន ជុងហ្គុក ជាម្ចាស់សណ្ឋាគារ អនុញាតិ អោយខ្ញុំអង្គុយផង "
" ចា៎បាន...ខ្ញុំគឺ ខារីសា លី រីករាយដែលបានស្គាល់ " នាងតូចលូកមកចាប់ដៃតែ ជុងហ្គុក បែរជារវល់ទៅទាញកៅអីអង្គុយមានចេតនាមិនចង់ចាប់ដៃជាមួយនាង ។ អៀនដៃបន្តិចដែរតែនាយជាប្រុសស្អាតនាងលើកលែងអោយម្តងចុះ ។
" ឯងគឺឈរ " ខារីសា សម្តីទៅ ថេហ្យុង ដែលរៀប និងអង្គុយជិត ជុងហ្គុក នោះ ។ ទោះមិនដឹងថាឋានៈជា អ្វីតែនាងហាមទុកអោយហើយព្រោះនាងត្រូវការ និយាយជាមួយ ជុងហ្គុក តែពីរនាក់ ។
" អេ..." ថេហ្យុង រៀបនិងបន្លឺឡើងទៅហើយ តែនាងកាត់បានមុន ។
" បើអាចទៅណាឆ្ងាយសិនក៏បាន "
" គេជាជំនួយការខ្ញុំ! អាចនិយាយគ្នាបានកុំមានអារម្មណ៍ថាទើសទាល់និងគេអី! អ្នកនាង ខារីសា តើសេកម្មខាងសណ្ឋាគារបម្រើទាស់ចិត្តត្រង់កន្លែងណាដែរ ខ្ញុំនិងបញ្ជារកែសម្រួលអោយ " ជុងហ្គុក និយាយដោតភ្ជាប់ជាមួយស្នាមញញឹមសែនសង្ហារ នាងឃើញហើយចង់តែឡើងអង្គុយលើនាយសង្ហារអុកអោយបាក់កៅអីទេ ព្រះអើយមនុស្សម្នាក់នេះ ហើយដែលនាងចង់បាន ទាំងសង្ហារ Perfect អ្នកមានទៀតផង ។ (គូរដណ្តឹងគេឈរជាប់និងណាចែ) 😐👌🏻
" គឺត្រង់នេះ... " នាងលើដៃចង្អុលត្រង់ចំណុចសិច សុីនៃរាងកាយតូចស្រលូនរបស់នាង គឺដើម្បីទ្រូងដែលនាងកែគន់ឡើងធំហួសមាឌនោះ ថេហ្យុង អត់ មិនបានឥឡូវហើយតែគេនិងរងចាំមើលថាតើគូរដណ្តឹងគេជាប្រភេទត្រេកត្រអាលនិងមនុស្សបែបនេះឬក៏យ៉ាងណា?
" ហុឹស...អ្នកនាងលេងសើចណាស់ ខ្ញុំមិនទាន់ញាំបាយនៅឡើយ បើគ្មានអីសំខាន់ សុំលា... "
" ឈប់សិនលោក ចន! គឺមិត្តរបស់ខ្ញុំ! " នាងតូចប្រឹង និយាយយ៉ាងលឿនដើម្បីឃាត់ដំណើរនាយកុំអោយងើបចេញពីកៅអី ។
" តើមានបញ្ហារអី? "
" គឺគេមិនចូលចិត្តពណ៌នៃបន្ទប់ កម្រាលពូកឬកម្រាលជូនជើង តើអាចប្តូរបានឬអត់? "
" គិតថាជាផ្ទះរបស់..." ថេហ្យុង ស្ងាត់មាត់ភ្លាមៗគ្រាន់តែ ជុងហ្គុក ងើយមុខសម្លក់គេ ។
" រឿងរបស់តុបតែងក្នុងបន្ទប់ ពួកយើងមិនអាចប្តូរ អោយអ្នកនាងបានទេ តែសុំធានាថាសុទតែជារបស់ ថ្មីៗទាំងអស់ ខាងសណ្ឋាគាររៀបចំប្តូរកម្រាលអោយ រាល់ពីរថ្ងៃម្តងសម្រាប់អ្នកសម្រាករបស់ពេលយូរ នៅក្នុងបន្ទប់មានកម្រាលមួយឈុតទៀតបើត្រូវការ ប្តូរអោតលក្ខខណ្ឌចាំបាច់ ទាក់ទងមកខាងមេការ គេនិងបញ្ចូនបុគ្គលិកទៅប្តូរជូន "
" ពិសេសណាស់ ប៉ុន្តែជាបន្ទប់ VIP ខ្ញុំចង់បាន ពិសេសជានេះ "
" សម្រាប់ភ្ញៀវ VIP ក៏មានការម៉ាស្សារឈុតពិសេសជូនផងដែរ ចង់ទៅអាចប្រាប់បុគ្គលិកបាន "
