ភាគទី06 : ឯងត្រូវថ្នាំ🔥

5.4K 536 6
                                    

     អ្នកប្រុសនិងអ្នកបម្រើដើរមុខក្រោយគ្នាបន្តិចនោះបានឡើងឡានចេញទៅជាមួយគ្នា ។ ជុងហ្គុក បើកឡានលឿនល្មមដែលចំណាយពេលត្រឹមតែ 15នាទីក៏មកដល់មុខក្លឹបកំសាន្តធំមួយកន្លែង ។
" អ្នកប្រុសណាត់មិត្តមកកន្លែងនេះឬ? "
" ត្រូវហើយ ចុះទៅ " ជុងហ្គុក នាយចុះមកមុន ថេហ្យុង ដូចជាស្ទាក់ស្ទើរមិនចង់ចុះតែក៏ត្រូវចុះដដែល គ្មានអ្នកណាបង្ខំទេ ឯងចង់មកដោយខ្លួនឯង គីម ថេហ្យុង ឯងច្បាស់ជាយករួចខ្លួនបាន ។
" អ្នកប្រុស...ចាំផង " ថេហ្យុង មកដើរជិតនាយ ដៃតូចចាប់ជាយអាវរបស់នាយជាប់ដូចខ្លាចវង្វេងយ៉ាងចឹង ។ មិនមែនមិនដែលចូលក្លឹបទេតែគេខ្លាចថាធ្វើខ្លួនមិនត្រូវនៅពេលនេះ ។
    ជុងហ្គុក ចូលមករកមិត្តរបស់នាយប៉ុន្មាននាក់នៅសាឡុង VIP នៅជាន់ទី2 សុទតែប្រុសៗ ។
" ហេ...ជុងហ្គុក ឯងនាំអ្នកណាមក? "
" គឺអ្នក..."
" ស្អាតណាស់ ក្មេងប្រុសទៀតស្មានថាស្រី "
" បានហើយ... " ជុងហ្គុក មិនអោយគេនិយាយ អាម្នាក់នេះមិនមែនមិត្តនាយទេគ្រាន់តែស្គាល់តៗគ្នាប៉ុណ្ណោះ ។
" អេ...យើងញ៉ែរបានឬអត់ហ្នឹង? "
" ញ៉ែមិនបានទេ គេជាសង្សារខ្ញុំ " ជុងហ្គុក ដាក់មួយប្រយោគអោយនាយម្នាក់នោះឈប់បញ្ចេញចរិក ឈ្លើយមកកាន់មនុស្សរបស់នាយ ប៉ុន្តែវាធ្វើអោយ ថេហ្យុង ភ្ញាក់ផ្អើល ។
" អ្នកប្រុស... "
" អូនអង្គុយជាប់បងមក " ជុងហ្គុក បែរមកប្រាប់អោយ ថេហ្យុង អង្គុយជាប់នាយ ។ មើលចុះនាយកំពុងការពារគេមែនទេ?
" សង្សារពិតមែនឬ? ឯងនេះហេសស្រលាញ់ប្រុសនោះ? "
" ប្រុសឬស្រីមានអីសំខាន់អោយតែគេស្រលាញ់ខ្ញុំ ហើយខ្ញុំស្រលាញ់គេ មិនចឹង? "
" អាៗ បានហើយមកជប់លៀងឆ្លងអោយយើងតើមែនទេ? មោះចាក់ស្រាអោយ ជុងហ្គុក ហើយលើកកែវឡើងទៅ "
" ជល់! "
" ផឹកមួយកែវទៅ " នាយម្នាក់នោះនៅតែបន្ត ។
" មិនអោយផឹក "
" កំណាញ់ម៉្លេះហា៎ ជុងហ្គុក ផឹកមួយកែវតើ "
" សួរគេមើលថាគេចង់ផឹករបស់ឯងឬអត់? " ជុងហ្គុក ងាកបែរមកសួរ ថេហ្យុង វិញ ។
" គឺ...គឺខ្ញុំអត់ចេះផឹកទេ "
" នែ៎...ឯងធ្វើអោយសង្សារ ជុងហ្គុក ទើសទាល់ ហើយ "
" គឺ...អត់ទេ " ថេហ្យុង ប្រកែកអោយ ជុងហ្គុក ងាកមើលមុខ ។
" យើងទៅតុផ្សេងវិញ " ជុងហ្គុក ធុញនិងអាម្នាក់នេះក៏នាំ ថេហ្យុង ចុះមកក្រោយវិញ ។
" អ្នកប្រុសៗ "
" ឯងកុំនិយាយច្រើននៅតែស្ងៀមៗទៅ " ជុងហ្គុក ឈប់កន្លែងក្រឡុកស្រារនិងអោយគេដាក់ស្រារក្រឡុកអោយពីរកែវផង ។
" ក៏គេ... " រវល់តែនិយាយគ្នាមនុស្សក៏ច្រើនផងនៅជាន់ក្រោមស្រីម្នាក់ដើរមកដួលលើនាយដូចជាមានអ្នកប៉ះនាយពីក្រោយ ។
" អ៊ួយ...សុំទោស..." ស្រានៅក្នុងដៃនាងប្រលាក់អាវរបស់នាយ ។
" មិនអីទេ " ជុងហ្គុក ជូតចេញតិចៗ
" មិនអីមែនទេ លោកចន "
" អ្នកនាង ខារីសា "
" ចា៎...ចៃដន្យណាស់ នេះ...មក "
" មកកំសាន្តធម្មតា "
" ចា៎...តែយ៉ាងណាក៏សុំទោសដែរអាវលោក ប្រឡាក់អស់ហើយ "
