ភាគទី04 : តាមជាន់កែង

5K 516 0
                                    

     ពេលរាត្រីចូលមកដល់ ទិដ្ឋភាពទីក្រុងប៊ូសាននៅ ពេលយប់ស្រស់ស្អាតជាមួយអគារធំៗនិងភ្លើងចំរុះពណ៌មិនខុសអីពីសេអ៊ូលនោះទេ ។ ថេហ្យុង អង្គុយមើលទៅខាងក្រៅតាមបង្អួចកញ្ចក់ជាន់ទី5 នៃសណ្ឋាគារ ។ ក្រោយញាំអាហារពេលល្ងាចនៅ ភោជនីយដ្ឋានជាន់ក្រោមរួច ថេហ្យុង ត្រូវ ជុងហ្គុក ទុកអោយនៅក្នុងបន្ទប់ម្នាក់ឯង នាយមានការងារ ផ្ទាល់ខ្លួនច្រើនទៀតនៅពេលយប់ ។ ថេហ្យុង ចំណាយពេលធ្វើការងាររបស់ខ្លួនបន្តិចមុននិងឡើងទៅគេងមុននិង ជុងហ្គុក ឡើងមកវិញ ។
      មួយសន្ទុះក្រោយ ជុងហ្គុក បានឡើងមកវិញ ខណៈពេលដែល ថេហ្យុង បានគេងលក់ទៅហើយ នោះនាយបានយកកាបូបរបស់ ថេហ្យុង មកមើល ។ គ្រាន់តែលើកកាន់នាយក៏ដឹងហើយថាជារបស់ពិតៗ មិនមែនជារបស់ជជុះ Copy ដូចដែល ថេហ្យុង ប្រាប់ នាយកាលពីល្ងាចមិញនោះទេ ។ ចំណែកអាវយឺត របស់គេទោះជាអាវយឺតសាមញ្ញតែប្រភេទនេះតម្លៃ វានៅខ្ទង់រយដុល្លារឯណោះ ។
" ឯងជាអ្នកណាទៅ ថេហ្យុង? ចូលមកដើម្បីអី? ខ្ញុំនិងធ្វើអោយឯងនិយាយការពិតចេញមកអោយបាន ចាំតែមើលចុះ " ជុងហ្គុក ឧទានឡើងតិចៗមុន និងងើបទៅរៀបចំសម្អាតខ្លួនមុននិងចូលគេង ។
      មើលទៅ ថេហ្យុង ដូចជាមើលស្រាល ជុងហ្គុក បន្តិចហើយ នាយមិនមែនល្ងង់មិនចាប់អារម្មណ៍អី នោះទេ ជុងហ្គុក តែងតែចាប់អារម្មណ៍អ្នកជុំវិញខ្លួនជាពិសេសមិនថាអ្នកទើបស្គាល់គ្នាឬអ្នកជិតស្និទ្ធក៏ ដោយ បែបនេះទើបអ្នកស្រីចន បារម្ភខ្លាចតែបែក ការ ប៉ុន្តែបើមិនអោយមកតាម ថេហ្យុង ម៉េចនិងអាច បានឃើញ ជុងហ្គុក ដោយផ្ទាល់ភ្នែកនោះ?

     MORNING...
  
