ភាគទី14 : ខ្ញុំមិនបានធ្វើ

5.7K 552 10
                                    

ក្រោយឈរនិយាយគ្នាមួយសន្ទុះ ជីមីន ក៏ចូល មកខាងក្នុងវិញដោយសារ ថេហ្យុង ប្រាប់ថាគេមិនបាននៅជួបព្រោះម៉ាក់គេប្រញាប់ត្រូវជូនម៉ាក់ ទៅផ្ទះវិញ ។ ជីមីន ក៏ដូចគ្នាដែរ ម៉ាក់របស់គេអោយ ប្រញាប់ទៅផ្ទះដូចគ្នា ។
" បងយ៉ុន! "
" ហឹម? "
" ម៉ាក់ Call មកអោយទៅផ្ទះគាត់មានការនិយាយជា មួយអូន សុំទោសណាបងប្រុសចាំជួបនិយាយគ្នានៅ ផ្ទះចុះ "
" អូ៎...មិនអីនោះទេ "
" យើងទៅហើយ "
" អឹម! " ជុងហ្គុក ងក់ក្បាល ពួកគេក៏ដើរចេញទៅអស់ ជុងហ្គុក អង្គុយរងចាំ ថេហ្យុង ចូលបន្ទប់ទឹកឬមួយទៅដេកអោយប្រាកដ? នាយងាកចេញមើល ទៅក្រៅបែរជាឃើញក្មេងនេះកំពុងឈររងចាំទិញ របស់ញាំនៅខាងមុខនោះទៅវិញ ។ ក្តៅណាស់លោកអើយខំអង្គុយចាំបែរជាទៅណានោះទៅវិញ? ជុងហ្គុក ងើបដើរចេញពីក្នុងហាងទៅរកគេដែល កំពុងឈរបែរខ្នងនោះ ។
" អរគុណ...អៃ... " នាយតូចត្រូវភ្ញាក់នៅពេលដែល មានអ្នកទាញករអាវពីក្រោយ ។
" អ្នកប្រុស... "
" ចេញមកហេតុអីមិនប្រាប់? បណ្តោយអោយខ្ញុំនៅ អង្គុយចាំក្នុងហាងម្នាក់ឯង? "
" គឺ...ខ្ញុំឃើញនំ Mochi ក៏ចេញមកទិញណាមួយទុក អ្នកប្រុសនៅនិយាយជាមួយមិត្តអ្នកប្រុសនោះអី "
" ទៅផ្ទះ "
" ហាស? ទៅវិញហើយហេស? "
" ត្រូវហើយ ឬឯងចង់នៅដើរលេង? "
" បើបានដើរលេងក៏ល្អដែរ មនុស្សមិនដែល បានចេញក្រៅមើលគេមើលឯងផង "
" ប្រសើណាស់នៅពេលមានចៅហ្វាយនាំអ្នកបម្រើ ដើរលេងនោះ? ឯងគិតស្អី? "
" អញ្ចឹងអ្នកប្រុសចាត់ទុកខ្ញុំជាអីផ្សេងសិនទៅ ឬមួយ អ្នកប្រុសទៅផ្ទះមុនក៏បាន "
" ឯងត្រូវទៅផ្ទះរៀបចំឥវ៉ាន់អោយខ្ញុំ អ្នកបម្រើមិនមែនសម្រាប់ដើរលេង " ជុងហ្គុក បញ្ចប់ប្រយោគរបស់នាយរួចក៏ដើរទៅមុនតម្រង់ទៅឡាន ដោយមាន ថេហ្យុង ពេបមាត់ពេបករពីក្រោយខ្នង ។ មនុស្សស្អីគួរអោយស្អប់មែន ។

នេះក៏ល្ងាចប្រលប់ទៅហើយដែរ មកដល់ផ្ទះវិញ គ្មានអីក្រៅពីទៅងូតទឹកប្តូរខោអាវដូចចៅហ្វាយនាយនោះទេ ។ មួយស្របក់ក្រោយងូតទឹកនិងស្លៀកពាក់រួចរាល់ចេញពីបន្ទប់មកក្រទះ ភ្នែកនិងអ្នកនាងធំដែលមកដល់ទីនេះ ។
" អ្នកនាងធំ "
" ឯងធ្វើអ្វី? "
" គឺខ្ញុំងូតទឹកមុននេះ អ្នកនាងធំមានអ្វីមែនទេ? "
" គ្មានទេ! ខ្ញុំគ្រាន់តែមកមើលថាឯងមើលថែផ្ទះមួយ ខ្នងនេះបានល្អឬអត់តែប៉ុណ្ណឹង...ហឹម...ល្អគ្រាន់បើ ចូលមកមានក្លិនបែបទាក់ទាញបើបន្ទប់អ្នកបម្រើផ្សេងចូលមិនចុះទេ "
" ព្រោះតែខ្លាចត្រូវមាត់ ណាមួយជាអ្នកបម្រើមាន នាទីមើលថែសម្អាតគ្រប់កន្លែង "
" ឯងពូកែនិយាយណាស់ មែនហើយ...មួយទៀតខ្ញុំ ចង់ផ្តាំឯងថាចង់ស្និតស្នាលអែបអបនិងអ្នកណាក៏បាន ហាមក្បែរស្វាមីរបស់ខ្ញុំអោយសោះ "
" បាទ? ហុឹស...អ្នកនាងធំគួរតែគិតថាខ្ញុំជាប្រុសដែរ "
" ប្រុសឬស្រីខ្ញុំមិនខ្វល់ ស្តាប់ហើយត្រូវធ្វើតាមផង បើមិនចឹងទេខ្ញុំដេញឯងចេញ "
" ដេញខ្ញុំ? "
" ថេហ្យុង...អ៊ួយអ្នកនាងធំ "
" មានការអី? "
" គឺអ្នកប្រុុសតូចអោយមកតាម ថេហ្យុង ទៅជួបគាត់ ចាស៎ "
" ខ្ញុំសុំទៅសិនហើយ " ថេហ្យុង បែរមកចាក់គន្លិះ បន្ទប់មុននិងដើរចេញទៅតាមការផ្តាំហៅរបស់ ជុងហ្គុក ។
ជុងហ្គុក បានអោយ ថេហ្យុង រៀបចំវ៉ាលីអោយនាយដូចពីលើកមុនរៀបចំរួចរាល់ ថេហ្យុង ចុះមក ញាំបាយរួចក៏ទៅផ្ទះរបស់គេដើម្បីសម្រាក ។ មានអារម្មណ៍ថាជាងពីរអាទិត្យតែវាលឿនណាស់ ភ្លេចខ្លួនមួយថ្ងៃបាត់ទៅហើយដោយសារគេទៅជា មួយ ជុងហ្គុក នាយមិនសូវនៅក្រុមហ៊ុនជាប់នោះទេ ក្នុងមួយថ្ងៃចំណាយពេលនៅលើឡានតាមដងផ្លូវ អស់ជាច្រើននាទី ។ គេទុកពេលអោយខ្លួនឯងមើល ពីចិត្តអាគតគូជីវិតរបស់ខ្លួនរយៈពេលមួយខែហើយនេះក៏កាន់តែកៀកទៅមុខកាន់តែកៀកឡើងៗពីមួយ ថ្ងៃទៅមួយថ្ងៃដូចគ្នា ។

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now