" នៅមានអីទៀត? "
" ខ្ញុំថាអ្នកនាងបានដឹងរួចអស់ហើយពីសេវាកម្មក្នុង សណ្ឋាគារ "
" តែខ្ញុំចង់អោយលោករៀបរាប់ "
" សុំទោស ខ្ញុំមិនទំនេរទេ "
" ពេលណាទំនេរ? "
" ទំនេរនៅពេលគេងលក់ បើគ្មានបញ្ហារអីទៀតទេ សុំលាសិនហើយ តោះ ថេហ៍! "
" ឈប់សិន! "
" អេ...អ្នកនាង! មិនយល់ថាខ្លួនគួរអោយធុញទេឬ? នេះខ្ញុំមិនដែលឃើញអ្នកណាសាំដូចអ្នកនាងទេ ព្រះអើយ...អ្នកប្រុស! លែងខ្ញុំ...លែង... " ថេហ្យុង ស្រែកឡើងពេល ជុងហ្គុក អូសគេចេញទៅយ៉ាងលឿនរកតែថាអោយនាងមិនបាន ។
" រំខានមែន អាក្មេងនេះ " នាង ខារីសា មិនសុខចិត្តទេ យ៉ាងណាត្រូវតែយកនាយសង្ហារម្នាក់នេះអោយបាន ។
       ក្រឡេកទៅមើល ជុងហ្គុក ដែលអូស ថេហ្យុង ចេញមកនោះវិញ ។ នាយច្បាស់ជាកំពុងខឹងដែលគេ ទៅថាអោយភ្ញៀវបែបនេះ ។
" អ្នកប្រុស "
" ឯងឆ្គួតមែនទេ ថេហ៍? "
" ខ្ញុំ... "
" អ្នកណាអោយឯងថាអោយនាង? "
" គឺព្រោះ... " ថេហ្យុង អោនមុខចុះព្រោះខ្លាចអ្នក ប្រើសម្តីខ្លាំងៗ ។
" ចាំថាភ្ញៀវជាព្រះជាម្ចាស់ យល់ទេ? បើឯងញាំងៗ ដាក់ភ្ញៀវគេរត់អស់ហើយ "
" សុំទោសអ្នកប្រុស! ព្រោះខ្ញុំឃើញអ្នកប្រុសដូចជា ធុញហ្នឹងណា "
" ធុញវាធុញហើយ តែមិនអាចថាអោយភ្ញៀវទេ ព្រោះឋានៈឯងមិនដល់គេ គ្មានសិទ្ធថាអោយគេទេ មនុស្សគេប្រកាន់វណ្ណៈ ដឹងហើយឬនៅ? "
" បាទ! " ថេហ្យុង នៅតែអោនមុខចុះ ។
" ខ្ញុំដឹងថាឯងរៀនសូត្រមិនបានច្រើនខ្ញុំមិនប្រកាន់ឯងទេ! ទៅញាំបាយទៅ "
" អ្នកប្រុសពិតជាមិនប្រកាន់មែនឬ? "
" អ្ហឹម "
" អ្នកប្រុសរបស់ខ្ញុំនេះគួរអោតស្រលាញ់ណាស់ " ថេហ្យុង ស្ទុះអោបនាយស្ទើទប់ខ្លួនមិនជាប់ ។
" អេ...ស្អីៗ មកអោបស្អី លែងមើល "
" អោបផងមិនបាន "
" មិនបានទេ! ទុកអោយប្រពន្ធខ្ញុំអោប "
" អ្នកប្រុសមានប្រពន្ធហើយឬ? "
" ចុះឯងឃើញប្រពន្ធខ្ញុំឬនៅ? "
" គឺអត់ឃើញទេ... "
" ខ្ញុំក៏អត់ឃើញដែរ "
" Aww? " ថេហ្យុង ធ្វើមុខដូចកូនឆ្កែមើលទៅនាយ មុខគួរអោយខ្នាញ់ណាស់ព្រះអើយ ។
" ទៅញាំបាយ " ជុងហ្គុក ដើរទៅមុនទុកអោយនាយតូចជាអ្នកបម្រើដើរតាមពីក្រោយទាំងញញឹម ។ ថេហ្យុង កំពុងតែគិតថាមានមនុស្សប្រុសដែលមិន ចាប់អារម្មណ៍មនស្សស្រីសិចសុីដែរឬ? នាងដោយ ដៃនាយណាស់តែនាយដូចមិនខ្វលើសោះ ពិសេសគឺ នាងស្អាតប៉ុណ្ណឹងដែរចុះ Type របស់ ជុងហ្គុក បែបណាទើបនាយពេញចិត្ត?
   
      SKIP

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now