      ព្រឹកនៃថ្ងៃថ្មីចូលមកដល់ អ្នកដែលមានឈ្មោះជា អ្នកបម្រលបែរជាគេងយ៉ាងសុខស្រួលគ្មានជំពាក់ អ្នកណាមួយរៀល ខុសអីតែនាយជាចៅហ្វាយនាយ ភ្ញាក់មកមុនថែមទាំងរៀបចំខ្លួនហើយជាស្រេចទៅហើយ ។ ជុងហ្គុក កំពុងឈរស្រត់ចង្កេះមើលមក នាយតូចដែលកំពុងគេងលក់ដល់ថ្ងៃចាំងគូទនោះ ។
" យ៉ា... ថេហ្យុង! "
" ហឹម... " នាយតូចក្រហឹមតបវិញ ។
" ឯងគេងដល់ពេលណា? គិតថាមកហានីម៉ូនមែនទេ? គេងៗទាល់តែត្រូវដេញចេញហើយ មើលទៅនោះ "
" ហ្អយ...រង៉ូវៗស្អីទាំងព្រឹកនៀក... "
" ភ្ញាក់បានហើយលោកអ្នកបម្រើ ឬចាំអោយខ្ញុំបម្រើឯងវិញហាស? "
" ពុទ្ធោអើយ អ្នកប្រុស " ថេហ្យុង ងើបអង្គុយទាំងសក់ក្បាលរញ៉េរញ៉ៃ ។
" 10នាទីទៀតមិនរួចរាល់ ខ្ញុំទាត់ឯងទៅសេអ៊ូលវិញហើយ "
" ស្អីគេ? 10នាទីគ្រាន់តែងើបដើរទៅបន្ទប់ទឹកក៏អស់ពេលទៅហើយ... យ៉ា! ចន ជុងហ្គុក ប្រុសសម្អុយ " ថេហ្យុង ស្រែកជេនៅពេលដែលនាយដើរចេញពី បន្ទប់ទៅបាត់ទៅហើយមិនបានមកនៅឈរ ស្តាប់នោះទេ ។ ថេហ្យុង ប្រញាប់ស្ទុះងើបទៅរៀបចំខ្លួនអោយបានឆាប់បំផុត ។ មកទីនេះក្នុងនាមជាអ្នកបម្រើ អញ្ចឹងគ្រាន់តែងូតទឹកស្លៀកពាក់សិនទៅបានហើយ អារឿងថែសម្រស់ចាំទៅវិញចាំគិតទៀត ។

