ភាគ​ 7

1.8K 164 1
                                    


    បន្ទាប់​ពី​បាន​ស្រុះស្រូប​អាហាារ​ថ្ងៃ​ត្រង់​ជុំ​គ្រួសារ​ទាំង​ពីរ​ដែល​ត្រៀម​នឹង​ក្លាយ​ជា​ដំឡង​នឹង​គ្នា​នា​ពេល​ឆាប់ៗនេះ​រួច​មក​ Jungkook ក៏​នាំ​ Taehyung ចេញមក​ដេីរ​តាមសួន​នៅ​ខា​ង​ក្រៅតាម​ការប្រាប់​របស់​អ្នក​ម៉ាក់​ ចំណែក​ឯ​ចាស់ៗ​ក៏​នៅ​និយាយ​គ្នា​ក្នុង​បន្ទប់​នោះ​បន្ត​ពី​ការងារ​ផ្សេងៗ​ ។

​    អ្នក​កម្លោះ​ CEO និង​បុរស​មាឌ​ល្អិត​ក៏​ដេីរ​ដំណាល​គ្នាដោ​យ​មិន​មាន​អ្នក​ណា​និយាយ​អ្វី​ទាំង​អស់​ ។ ខ្យល់​ត្រជាក់​បក់​មក​រំភើយ​ៗ​ Taehyung សម្លឹង​មេីល​ទៅ​ទេសភាព​ជុំវិញ​ខ្លួន​ដែល​មាន​ការ​ប្រែប្រួល​ច្រើន​គួរ​សម​តាំង​ពី​គេ​ចាក​ចេញ​ពី​ទីនេះ​ទៅ​រស់​នៅ​ឯ​ខាង​ក្រៅ​ជា​ច្រើន​ឆ្នាំ​មក​ ។

« អឹម..​ Tae..? » ដោយ​មិនអាច​ទ្រាំ​ទ្រ​នឹង​នៅ​ស្ងៀម​ស្ងាត់​មិន​មាត់​មិនន​.ក​បែបនេះ​យូរ​បន្ត​ទៀត​បាន​ Jungkook ក៏​ជា​អ្នក​ផ្តេីម​និយាយ​សួរ​នាំ​រាង​តូច​មុន​ ។

« ប-បាទ..? » Taehyung ដែល​កំពុង​តែ​ស្លុង​អារម្មណ៍​មេីល​ទៅ​ទេសភាព​នោះ​ក៏​បង្វែរ​ចំណាប់​អារម្មណ៍​ទៅ​លេី​ម្ចាស់​សម្លេង​វិញ​ ។

« ឆ្នាំ​នេះ​ Tae អាយុ​ប៉ុន្មាន​ហេីយ? » រាង​ក្រាស់​ចាប់​ផ្តើម​សួរ​នាំ​ដោយ​ងាក​ទៅ​មេីល​មុខ​របស់​គេ​ ។

« 25 ចុះ​លោក​វិញ? »

« 26... » Tae ងក់​ក្បាល​តិចៗ​ហេីយ​ក៏​រក​នឹក​សំណួរ​សួរ​នាយ​វិញ​ ។

« លោក​ធ្វើ​ការ​ជា​ CEO បានប៉ុន្មាន​ឆ្នាំ​ហេីយ? »

« 3ឆ្នាំ​ហេីយ​ ចុះ​ Tae វិញ​ សព្វ​ថ្ងៃ​ធ្វើ​ការងារ​អីដែរ? »

« ខ្ញុំ​ទេីប​តែ​មក​ពី​ New York បាន​បី​ថ្ងៃ​ទេ​ ទៅ​រឿន​បាន​បួន​ឆ្នាំ​ហេីយ​ក៏​ចូល​ធ្វើការ​ជា​អ្នក​ឌីហ្សាញច្នៃម៉ូដ​​នៅ​ក្រុមហ៊ុន​ទីនោះ​បន​ប្រហែល​ជិត​ពីរ​ឆ្នាំ​ដែរ ប៉ុន្តែ​ពេល​ដែល​ត្រឡប់​មក​វិញ​ក៏..មិន​ទាន់​បាន​ចូល​ធ្វើ​ការ​អី​ទេ​ ព្រោះ​ចាំ​លោក​ប៉ា​ផ្តេរ​ដំណែង​អោយ​ពេល​ដែល..​ អឺ..​ យេីង​រៀប​ការ​រួច​ »
Tae ក៏ញញឹម​មិន​សូវ​សម​ពេល​និយាយ​ដល់​រឿង​រៀប​ការ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now