ភាគទី15 : ជាប់លើកោះ

4.6K 478 4
                                    

នៅពេលមុនចេញមកកន្លែងកម្មវិធី ថេហ្យុង រៀបចំខ្លួននៅក្នុងបន្ទប់ដែល ជុងហ្គុក ប្រគល់អោយ គេនោះ នាយតូចឆែកកាបូបខ្លួនដើម្បីយករបស់ចាំ បាច់ចេញពីកាបូបរបស់គេ ព្រោះខ្លាចភ្លេចខ្លួនមិនបានទេកាបូបមានអត្តសញ្ឭាណបណ្ណ័ននិងទឹកអប់ ម៉ាកប្រេនៗអ្វីនិងត្រូវយកចេញតែក៏ប្រទះនិងខ្សែករ មួយខ្សែរក្នុងកាបូបរបស់គេ តើជារបស់អ្នកណា? តើគួរទុក ឬបោះចោល? ឬយកវាអោយ ជុងហ្គុក? របស់ ជុងហ្គុក ទេដឹង?
ក្រោយរៀបចំរួចរាល់ពួកគេធ្វើដំណើរទៅកន្លែង កម្មវិធីនោះតាមផ្លូវនាយតូចបានប្រាប់ដល់ ជុងហ្គុក ថាគេរើសបានខ្សែរករមួយខ្សែរនិងលើកមកបង្ហាញ នាយ ។
" អ្នកប្រុស តើមានបាត់របស់ទេ? ឬនាយជេយ៍ មាន បាត់អ្វីទេ? "
" បាត់អ្វី? គ្មានទេ ចុះចៅហ្វាយ? "
" ឯងមានអ្វីឬ? "
" គឺខ្ញុំរើសបានខ្សែរករមួយខ្សែរ "
" ចៅហ្វាយមិនចូលចិត្តពាក់ខ្សែរករទេ "
" អញ្ចឹងវាជារបស់អ្នកណា? "
" ឯណា ខ្ញុំមើលបន្តិច "
" នេះ " ថេហ្យុង ហ៊ុចវាអោយ ជុងហ្គុក មើល ។ គ្រាន់តែឃើញភ្លាមនាយក៏ដឹងទៅហើយព្រោះវាជា របស់នាយកម្មង់ម៉ូតនេះគ្មានលក់ទេ ។
" នេះ! យកទុកទៅស្អែកចាំយកអោយគេប្រកាសរកម្ចាស់ " ជុងហ្គុក ហ៊ុចខ្សែរករអោយ ថេហ្យុង យក ទុកវិញរងចាំស្អែកយកអោយគេស្វែងរកម្ចាស់ ។
មកដល់កន្លែងកម្មវិធី ជុងហ្គុក អនុញាតិអោយ ថេហ្យុង ចេញទៅណាក៏បានតាមចិត្តរបស់គេព្រោះ នាយរវល់ការងាររបស់នាយ ។ ថេហ្យុង គេចពីនាក់ ជាបងរហូតពួកគេទៅវិញនាយតូចក៏តម្រង់ទៅតុអាហាររកមើលអីញាំគាប់ជួនជា លីឌី ចូលមក និយាយចោទប្រកាន់ ថេហ្យុង យកតែម្តង ។
" ខ្សែរករខ្ញុំបាត់ គឺឯងយកវាមែនទេ? "
" អេ...អ្នកនាង! មកចោទស្រស់ៗបានយ៉ាងម៉េច? ខ្ញុំទៅក្បែរអ្នកនាងពីពេលណាទើបថាខ្ញុំលួច? "
" បើមិនមែនឯងតើអ្នកណា? អ្នកទីនេះសុទ្ធតែអ្នក មានៗក្រៅពីឯងដែលជាអ្នកបម្រើ "
" ខ្ញុំមិនមែនអ្នក... "
" មានរឿងអី? " ជុងហ្គុក ចូលមកសួរខណៈដែល មនុស្សម្នារនាំគ្នាមកទៅពួកគេ ។