" មិនអីទេ ថេហ៍! ឯងនៅចាំទីនេះខ្ញុំទៅបន្ទប់ទឹកមួយភ្លេត " ជុងហ្គុក ដើរចេញទៅតែ ខារីសា មិនបានទៅណាទេ នាងគុំនិង ថេហ្យុង កាលពីថ្ងៃមិញ ។
" ឯង... "
" ខ្ញុំយ៉ាងម៉េច? "
" ថ្ងៃមិញហ៊ានសម្តីថ្លោះដាក់យើង ឯងដឹងទេថាយើងជាអ្នកណា? "
" ទៅស្គាល់ខ្លួនឯងសិនទៅចឹង រួចចាំមកនិយាយជាមួយខ្ញុំម្តងទៀត "
" នែ...កុំប្រហើនដាក់យើងពេកឯងគ្រាន់តែជា... "
" សួរស្តី... " ប្រុសម្នាក់មិញនេះបានចូលមករកគេទៀត ។
" លោក... "
" ជុងហ្គុក ទៅណាហើយ? គឺខ្ញុំមកប្រាប់ថាខ្ញុំទៅវិញហើយ សុំទោសមុននេះធ្វើអោយអ្នកទាំងពីរទើសទាល់ ខ្ញុំទៅវិញមុនហើយ "
" មិនអីនោះទេលោក! ខ្ញុំដឹងថាលោកមានបំណងត្រឹមតែចង់លេងសើចសង្សារខ្ញុំគាត់ហួសហែងខ្ញុំតែបែបនេះហើយ "
" ជុងហ្គុក មានសង្សារស្អាតដូចលោកបើជាខ្ញុំក៏ហួងហែងដែរ យ៉ាងណាសុំទោសម្តងទៀត លាសិនហើយ "
" ខ្ញុំនិងប្រាប់គាត់ " ថេហ្យុង ញញឹមពេលដែលគេចេញទៅមិនទាន់និងផុតមក ជុងហ្គុក ក៏មកវិញ ។
" អាម្សៀរនោះមកធ្វើស្អី? "
" មកសុំទោសហើយក៏ទៅវិញ "
" ឆើស... ពូកែសម្តែងណាស់ ប្រយត្ន័វាញ៉ែហើយចាប់សុីបាត់ទៅ "
" អ្នកណាហ៊ានញ៉ែទៀតបើអ្នកប្រុសតម្លើងឋានៈខ្ញុំ ឡើងជាសង្សារអ្នកប្រុសហើយនោះ "
" លោកចន... "
" ខារីសា...នាងនៅទីនេះធ្វើអី? "
" ចាំលោកនោះអី...ស្រាក្រឡុកនេះរបស់លោក "
" ហៃយ៉ា...សង្សារខ្ញុំមិនញាំទេអោយខ្ញុំវិញ " ថេហ្យុង លូកយកស្រាពីដៃនាងយកមកអកដាច់មួយកែវផឹង គេគ្រាន់តែចង់ឌឺដងអោយនាងតែអ្នកណាទៅដឹងថាក្នុងកែវមានអ្វី?
" សង្សារឆ្គួតស្អីអាក្មេងឆ្គួត... "
" អៅ...បងអត់ប្រាប់នាងទេឬ...អ៊ួយវិលមុខ...បងអត់ ប្រាប់នាងថាយើងសង្សារគ្នាទេមែនទេ ជុងហ្គុក "
" ឯងស្រវឹងហើយ ថេហ៍ "
" ក្តៅណាស់... "
" ទៅវិញ... "
" ជុងហ្គុក បងសម្លាញ់ អូនក្តៅ "
" ឆ្គួតស្លាប់ហើយអញអើយ... " ជុងហ្គុក វិលមុខខ្លាំងណាស់ដោយសារអ្នកបម្រើជើងល្អម្នាក់នេះក្រឡុកនាយខ្លាំងពេក ។
" នាង...ថ្ងៃក្រោយកុំអោយដៃសង្សារខ្ញុំ "
" អាក្មេងឆ្គួត "
" នៅតវ៉ាស្អីទៀត ឆាប់មក " ជុងហ្គុក អត់ទ្រាំលែងបានលើកនាយតូចឡើងដាក់លើស្មារលីចេញទៅវិញតែម្តង ។
" បងបីអូនអោយស្រួលមើល " (ពុទ្ធោអើយគេស្រវឹងឡើងបែកចែកមិនដាច់ថាកំពុងបីឬលីហើយ
មែនទេ?)
" អាយ...អាតួរឈ្នានីស លេបថ្នាំយើងអស់ " នាយតូចខឹងចិត្តខំលួចដាក់ថ្នាំសម្រើបក្នុងកែវស្រាទុកអោយ ជុងហ្គុក ពេល ថេហ្យុង កំពុងភ្លេចខ្លួននិយាយជាមួយប្រុសម្នាក់មិញនេះតែបែរជាត្រូវ ថេហ្យុង យកទៅផឹកអស់គ្មានសល់ ។ ប៉ុន្តែថ្នាំនេះប្រភេទស្រាលទេដោយសារនាងគិតថាដាក់បង្កើតចំណង់អោយនាយបូករួមនិងភាពទាក់ទាញបំបោះអង្អែលរបស់នាងបន្ថែមនិងអាចទាក់ករ ជុងហ្គុក សង្ហារម្នាក់នេះដល់លើគ្រែជាក់ជាមិនខាន ឥឡូវអំបិល ។

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now