ភាគទី17 : ស្នឹតស្នាលពេកទេដឹង?

4.7K 507 19
                                    

នៅលើអូប័រមួយដែលលោកចន យកមកប្រើប្រាស់ដើម្បីរកកូនប្រុសរបស់ខ្លួន ក្រោយទទួលបានដំណឹងថាពួកគេជាប់នៅលើកោះតែមិនបានដឹងថាកោះមួយណាទេ គាត់បាន ព្យាយាមរកតាមកោះតូចៗនីមួយៗដែលនៅជិតៗ នោះតាំងតែមេឃភ្លឺរហូតដល់មេឃងងឹត ។ បើសិនជុងហ្គុក តែម្នាក់គាត់បារម្ភពេកទៅហើយនេះនៅមានកូនគេទៅជាមួយទៀតលោកមិនអាចប្រងើយបានឡើយ ។
      ថេហ្យុង ត្រូវដាក់អោយអង្គុយនៅម្ខាងអូប័របោះពួួយទៅមុខយ៉ាងលឿនព្រោះតែខ្លាចត្រូវជួបនិងព្យុះ ភ្លៀងនៅពេលយប់ រាងកាយតូចអង្គុយអោបដៃព្រឺសម្បុររងាញាក់ដោយសារកាលពីល្ងាចដែលត្រូវ ធ្លាក់ទឹក ខ្លួនញាក់តទ្រឺតឡើងកម្តៅក្តៅភាយៗបើទោះជាមានអាវក្រៅក្រាសគ្របពីលើក៏ដោយ ។
" ថេហ៍...កើតអី? " ក្រោយពីនិយាយសាច់ការជាមួយប៉ារបស់ខ្លួនរួចរាល់ ជុងហ្គុក ចូលមកអង្គុយកៀកជិតគ្នាអោនមុខសួរនាយតូចដោយសម្លេងស្រាលបង្គប់ការព្រួយបារម្ភមកជាមួយ ។
" គឺមិន... "
" មើល...អេ...ក្តៅខ្លួនហើយប្រហែលជាត្រូវខ្យល់ផងទឹកផង ច្បាស់ជាឈឺ! ទ្រាំបន្តិចសិនណា បន្តិចទៀតដល់ហើយ " ដៃក្រាសលូកអង្អែលក្បាល នាយតូចស្រាលៗ នាយលែងងើបទៅណានៅអង្គុយជាប់និងនាយតូចរហូតអូប័រត្រូវចុះចទនៅកំពុងផែ ។ ឡានទំនើបដែលរៀបចំពីសណ្ឋាគារមកចាំទទួលពួកគេទៅសណ្ឋាគារដើម្បីសម្រាក ។ ដោយសារយប់ទៅហើយលោក ចន មិនទាន់សួរនាំអ្វីទេ មូលហេតុបណ្តាលអោយពួកគេទៅជាប់នៅកោះនោះ ជុងហ្គុក ក៏បានរៀបរាប់ពេលនៅលើអូប័រ ប្រាប់រួចរាល់ហើយដូចគ្នា ។
យប់ល្មមដែរបន្ទាប់ពីបំបែកគ្នាទៅបន្ទប់សម្រាក មួយសន្ទុះធំដែរ ជុងហ្គុក បានទៅរក ថេហ្យុង ចង់ដឹងថាគេយ៉ាងម៉េះទៅហើយ?
" អ្នកប្រុស! "
" បងចូលបានឬអត់? "
" ហាស? បង..? "
" ហឹម... " ជុងហ្គុក រុញទ្វារចូលទៅខាងក្នុង ថេហ្យុង ទាញទ្វារបិទសិនរួចតាមទៅពីក្រោយនាយ ។
" យ៉ាងម៉េចហើយ? មិនស្រួលត្រង់ណាឬអត់? "
" គឺ...ឈឺក្បាលបន្តិចបន្តួចតែមិនអីនោះទេ យប់ហើយអ្នកប្រុសទៅសម្រាកទៅស្អែកត្រូវទៅវិញពីព្រឹកផង "
" បងគេងទីនេះដែរ "
" អ្នកប្រុស... "
" បងចង់នៅមើលអូនខ្លាចមិនស្រួល មោះ " ជុងហ្គុក អូសដៃនាយតូចមកគ្រែគេងលើកគេដាក់លើគ្រែដើម្បីអោយគេគេង ។
" ខ្ញុំគេងហើយអ្នកប្រុសទៅគេងដែរទៅ "
" ប្រាប់ហើយថាបងគេងទីនេះ នែ៎! ភ្លេចហើយឬថានេះគឺបន្ទប់បងទេ "
" អា៎ គេងក៏គេង! តែមិនបាច់ប្រើពាក្យបងអូន បែបនេះដែរ "
" Aww ហេតុអី? មនុស្សជាសង្សារនិងគ្នាគួរហៅគ្នាថាម៉េច? "
" អេៗ ឈប់! សង្សារគ្នា? ពីពេលណា? "
" មុននេះពេលនៅលើកោះនោះ មោះមិនបាច់ធ្វើពុតជាមិនយល់នោះទេ ឆាប់គេងមក " ជុងហ្គុក ឡើងមកលើគ្រែដែរទាញនាយតូចអោយគេងនិងអោបជាប់ទៀត ។
" អ្នកប្រុស...ចាំបាច់អោបដែរ? "
" រាត្រីសួរស្តី " ជុងហ្គុក មិនតបសំនួរនាយគ្រាន់តែងើយទៅថើបថ្ងាស ថេហ្យុង មួយខ្សឺតរួចក៏បិទភ្នែកសង្ងំគេង ។ ថេហ្យុង អោនមុខចុះទាំងអៀនខ្វាច់ ភ្លាមៗពេកនាយមកស្នឹតស្នាលនិងខ្លួនបែបនេះធ្វើខ្លួនមិនត្រូវទេ កាយវិការនាយហាក់ដូចជាពួកគេជាស្រលាញ់គ្នាតាំងពីណាពីណីមកយ៉ាងចឹង? នាយតូចទម្រាំលើកដៃស៊កអោបចង្គេះនាយវិញរួចក៏សង្ងំគេងក្នុងរង្វង់កក់ក្តៅរបស់នាយ ។

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now