" ជុងហ្គុក វាលួចខ្សែរករអូន ខ្សែរករពេជ្រដែលបង ទិញអោយអូននោះណា "
" ខ្ញុំមិនបានលួច "
" ចោរអ្នកណាទទួលថាខ្លួនចោរ? "
" អញ្ចឹងឯណាភស្តុតាងថាខ្ញុំលួច? "
" អោយកាបូបមកបើឯងស្អាតស្អំ "
" ទេ! កុំប៉ះកាបូបខ្ញុំ "
" ឃើញទេ? "
" ថេហ៍ មិនបានធ្វើទេ "
" បងកាន់ជើងវា? "
" អោយគេមើលកាបូបឯងទៅ "
" អ្នកប្រុស... "
" ឯងស្អាតស្អំទៅខ្លាចអ្វី? យើងជឿជាក់លើឯងណា ថេហ៍ អោយគេមើលទៅ "
" ក៏បាន " ថេហ្យុង ហ៊ុចកាបូបស្ពាយខ្លួនអោយទៅនាងយកទៅមើលក៏ឃើញខ្សែរករនៅក្នុងនោះពិតមែន ។
" នេះអី? ឃើញទេអ្នកគ្រប់គ្នាខ្សែរករនៅក្នុងកាបូប ឯងពិតមែន "
" របស់ខ្ញុំរើសបានទេ អ្នកប្រុស... "
" កុហក! ឯងជាអ្នកលួច "
" ថេហ៍ មិនបានលួច "
" ជុងហ្គុក ឃើញនិងភ្នែកហើយម៉េចក៏បងកាន់ជើងវាទៀត? "
" អ្នកនាងមានចេងនាចោទប្រកាន់ខ្ញុំច្បាស់ណាស់ សុខៗក៏ដើរមកនិយាយថាខ្ញុំជាចោរ? អ្នកនាងថាខ្ញុំជា អ្នកបម្រើថ្នាក់ទាបទាំងដែលអ្នកប្រុសប្រាប់ថាមិនមែន ហើយខ្សែរករនេះខ្ញុំរើសវាបានអ្នកនាង បាត់គួរណាតែអរគុណខ្ញុំដែលរើសវាទុក "
" ទុកយកខ្លួនឯងអញ្ចឹងឬ? ឯងគិតថាឯងមានសមត្ថភាពទិញវាមែនទេ? នៅមានទៀតទូរសព្ទប្រើ សុទ្ធតែម៉ាកទំនើបបានមកលុយមកពីណាទិញ? "
" អ្នកនាងនៅជាមួយខ្ញុំពីកាលណា? ដឹងពីខ្ញុំច្បាស់ម៉្លេះ? "
" ព្រោះឯងវាអញ្ចឹងមែន "
" បានហើយ លីឌី នាងចង់យ៉ាងម៉េច? "
" ដេញវាចេញទៅ ជុងហ្គុក មនុស្សមានដៃមានជើង បែបនេះទុកនៅនាំតែខាតទេ "
" ឈប់បំបាក់មុខខ្លួនឯងទៅ នាងដឹងថានាងកំពុងធ្វើ អ្វីទេ លីឌី? "
" អូនដឹងច្បាស់ណាស់ អូនកំពុងចាប់ចោរដែលលួច ខ្សែរកររបស់អូននោះអី "
" នាងថា ថេហ៍ លួច? នាងក៏ឆែកកាបូបគេតែម្តង មិនគិតថាគេអាចនិងក្នុងហោប៉ាវខោ ឬហោប៉ាវកាបូប ទេឬ? ច្បាស់ៗយ៉ាងនេះ...ឃើញផ្ទាល់ភ្នែក? "
" បងកំពុងនិយាយអី? ក៏ឃើញច្បាស់ហើយថាខ្សែរ ក៏ក្នុងកាបូបវា " លីឌី បញ្ចប់ប្រយោគ ជុងហ្គុក អោន មកនិយាយជិតៗត្រចៀកនាងតិចថា...