      ថេហ្យុង ចេញពីបន្ទប់ទឹកមកវិញភ្ញាក់ស្ទើតែដួល បះជើងទៅហើយនៅពេលឃើញនាយជា ចៅហ្វាយកំពុងអង្គុយមើលមកគេនោះ (សំណាងដែលស្លៀកពាក់រួចស្រេច)
" អ្នកប្រុស "
" លឿនគ្រាន់បើ ចាប់ផ្តើមការងាររបស់ឯងបានហើយ "
" ខ្ញុំត្រូវធ្វើអីខ្លះ? "
" កាន់ឯកសារនិងកាបូបរបស់ខ្ញុំហើយមកតាមមក " ជុងហ្គុក ប្រាប់រួចហើយក៏ចេញទៅមុន ថេហ្យុង ទៅយកកាបូបធ្វើការនិងសមីឯកសាររបស់ឯងដើរ ទៅតាមក្រោយ ។ ពេលមកដល់ក្នុងជណ្តើរយន្ត ថេហ្យុង ក៏សួរនាំខ្លះ ។
" អ្នកប្រុសធ្វើការទាំងព្រឹកឬ? "
" ទេ! ចុះទៅញាំបាយសិន "
" អរ..."
    *ទឹង
      ជណ្តើរបានបើក ជុងហ្គុក នាំដំណើរទៅមុនទៅ កន្លែងដែលនាយបានចុះមកប្រាប់អោយរៀបចំអាហារសម្រាប់ឯងរួចរាល់ហើយនោះ ។ ព្រឹកនេះគឺជាអាហារបែបអុឺរ៉ុប តើអ្នកបម្រើដូចជា ថេហ្យុង អាចដឹងពីរបៀបញាំដែរឬទេ? (ជំនាញណាស់ព្រោះ នៅតែស្រុកគេ) 😚
" ខាងនេះលោកចន "
" អ្ហឹម! ឯងអង្គុយមក "
" តើខ្ញុំអាចរួមតុជាមួយចៅហ្វាយបានដែរឬ? "
" ខ្ញុំមិនប្រកាន់ទេ អង្គុយចុះហើយញាំតាមសប្បាយចុះ "
" អរគុណ អ្នកប្រុស " ថេហ្យុង ដាក់កាបូបរបស់ ជុងហ្គុក ទៅលើកៅអីទំនេរសិន ។ ខណៈពេលដែល កំពុងអង្គុតរងចាំគេលើកអាហារមក ថេហ្យុង ក៏លួចគិតខ្លះៗពីចរិករបស់នាយដែរ ។ មើលទៅនាយជាមនុស្សពិបាកនិងយល់ណាស់ តែក៏ចិត្តល្អមិនប្រកាន់ច្រើន មើលចុះអោយអ្នកបម្រើស្នាក់នៅជាមួយហើយរួមតុអាហារជាមួយទៀត ។
" ហ្អស៎? " ថេហ្យុង ភ្ញាក់និងអាហារដែលលើកមក ។
" នេះជាអាហារអុឺរ៉ុប សម្រាប់ទទួលភ្ញៀវនៅពេលព្រឹកព្រោះភ្ញៀវភាគច្រើនជាជនបរទេស បើជាជនជាតិកូរ៉េគឺជាពួកអ្នកមាន ពួកយើងត្រូវរៀបចំអោយសមឋានៈ "
" Wow អ្នកប្រុស Perfect ណាស់ "
" ឯងនិយាយថាយើង Perfect ឬ? ឯង... "
" គឺ...ធ្លាប់ឃើញក្នុងរឿងគេនិយាយពេលសរសើរគ្នាហ្នឹងណាអ្នកប្រុស "
" អរ...អញ្ចឹងឆាប់ញាំទៅ "
" បាទអ្នកប្រុស " ថេហ្យុង បញ្ចេញកាយវិការក្រោយខ្សែរភ្នែករបស់ ជុងហ្គុក ។ ដំបូងដែលគេចាប់ កាន់ស្លាបព្រារនិងកូនកាំបិទឡើងមក ។
" អ្នកប្រុស ញាំមុនទៅ "
" ហេតុអី? "
" ខ្ញុំចង់ឃើញអ្នកញាំ តើគេធ្វើម៉េចខ្លះ? មើលចុះវាមានស្លាបព្រារពីរ ស៊ម និងកូនកាំបិទទៀតគេយក មកធ្វើអីខ្លះ? " ថេហ្យុង បញ្ចេញសំណួរមកចោទសួរ នាយតាមរបៀបអ្នកមិនធ្លាប់បានឃើញ ។ (កុំគិតថា ថេហ្យុង ភ្លេចខ្លួនគ្រប់ពេលនោះ)
" ឯងមិនដែលមើលរឿងចំពេលគេញាំបាយទេឬ? " ជុងហ្គុក ចាក់ទៅវិញដោយសារគេចូលចិត្តតែលើក ប្រយោគក្នុងរឿងមកនិយាយរហូត ។
" ខ្ញុំខ្លាចថាខុស "
" ឯងជាអ្នកបម្រើសោះ ចង់ញាំបែបណាក៏ញាំទៅ ធ្វើម៉េចអោយចូលមាត់កើតធ្វើទៅខុសត្រូវអីគ្មានអ្នកណាគេប្រកាន់ឯងទេ "
" អរ...ពិតមែនហើយ " ថេហ្យុង ដូចជាម៉េចៗទេ នាយដូចកំពុងជាន់កែងខ្លួនពេកហើយ ។
" អញ្ចឹងខ្ញុំមិនគ្រែងចិត្តទេ អេ...បង... " ថេហ្យុង ហៅបុគ្គលិកនៅឈរទីនោះ ។
" ត្រូវការអីដែរ? "
" សុំចង្គិះ មួយគូរ "
" ចាំបន្តិច "
" បាទ "
" អ្នកយកចង្គិះមកធ្វើអី? "
" Aww ក៏យកមកញាំរបៀបខ្ញុំនោះអី "
" ឯងនិងយកចង្គិះមកចាប់ស្តេក និង សាន់វិចឬ? "
" នេះចង្គិះ "
" អរគុណ " ថេហ្យុង ញញឹមទទួលចង្គិះមកចាប់យក របស់ញាំ អោយនាយឃើញថាចង់បណ្តោយអោយ គេញាំតាមរបៀបការក៏បានគឺវាបែបនេះ ។
" ឌឺណាស់ " ជុងហ្គុក ស្រដីឡើងតិចៗមើលនាយតូចដែលអង្គុយញាំឡើងមានក្តីសុខ ។

