ភាគទី20 : 2/2

9.3K 799 40
                                    

ភាគបញ្ចប់...

ហេតុអ្វី ជុងហ្គុក និយាយថា ថេហ្យុង ជាកំពូល មនុស្ស? ល្បុចច្រើនតាមមិនទាន់? នាយហាក់មិនខូច ចិត្តដែល ថេហ្យុង បាត់ទៅបែបនេះ? អ្វីដែលសំខាន់ គឺនាយស្គាល់ឈ្មោះពេញរបស់ ថេហ្យុង ទៀតផង ។ តាមការពិត ថេហ្យុង អាចនិងមើលមក ជុងហ្គុក ថាល្ងង់បន្តិច នាយអាចមិនចាប់អារម្មណ៍រឿងតូចតាចអីបែបនេះទេ បន្ទាបខ្លួនដល់ឋានៈអ្នកបម្រើតើអ្នកណាទៅតាមស៊ើបប្រវត្តិនោះ? តែ ជុងហ្គុក គឺអត់ទេ នាយជាមនុស្សល្អិតល្អន់គ្រប់ជ្រុងជ្រោយទាំងអស់ ពិសេសគឺអ្នកដែលព្យាយាមចង់ចូលមកក្បែរនាយ គឺនាយតែងតែប្រយត្ន័ ។ សម្រាប់ ថេហ្យុង ទោះមុខមាត់ស្អាតមែនតែមិនប្រាកដថាជា មនុស្សនោះទេ ជុងហ្គុក គឺត្រូវប្រយត្ន័ជាមុន ។
នាយអោយ ជេយ៍ ឆ្លៀតពេលទៅស៊ើបប្រវត្តិ របស់ ថេហ្យុង តែមិនទាន់បានស៊ើបនិងនៅទេ ជេយ៍ នៅក្រុមហ៊ុនស្តាប់លឺមនុស្សចាស់និយាយគ្នា គឺពេល ដែលម៉ាក់របស់ ជុងហ្គុក ទៅនិយាយជាមួយប៉ារបស់ នាយនោះ ជេយ៍ ក៏ប្រាប់នាយថា ៖
" ចៅហ្វាយ ខ្ញុំលឺថាមានក្មេងបម្រើម្នាក់នៅផ្ទះចៅហ្វាយ "
" ហើយយ៉ាងម៉េច? "
" គេជាគូរដណ្តឹងចៅហ្វាយ "
" ថាហើយ...ច្បាស់ជាមួយអីប្លែក ហុឹស! " ជុងហ្គុក ក្រោយដឹងហើយបានទៅរក ថេហ្យុង នៅបន្ទប់សម្រាកនៅថ្ងៃដែលទៅ ប៊ូសាន នោះ ។ នាយបានធ្វើខ្លួនអត់មាយាទឆែកការបូបរបស់គេមើល វាគ្មានអី គួរអោយសង្ស័យប៉ុន្មាន ប៉ុន្តែបើដឹងកាលពីយប់មកនោះនាយមិនបណ្តោយអោយក្មេងតូចនេះអោប ថើបនាយតាមចិត្តបែបនេះទេ ត្រូវដាក់ក្មេងក្បាលខូច នេះអោយទ្រោមទើបត្រូវ ។
ចាប់តាំងពីពេលនោះមក ជុងហ្គុក ចូលចិត្តញ៉ោះ ដេញជើងគេរហូត នាយទាន់ ថេហ្យុង និយាយភាសាបរទេសពីរដង នាយលួចញញឹមថ្ងៃដែល ថេហ្យុង បានជួយសម្រួលដល់ការងាររបស់នាយ ។ នាយនាំ ថេហ្យុង ទៅក្រុមហ៊ុនគឺចង់ធ្វើបាបគេ នាយដឹងថាទីនោះគឺបងប្រុសរបស់គេទៅជាញឹកញាប់តែ ថេហ្យុង ឆ្លាតដូចស្វារពិលរប៉ូចយករួចខ្លួនបានរហូត ថ្នាក់នាំទៅដល់ក្រុមហ៊ុនបងប្រុសរបស់គេមិននៅ គេតែងតែមានសំណាង ។ នាយយកចិត្តទុកដាក់និង ថេហ្យុង នៅលើកោះនោះនាយចង់បញ្ជាក់ថាគេនៅអាចនៅជាមួយនាយបាន នាយមើលថែគេមិនអោយពិបាកនោះឡើយ ។ ថ្ងៃនោះដែលគេត្រូវអតិតសង្សារនាយចោទប្រកាន់នោះ នាយ មិនបានឃើញអ្វីទេ តែមកពីនាយដឹងថា ថេហ្យុង ជាអ្នកណាទើបនាយជឿគេថាមិនបានធ្វើ ត្រឹមខ្សែរ ករតម្លៃមិនថ្លៃប៉ុន្មាន ថេហ្យុង មានលុយទិញមិនខ្វះ ឬមួយបើថាបងបាននាយទិញអោយក៏បាន ។ ថេហ្យុង ដែលចូលមកដើម្បីមើលពីចរិកនាយ នាយក៏ឆ្លៀតឱកាសមើលពីចរិករបស់ ថេហ្យុង វិញដូចគ្នា ។ អ្វីជាល្បិចទល់ល្បិច? គឺគ្រាន់តែ ជុងហ្គុក ដើរតាមក្រឡារបស់ ថេហ្យុង នាយចាក់បណ្តោយរាល់ពាក្យសម្តីរបស់ ថេហ្យុង នាយដេញជើងគេគ្រប់ ជំហ៊ាន នាយឆ្លាតជាងទៅហើយ ។ ឬគេគិតថា ជុងហ្គុក ជួបមុខបងប្រុសរបស់គេរាល់ដង ពួកគេមិន បង្ហាញឬថាគេឈ្មោះអ្វី មុខមាត់បែបណានោះ? នៅ ថ្ងៃណាត់ ជីន បាននិយាយជាមួយនិងបង្ហាញរូបរបស់ ថេហ្យុង ទៅកាន់ ជុងហ្គុក តែនាយបែរជាធ្វើស្គាល់ ទៅវិញ គ្រប់យ៉ាងជាការសម្តែង ការដែលដើរតាមក្រលាមនុស្សកំពូលល្បិច ធ្វើជាល្ងង់នោះគឺជាអ្នកឈ្នះ ។
" ចាំមើលរៀបការរួចបងជម្រេះបញ្ចីជាមួយអូនសរុប តែម្តង គីម ថេហ្យុង "

You've reached the end of published parts.

⏰ Last updated: May 26, 2021 ⏰

Add this story to your Library to get notified about new parts!

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now