" ខ្ញុំមិននឹកស្មានថានាងចេះធ្វើរឿងស្មោគគ្រោក បែបនេះទៅរួច " បញ្ចប់ប្រយោគ ជុងហ្គុក បែរមក ចាន់កាន់ដៃនាយតូចដើរចេញពីហ្វូងមនុស្សចេញទៅណាក៏មិនដឹង លីឌី ឈរធ្មឹងក្តាប់ដៃយ៉ាង ណែនមិនមាត់ករអ្វីទាំងអស់ គ្រប់គ្នារួមទាំងប៉ារបស់ នាងដែរមើលមកនាងដោយខ្សែរភ្នែកហួសចិត្តពេល គិតសម្តីរបស់ ជុងហ្គុក ដែលបាននិយាយមុននេះ ។ មើលមកនាងដូចឆ្លាតដែរ តែបែរជាធ្វើរឿងល្ងង់ៗ បែបនេះទៅវិញ ។
ងាកមកមើល ជុងហ្គុក និង ថេហ្យុង ដែលកាន់ ដៃគ្នាចេញមកពីកន្លែងកម្មវិធីដើរទៅរាងឆ្ងាយរហូតផុតពន្លឺភ្លើងក្នុងកម្មវិធីមកដល់ស្ពានមួយនាំគ្នាឡើងទៅដើរកាត់ស្ពាននោះហើយលោតចុះទៅលើទូក នេសាទដែលចទចោលនោះគឺគ្រាន់តែចង់រកកន្លែង ស្ងាត់ដើម្បីនិយាយគ្នាតែប៉ុណ្ណោះ ។ ទីនេះងងឹតតែ អាចមើលឃើញមុខគ្នាដោយសារបន្លឺព្រះចន្ទ ។
" អ្នកប្រុស... "
" មានអីចង់និយាយ? "
" គឺមុននេះខ្ញុំមិនបានធ្វើ មិនបានធ្វើពិតមែន "
" ខ្ញុំជឿឯង ថេហ៍! ឯងមិនមែនមនុស្សបែបនោះ "
" អរគុណអ្នកប្រុសដែលជឿជាក់លើខ្ញុំ តែវានៅក្នុង កាបូបខ្ញុំពិតមែន តាមពិតខ្ញុំមិនមែនរើសបានទេ គឺវានៅក្នុងកាបូបខ្ញុំពិតមែន តែវាមកនៅបានយ៉ាងម៉េច ខ្ញុំមិនដឹ...អឹម... " សម្លេងបកស្រាយត្រូវកាតផ្តាច់ ក្រោយនាយជាចៅហ្វាយក្រសោបមុខនាយតូចមក ជិតទម្លាប់បបូរមាត់គ្របបិទពូកែយកលេសដោះសារ នោះមិនអោយបញ្ចេញសម្លេងមកទៀត ។ នាយតូច ថេហ្យុង ភាំងឡើងសារជាថ្មី មើលចុះនាយថើបគេ ទៀតហើយ តែថានៅលើទូកក្រោមបន្លឺព្រចន្ទបែប នេះពិតជារ៉ូមែនទិចណាស់ ។ ព្រះអើយឯងគិតអ្វី? រុញគេចេញភ្លាម...ប៉ុន្តែ...មិនអាចទេ នេះជាពេល វេលាសែនល្អណាស់ ។ ដៃដែលប្រុងនិងរុញប្តូរមក ខ្ញាំអាវនាយកម្លោះជាប់ស្អិតទៅវិញ ។
" អឹម...អុ៎ " ដោយសារទូកស្រាប់តែរង្គើទៅមុខហាក់ ដូចជាកំពុងដើរចេញធ្វើអោយអ្នកកំពុងឈរថើបគ្នា នោះភ្ញាក់ចេញពីគ្នាភ្លាម ។ ជុងហ្គុក ក្រសោបចង្គេះ នាយតូចទប់លំនឹងព្រោះតែទូកទៅមុខធ្វើអោយគេ ទប់លំនឹងមិនជាន់បិសនិងដួលទៅហើយ ។
" អេ...ទូ... "
" ស៊ូច! កុំមាត់ ខ្ញុំទៅមើល " ជុងហ្គុក ឃើញដូចមិន ស្រួលទូកនេះចទចោលបែរជាទៅមុខភ្លាមដោយ មិនលឺអ្វី? ឬមួយមុននេះបណ្តែតអារម្មណ៍ភ្លេចខ្លួន មិនបានចាប់អារម្មណ៍សម្លេងអ្វី? តែថា...លើទូកសុទ្ធ តែជារបស់អ្វីហឹបៗបែបនេះ?