     បន្ទាប់ពីញាំអាហាររួច ជុងហ្គុក បានកោះហៅ បុគ្គលិកនិងមេការគ្រប់ផ្នែកក្នុងសណ្ឋគារដើម្បីទៅ ប្រជុំនិយាយជាការណែនាំថ្មី Project ថ្មីសម្រាប់ សណ្ឋាគារដែលនាយបានរៀបចំ ។ ថេហ្យុង នៅជាន់ក្រោមម្នាក់ឯងព្រោះមិនដឹងទៅណា ទូរសព្ទក៏នៅក្នុងបន្ទប់ តាបន្ទប់នៅលើ ជុងហ្គុក ប៉ុន្តែម៉ាតក្បែរនេះអាចចូលទៅញាំអីបានដោយគ្រាន់តែ មានកាតបុគ្គលិកសណ្ឋាគារជាការស្រេច ជុងហ្គុក ក៏បានអោយវាទៅ ថេហ្យុង ពាក់មួយដែរ ។ ថេហ្យុង សម្រេចចិត្តដើរចេញទៅម៉ាតនោះរកអីញាំ បើគ្រាន់តែអាហារពេលព្រឹកបែកអុឺរ៉ុបនោះមិនបាន ធ្វើអោយគេឆ្អែតនោះទេ ។

     ដោយមានកាតសម្គាល់ខ្លួន ថេហ្យុង អាចញាំរបស់ក្នុងម៉ាតបានតាមចិត្តដោយមិនបាច់ប្រើលុយ នាយតូចកាន់នំខ្លះដើរមកវិញជួបនិងក្មេងតូចដែលជា ជនជាតិអាល្លឺម៉ង់ម្នាក់កំពុងយំមើលទៅដូចជាវង្វេង ម៉ាក់ប៉ាគេហើយទើបគេចូលទៅសួរ ។ រឿងភាសា អាចទុកចិត្តលើ ថេហ្យុង បាន ។ ដោយការនិយាយជាមួយក្មេងតូចម្នាក់នោះស្ថិតក្រោមខ្សែរភ្នែកអ្នក នៅខាងក្នុងមើលទៅគេមិនដាច់ពីភ្នែកឡើយ ។ ថេហ្យុង បាននាំក្មេងនោះទៅរកប៉ាម៉ាក់របស់គេវិញ រួចក៏ដើរមកវិញ ។
" អ៊ួយ...អ្នកប្រុស! មកឈរអីត្រង់នេះ? "
" ឯងមកពីណា? "
" គឺមកពីរកអីញាំនៅម៉ាតនោះ "
" ញាំហើយគេង គេងហើយញាំ "
" ចុះបើខ្ញុំមិនដឹងធ្វើអីផង "
" មកតាមមក "
" បាទអ្នកប្រុស " ថេហ្យុង ត្រូវដើរតាម ជុងហ្គុក តត្រុករហូតដល់នាយដេញគេអោយទៅណាក៏បាន ប៉ុន្តែគេពេលនេះដូចជំនួយការរបស់នាយយ៉ាងចឹង ។
      រហូតដល់ថ្ងៃត្រង់ ជុងហ្គុក បានបញ្ចប់ការងារជា មួយបុគ្គលិក នៅពេលរសៀលនាយត្រូវចាត់ចែងភ្ញៀវដែលរឿងច្រើនវិញម្តង ។
" ទៅញាំបាយ "
" បាទ "
" លោកចន! មានអ្នកចង់ដឹងថាម្នាក់មកតាមនេះជា អ្នកណា? "
" អ្នកណាអីក៏ចង់ដឹងរឿងគេម៉្លេះ "
" ថេហ៍! " ជុងហ្គុក សង្កត់សម្លេងបែបប្រាប់កុំអោយគេនិយាយច្រើន ជាមួយនាយនិយាយបែបណាក៏នាយមិនប្រកាន់ តែជាមួយអ្នកផ្សេងគេនិងប្រកាន់ អ្នកមានឋានៈតូចទាបដូចគេ ។
" អ្នកនាងខាងនោះ ជាភ្ញៀវពិសេស គាត់បើកបន្ទប់ VIP ដល់ទៅប្រាំបន្ទប់ប៉ុន្តែក៏មានរឿងមិនពេញចិត្ត សម្រាប់បន្ទប់ដែរ លោកចន "
" ចាំខ្ញុំចាត់ការ " ជុងហ្គុក ដើរទៅបានមួយជំហ៊ានតែ ក៏មិនភ្លេចបែរមកវិញអូស ថេហ្យុង ទៅជាមួយដែរ ។ ចាំមើលថាតើ ថេហ្យុង និង ជុងហ្គុក សម្រួលដល់ ភ្ញៀវឬដេញភ្ញៀវរត់ពេញសណ្ឋាគារអោយប្រាកដ?

To be continue....

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now