ភាគទី03 : ចង់តែច្របាច់ករអ្នកប្រុសតូចអោយស្លាប់

5.3K 526 3
                                    

    ថេហ្យុង ញាំបាយរួចមកឈរចាំគ្រួសារគេនិយាយគ្នាលេងតិចតួចនៅតុអាហារ គេរងចាំអ្នក ប្រុសតូចរឿងច្រើនរបស់គេដើម្បីទៅបន្ទប់រៀបចំ សម្លៀកបំពាក់អោយ ។ នាយធ្វើដូចជាមិនសូវជឿថា ថេហ្យុង ជាអ្នកបម្រើ តែបើសួរថា ថេហ្យុង អាចជា អ្នកណាមកពីណា មកក្នុងគោលបំណងអ្វីនាយ ក៏មិនដឹងដូចគ្នា ។
" អញ្ចឹងខ្ញុំទៅសម្រាកសិនហើយ "
" ទៅចុះ "
" ថេហ៍...ខ្ញុំហៅបែបនេះហើយខ្លីៗ "
" គឺ...បាទអ្នកប្រុស "
" មកតាមមក " ជុងហ្កុក ទៅមុនដោយមាននាយតូច ដើរតាមពីក្រោយ ។ លោកម្ចាស់ក៏រាងឆ្ងល់ដែរទើប សួរភរិយាគាត់ ។ លោកស្រីមិនហ៊ានប្រាប់ទេខ្លាច ត្រូវមាត់លោកម្ចាស់ដែលយកកូនគេមកធ្វើជាអ្នក បម្រើបែបនេះ ។

       មកដល់ក្នុងបន្ទប់ ជុងហ្គុក ទាញវ៉ាលីតូចមកចេញ មកនាយជាអ្នករៀបចំប្រមូលខោអាវចាំបាច់ចេញពីក្នុងទូរមកអោយ ថេហ្យុង ជាអ្នកបត់ទុក ។
" នេះ រៀបចំទៅ "
" តែប៉ុណ្ណឹងមែនទេ? "
" ត្រូវហើយ នៅមានអីទៀត? "
" ចុះរបស់ផ្ទាល់ខ្លួន? "
" ទីនោះមានហើយ...បើនិយាយពីខោក្នុងនោះ គឺនៅកេះក្រោមបើកយកមកដាក់ផង " ជុងហ្គុក នៅរវល់នៅតុធ្វើការរបស់នាយរៀបចំទិន្នន័យខ្លួន ឯងខ្លាចខុសទីតាំងព្រោះមានច្រើនកន្លែង ។
" ស្អីគេ? ខោក្នុងអោយខ្ញុំយកអោយ? " ថេហ្យុង និយាយខ្សឹបៗតិចៗរង៉ូវៗ ជុងហ្គុក បានលឺតែស្តាប់មិន បានថានិយាយពីអី នាយមិនមាត់តែក៏ចាំមើល ។
    ថេហ្យុង ងើបទៅបើកទូរយកអោយ តែអ្វីដែលគេគិតមុននេះដូចជាខុសហើយ វាគឺនៅក្នុង ប្រអប់ទាំងអស់មើលទៅសុទតែមិនទាន់ប្រើ ។ ពិតជាគួរអោយឆ្ងល់ណាស់ដែលប្រមូលខោអាវ ល្ងាចមិញក៏មិនឃើញ (ឬមួយប្រើបោះចោល? កូន អ្នកមានអញ្ចឹងមែនៗ) ថេហ្យុង បត់សម្លផកបំពាក់ យ៉ាងមានរបៀបមើលមកមិនសមជាកូនអ្នកក្រគ្មាន ទីពឹងទេ មានរបៀបបត់បានស្អាតណាស់ ។ ជុងហ្គុក អង្គុយចាប់កំហុសគេម្តងបន្តិចៗ ចាំមើលថាមានអ្វី ទៀតនៅថ្ងៃស្អែកនាយនិងពិសោធន៍ក្មេងមុខស្អាត ម្នាក់នេះបន្តទៀត ។
" រួចហើយអ្នកប្រុស "
" កាបូបតូចនោះ ដាក់ទឹកអប់មួយផង "
    ថេហ្យុង ងើបទៅរកមើលទឹកអប់នៅលើតុវាមាន ច្រើនដបណាស់តើមួយណាដែលនាយប្រើ? បើតាមក្លិនគួរតែអាចស្មានត្រូវ ប៉ុន្តែ...ត្រូវសួរបញ្ជាក់ សិន ។
" វាច្រើនណាស់អ្នកប្រុសតូច តើមួយណាទៅ "
" ម៉ាក់ xxxx "
" អរ..." គ្រាន់តែលឺ ថេហ្យុង ក៏ចាប់យកមួយដបនោះភ្លាម ជុងហ្គុក តាមមើលមិនដាច់ ។
" ឈប់!! "
" បាទអ្នកប្រុសតូច? "
" ហេតុអីដឹងថាមួយនេះ? "
" Aww គឺ..." (វីវ៉រហើយ គីម ថេហ្យុង ឯងមកធ្វើជា អ្នកចេះដឹងអីនៅម្តុំនេះ?)
" គឺ...គឺខ្ញុំ...ខ្ញុំ...ហៃយ៉ា...មើលរឿងភាគមិនចេះខ្វះទេអ្នកប្រុស ពេលដែលខ្ញុំមើលចំពេលគេនិយាយពី អាទឹកអប់នេះនោះអី " ថេហ្យុង ភ័យៗមិនហ៊ានមើល នាយទេ គេប្រញាប់យកទឹកអប់ទុករួចក៏និយាយលាភ្លាម ។
" រួចហើយ! ខ្ញុំទៅហើយអ្នកប្រុស "
" អេ...ឈប់! ខ្ញុំមិនទាន់អោយទៅ អេ... " ជុងហ្គុក ហៅក៏គេមិនឈប់ដែរ ។ ថេហ្យុង ប្រញាប់រត់ត្រុយ ចេញពីបាត់មិនអោយនៅប្រើទេ មិនស្រួលភ្លេចខ្លួន និងយ៉ាប់មិនខានទេ ។
" គួរអោយសង្ស័យណាស់ " ជុងហ្គុក មិនមែនល្ងង់ទេ នាយត្រូវតែដឹងថាក្មេងថ្មីចូលមកក្នុងគោលបំណងអី?
       ថេហ្យុង រត់មកដល់ផ្ទះតូចវិញគេត្រូវរៀបចំ សម្លៀកបំពាក់មួយកាបូបតូចហើយត្រូវប្រញាប់សម្រាកព្រោះស្អែកច្បាស់ជាត្រូវទៅទាំងព្រឹក ។

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now