" ពួកឯងប្រញាប់ឡើង ត្រូវចទនៅកោះតូចខាងមុខ នោះសិនដើម្បីយកទំនិញចេញមុននិងទូកឆ្លងចូលទៅប្រទេសចិន "
" បាទមេ "
" ទៅពិនិត្យមើលទំនិញផង "
" បាទមេ " គ្នាពួកគេដើរមកចុងទូកខាងក្រោយ ដែលមាន ថេហ្យុង និង ជុងហ្គុក នៅទីនេះ នាយប្រញាប់ចូលមកអូសនាយតូចទៅរកកន្លែងពួនសិន ។
" លោក... "
" ពួនសិនទៅ " សម្លេងខ្សឹបគ្នាបាត់ទៅវិញនៅពេល រកបានកន្លែងគួរសមមួយហើយអង្គុយត្រង់នោះ ។ ពួកគេមកពិនិត្យទំនិញខុសច្បាប់ពេកទូករួចហើយក៏ទៅវិញ ដោយមិនបានចាប់អារម្មណ៍អ្វីឡើយ ។
" លោក...គិតយ៉ាងម៉េច? "
" ស្ងាត់សិនទៅ ចាំពួកគេចតចាំរត់ "
" តែពួកគេចតឯណា? "
" ឯណាក៏បានខ្លាចអ្វី លុយក៏មានទូរសព្ទក៏មាន រត់រួច ខ្លួនគឺបានហើយ "
" អឹម... " ថេហ្យុង ងក់ក្បាលទាំងភ័យ បើសិនរត់មិនរួចហើយគេចាប់បានសម្លាប់ចោលគិតយ៉ាងម៉េច? នេះមិនបានថ្ងៃទៀតត្រូវបានប្តីនិងគេទៅហើយ មិនបានទេៗៗៗ
" លោក... " ថេហ្យុង ទម្លាក់ខ្លួនស៊កដៃអោបនាយជាប់ដូចជាភ័យខ្លាចណាស់ ។
" កុំខ្លាច ខ្ញុំនិងការពារឯង " ជុងហ្គុក អោបស្មានាយតូចវិញលួងលោមកុំអោយគេភ័យ ។ ប្រមាណជាជាង ១០នាទីពួកគេបានចតទូកនៅលើកោះតូច មួយហើយរៀបចំប្រមូលឥវ៉ាន់ចុះចេញពីទូក ។ ខណៈ ពេលដែលគេកំពុងលោតចុះពីលើទូក ដើម្បីប្រមូល ឥវ៉ាន់នោះ ជុងហ្គុក នាំ ថេហ្យុង លោតចុះមកដែរ ហើយប្រញាប់លបៗរត់ចេញពីទីនោះទៅកៀន ម្ខាងសិនពួនរងចាំរហូតទូកប្រមូលឥវ៉ាន់ពីទូកមួយទៅ ទូកមួយទៀតទាល់តែអស់ហើយចេញដំណើរបំបែក គ្នាទៅអស់ ពេលនេះនៅលើកោះសល់តែគេពីរនាក់ តែប៉ុណ្ណោះ ។ ទម្រាំនិងទៅអស់ទាំងពីរនាក់គេងលក់ កៀនថ្មបាំងដោយដើមឈើកៀននោះបាត់ទៅហើយ ។

To be continue...

.

📍បន្លំខ្លួន ស៊ើបការណ៍ស្នេហ៍ 📍(ចប់)Where stories live. Discover now